ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ខ្មាស​អៀន ! នាង​ក្រមុំ​យំ​រៀបរាប់​ពី​សកម្មភាព​របស់​ជន​ល្មោភកាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ស្រែកយំ​បណ្ដើរ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​បណ្ដើរ​ថា នាង​ត្រូវ​បាន​គេ​ប្លន់​ព្រហ្មចារី​យ៍​ …

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ស្រែកយំ​បណ្ដើរ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​បណ្ដើរ​ថា នាង​ត្រូវ​បាន​គេ​ប្លន់​ព្រហ្មចារី​យ៍​បាត់​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​វ័យក្មេង​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​សមត្ថកិច្ច​ថា នាង​ទើបតែ​មក​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដើម្បី​រក​ការងារ​រោងចក្រ​ធ្វើ ។ ពេល​មក​ដល់​ភ្នំពេញ​នាង​បាន​ស្នាក់​នៅផ្ទះ​ជួល ហើយ​នៅ​ព្រឹក​កើតហេតុ នាង​បាន​ទៅ​ធ្វើតេស្ត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ប៉ុន្តែ​មិន​ជាប់​ទេ ។ លុះ​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នាង​ក៏​បាន​ត្រឡប់​ទៅ​កាន់​បន្ទប់​ជួល​លេខ D3 ជាន់​ទី​២​ផ្ទះ​ជួល​នៃ​ផ្ទះ​ជួល​វិញ ។ ខណៈ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​បន្ទប់​ផ្ទះ​ជួល ស្រាប់តែ​មាន​ប្រុស​ព្រាន​ម្នាក់​បាន​ចាប់​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក និង​ចាប់ដៃ​អូស​នាង​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​គំរាម​សម្លាប់​បើ​ហ៊ាន​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​ទាំង​កម្រោល​រហូត​បាន​សម្រេច​ទើប​រត់គេច​ខ្លួន​បាត់ ។ ចំណែក​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ច​ចៅ​ដើម្បី​ដាក់​ពាក្យបណ្ដឹង ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នាង​មាន​អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​នាង​ទើប​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ដើម្បី​រក​ការងារ​ធ្វើ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ។ នាង​បាន​ស្គាល់​ប្រុស​ព្រាន​ដែល​បាន​ប្លន់​យក​ព្រហ្មចារី​យ៏​របស់​នាង​គឺ​ឈ្មោះ ធី សុវណ្ណ អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន យាម​រោងចក្រ​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ជួល​កើតហេតុ បុរស​នោះ​មាន​ប្រពន្ធ​ហើយ និង​ស្នាក់​នៅ​បន្ទប់​លេខ​១០២ ជាន់​ទី​២ ផ្លូវលំ​ភូមិ​ត្រពាំង​ថ្លឹង និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តបាត់ដំបង ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា មើលទៅ​គួរ​ឲ្យ​អាណិត​នារី​រង​គ្រោះ​ខ្លាំង​ណាស់ នៅ​ក្នុង​ប៉ុស្ដិ៍​នាង​បាន​យំ​ក្នុង​ស្ថានភាព​ឈឺចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត គឺ​យំ​រហូត​លែង​ខ្មាស​អៀន​ទៅ​ហើយ យំ​រៀបរាប់​អំពី​សាច់​រឿង និង​សកម្មភាព​របស់​ជន​ល្មោភកាម​ដែល​បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង​ទាំង​កំរោល ។

បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ហើយ សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដើម្បី​ចាប់ខ្លួន​ជន​នោះ ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​ជន​ល្មោភកាម​នោះ​បាន​រត់​ច​ខ្លួន​បាត់​ទៅ​ហើយ ប៉ុន្តែ​ទោះជា​បែប​ណា កម្លាំង​សមត្ថកិច្ច​នឹង​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​ឲ្យ​ខាន​តែ​បាន ដើម្បី​នាំ​ទៅ​សួរនាំ និង​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕