ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​អង្គុយ​ឆ្កឹះ​ខ្យង​​​មុខ​ផ្ទះ រន្ទះ​មក​ប្រល័យ​ទាំង​ម្តាយ​ទាំង​កូន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គួរ​ឲ្យ​សង្វេគ​ណាស់ ស្ត្រី​ម្នាក់​ព្រោះតែ​ជីវភាព​លំបាក ក៏​អង្គុយ​ឆ្កឹះ​ខ្យង​ស្ងោរ​នៅ​ក្រោម​ដើម​ព្រីង​មុខ​ផ្ទះ ស្រាប់តែ​ត្រូវ​រន្ទះបា.ញ់​ឆក់​យក​ជីវិត​ទាំង​មានកូន​ក្នុង​ផ្ទៃ​០៨​ខែ​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​សង្វេគ​ណាស់ ស្ត្រី​ម្នាក់​ព្រោះតែ​ជីវភាព​លំបាក ក៏​អង្គុយ​ឆ្កឹះ​ខ្យង​ស្ងោរ​នៅ​ក្រោម​ដើម​ព្រីង​មុខ​ផ្ទះ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ឆក់​យក​ជីវិត​ទាំង​មានកូន​ក្នុង​ផ្ទៃ​០៨​ខែ​ម្នាក់​ទៅ​ជាមួយ​។ ហេតុការណ៍​គ្រោះ​បាតុភូត​ធម្មជាតិ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច ស្ថិត​នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​រូប​នេះ​មានឈ្មោះ បាន លី អាយុ​៤៤​ឆ្នាំ មាន​ប្តី​ឈ្មោះ ងួ​ន មិត្ត អាយុ​៤៥​ឆ្នាំ មានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់ (​បើ​រាប់​ទាំង​ក្នុង​ផ្ទៃ​អាយុ​៨​ខែ​ទៀត​នោះ គឺ​មានកូន​ចំនួន​៦​នាក់​) មុខរបរ​ជា​កសិករ មាន​ជីវភាព​ក្រីក្រ រស់នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​ឈ្មោះ មួ​ង មុ​ល ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​កូន បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​ជាមួយនឹង​ម្តាយ​បាន​អង្គុយ​ឆ្កឹះ​ខ្យង​ស្ងោរ​រួច​ហើយ​នៅ​ក្រោម​ដើម​ព្រីង​មុខ​ផ្ទះ ដើម្បី​ទុក​យក​ទៅ​លក់ ស្រប​ពេល​នោះ​មេឃ​បាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​នឹង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ក៏​បាន​បាញ់​ចំ​ម្តាយ​របស់​ខ្លួន ចំណែក​រូបគេ​វិញ មិន​មាន​រងគ្រោះថ្នាក់​នោះ​ទេ គ្រាន់តែ​ហឹ​ង​ត្រចៀក​តែ​ប៉ុណ្ណោះ​។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​បញ្ជាក់​បន្ថែម​ថា ស្ត្រី​រង​គ្រោះ​បាន​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ទួល​ពង្រ ។ ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ ហើយ​ប្រគល់​ស​.​ពស្ត្រី​រង​គ្រោះ​ជូន​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ