ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​ស្អាត​២​ដួង ប្រកាស​ដកខ្លួន​ពី​ការ​ប្រកួត Miss Grand Cambodia ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រី​២​ដួង គឺ​នាង ហាស់​ឌី ជូ​លី​ន និង អៀ ម៉េ​ង​លិ បាន​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន​ប្រឡង​កម្មវិធី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​២​ដួង គឺ​នាង ហាស់​ឌី ជូ​លី​ន និង អៀ ម៉េ​ង​លិ បាន​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន​ប្រឡង​កម្មវិធី Miss Grand Cambidia ឆ្នាំ​២២០២​ហើយ ដោយ​យោង​លើ​ហេតុ​ផ្ទាល់​រៀង​ៗ​ខ្លួន​។

ការ​ប្រកាស​ដកខ្លួន​ពី​កម្មវិធី​ប្រឡង​របស់​តារា​សម្តែង​២​ដួង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា បន្ទាប់​ពី​ឈ្មោះ​របស់​ពួក​នាង​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​រួច​ទៅ​ហើយ​នោះ​។

ស្រី​ស្អាត ហាស់​ឌី ជូ​លី​ន បាន​ប្រកាស​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា «​នាង​ខ្ញុំ​ឈ្មោះ ហាស់​ឌី ជូ​លី​ន ហៅ​ផ្កាយ នាង​ខ្ញុំ​បាន​ដក​ពាក្យ​ពី​ការ​ប្រឡង Miss Grand Cambodia ហើយ ដោយ​នាង​ខ្ញុំ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជា​ចាំបាច់ នាង​ខ្ញុំ​សុំ​អរគុណ​»​។

ការ​ប្រកាស​ដកខ្លួន​របស់​ស្រី​ស្អាត ហាស់​ឌី ជូ​លី​ន នា​ពេល​នេះ បាន​ធ្វើ​អោយ​មហាជន​មួយ​ចំនួន​សម្តែង​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ធ្លាប់​បង្ហាញ​មហិច្ឆតា​ដ៏​ធំ​មួយ​សម្រាប់​ការ​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​។ យ៉ាងណា មុន​ពេល​ដែល​តារា​រូប​នេះ បាន​ប្រកាស​ដកខ្លួន​ពី​ការ​ប្រកួត នាង​ក៏​ធ្លាប់​បាន​បង្ហាញ​ការ​អន់ចិត្ត​នូវ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន ចំពោះ​ការ​ចូលរួម​របស់​នាង​នា​ពេល​នេះ​។

ស្រី​ស្អាត ហាស់​ឌី ជូ​លី​ន ធ្លាប់​លើ​ឡើង​ពី​បញ្ហា​នៃ​ការ​រិះគន់​មក​លើ​នាង​ថា «​មាន​សាក់​ច្រើន​ចឹ​ង ចូល​ប្រឡង​ធ្វើ​អី? ប្រឡង​ចង់​ល្បី? ប្រឡង​ម៉េច​ប្រវត្តិ​អត់​ល្អ?​» ។ នាង​ថា »​ចា៎ ខ្ញុំ​ចង់​ល្បី​ត្រូវ​ណាស់ ព្រោះ​ពី​មុន​ខ្ញុំ​មិន​ប្រឈម​មុន​នឹង​ការ​ពិត​ម្ដង​មក​ហើយ លូវ​ទោះបី​យ៉ាងណា ក៏​ខ្ញុំ​ទទួលយក​ដែរ ហើយ​ខ្ញុំ​ក៏​ទទួលស្គាល់​ពី​ខ្លួនឯង​»​។

ចំណែក​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង អៀ ម៉េ​ង​លិ ក៏​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ដកខ្លួន​ចេញពី​ការ​ប្រកួត Miss Grand Canbodia 2022 ដូច​គ្នា​ផង​ដែរ​។ តារា​រូប​នេះ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​ថា «​នាង​ខ្ញុំ អៀ ម៉េ​ង​លិ មាន​ដំណឹង​ចង់​ប្រាប់​បងប្អូន​ថា នាង​ខ្ញុំ​បាន​ដក​ពាក្យ​ចេញពី Miss grand Cambodia ហើយ មូលហេតុ​គឺ​មក​ពី​បញ្ហា​ខ្លះ ជា​ពិសេស​នាង​ខ្ញុំ​គ្មាន​ពេលវេលា​គ្រប់គ្រាន់ អរគុណ​» ។

យ៉ាងណា ហេតុផល​ខាងលើ របស់​ស្រី​ស្អាត អៀ ម៉េ​ង​លិ នា​ពេល​នេះ ទស្សនិកជន​មួយ​ចំនួន​ហាក់​សម្តែង​ការ​ខកចិត្ត ត្បិត​រូប​នាង​ធ្លាប់​លើក​ឡើង​ពី​ការ​តាំងចិត្ត​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​។

ស្រី​ស្អាត អៀ ម៉េ​ង​លិ ធ្លាប់​លើក​ឡើង​ថា «​អរគុណ​អុំ ពូ​មីង និង​បងប្អូន​ទាំងអស់​គ្នា​យ៉ាង​ក្រៃ​លែង ពេល​ដែល​ខ្ញុំ​បាន​អាន​ខម​មិន បង​ៗ​ហើយ ក្នុង​អារម្មណ៍​នាង​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ដែល​បានឃើញ​បង​ៗ​ទាំងអស់​គ្នា ស្រលាញ់ និង​ចូល​ចិត្ត​រូប​នាង​ខ្ញុំ ចង់​ប្រាប់​បងប្អូន​ទាំងអស់​គ្នា​ថា បើ​ខ្ញុំ​បាន​ជាប់​ចូល​៣០​នាក់ នាង​ខ្ញុំ ខំប្រឹង​ប្រែង​អោយ​អស់ពី​សមត្ថភាព មិន​ថា ទទួល​បាន​លទ្ធផល​បែប​ណា ក៏​អស់ចិត្ត​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រកាស​ដកខ្លួន​ពី​តារា​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​ធ្វើ​អោយ​ទស្ស​និក​ជន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ត្បិត​ការ​ចូលរួម​របស់​តារា​ទាំង​ពីរ​នាក់​ខាងលើ​នេះ វា​អាច​ធ្វើ​អោយ​កម្មវិធី Miss Grand Cambodia នា​ពេល​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ