ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​រូប​ស្រស់​ម្នាក់ ត្រូវ​ប្តី​ចំណាស់​បា.ញ់​សម្លា.ប់ ក្រោយ​នាង​ព្យាយាម​​ធ្វើរឿង​មួយ​

1 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ តារាចម្រៀង​ស្រី​ដ៏​ពេញ​និយម​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ត្រូវ​បាន​ប្តី​វ័យ​ចំណាស់​បា.ញ់​

ម៉ិ​ក​ស៊ិ​ក ៖ តារាចម្រៀង​ស្រី​ដ៏​ពេញ​និយម​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ត្រូវ​បាន​ប្តី​វ័យ​ចំណាស់​បា.ញ់​សម្លា.ប់ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​។ បន្ទាប់​ពី​នាង​ព្យាយាម​លែងលះ​ជាមួយ​ប្តី​ចំណាស់​រូប​នោះ​អស់​ជា​ច្រើន​ខែ​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២​។

យោង​តាម​របាយការណ៍​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា នាង Yrma Lydya អាយុ​២១​ឆ្នាំ ដែល​ជា​តារាចម្រៀង​ចង្វាក់​ប្រពៃណី​ដ៏​ពេញ​និយម​របស់​ម៉ិ​ក​ស៊ិ​ក ត្រូវ​បាន​លោក Jesus Hernandez អាយុ​៧៩​ឆ្នាំ ដែល​ត្រូវជា​ប្តី បា.ញ់​​ចំនួន​៣​គ្រាប់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លា.ប់​។ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា កន្លង​ទៅ នៅ​ក្នុង​បន្ទប់ VIP នៅ​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង ក្នុង​ទីក្រុង Mexico City​។

ក្រោយ​បា.ញ់​សម្លា.ប់​ប្រពន្ធ​វ័យក្មេង​រួច​ហើយ លោក Jesus Hernandez រួម​និង​អង្គរក្ស​របស់​គាត់​ម្នាក់ បាន​ព្យាយាម​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង រត់គេច​ពី​កន្លែង​កើតហេតុ​។ មុន​ពេល​ត្រូវ​ប៉ូ​លី​ស​ចាប់ខ្លួន​បាន​។ ទោះ​យ៉ាងណា​របាយការណ៍​មួយ​ចំនួន​ពី​សារព័ត៌មាន​ម៉ិ​ក​ស៊ិ​កបាន​អះអាង​ថា ប៉ុន្តែ​ក្រោយមក បុរស​ចំណាស់​រូប​នោះ បាន​ព្យាយាម​សូកប៉ាន់​មន្ត្រី​ប៉ូលិស ដើម្បី​ឱ្យ​ដោះ​លែង​គាត់​។
ករណី​បា.ញ់​សម្លា.ប់​ដ៏​រន្ធ.ត់​នេះ បាន​កើតឡើង​បន្ទាប់​ពី Lydya បាន​ទាក់ទង​ក្រុមហ៊ុន​ច្បាប់​មួយ កាលពី​ខែមេសា​កន្លង​ទៅ ដើម្បី​ចាប់ផ្តើម​ឯកសារ​លែងលះ​ជាមួយ​លោក Hernandez​។

កាសែត​ម៉ិ​ក​ស៊ិ​ក Excelsior បាន​រាយការណ៍​ថា Lydya បាន​បង្ហាញ​រូបភាព​ផ្ទៃមុខ​មាន​ស្នាម​ជាំ ដោយសារ​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​យ៉ាងច្រើន​ជា​ភស្តុ​តាង​។ ហើយ​នាង​ក៏​ធ្លាប់​បាន​រាយការណ៍​ទៅ​ប៉ូលិស កាលពី​ខែធ្នូ ឆ្នាំ​២០២១ ដោយ​អះអាង​ថា ប្តី​នាង​បាន​វា.យដំ និង​គំរា.មកំហែង​នាង ដោយ​កាំភ្លើ.ង​ជា​រឿយ​ៗ​។

លោក Hernandez រួម​និង​អង្គរក្ស​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង Mexico City​។ ស្រប​ពេល​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត​។ ខណៈ​ដែល​មេធាវី​ជនល្មើស​បាន​អះអាង​ថា លោក Hernandez មិន​មាន​កំហុស​ទេ ហើយ​ថែម​ទាំង​ទទូច​ថា គាត់​មិន​បាន​សម្លា.ប់ Lydya នោះ​ទេ​៕ (​ដកស្រង់​ចេញពី The Sun និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ