ខ្លាំងបាត់! បុរសចំណាស់ម្នាក់តតាំងឈ្នះក្រពើដ៏ធំ១ក្បាល ដោយប្រើតែរបស់១ប៉ុណ្ណោះ (វីដេអូ)
អូស្ត្រាលី ៖ បុរសចំណាស់ជនជាតិអូស្ត្រាលីម្នាក់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីត្រូវកា
អូស្ត្រាលី ៖ បុរសចំណាស់ជនជាតិអូស្ត្រាលីម្នាក់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីត្រូវកា
អូស្ត្រាលី ៖ បុរសចំណាស់ជនជាតិអូស្ត្រាលីម្នាក់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីត្រូវកាមេរ៉ាចាប់បាន តតាំងយកឈ្នះសត្វក្រពើដ៏ធំសម្បើម១ក្បាល។ ដោយគ្មានអាវុ.ធពិសេសអ្វីទាំងអស់ ក្រៅពីខ្ទះឆា១តែប៉ុណ្ណោះ។
បុរសចំណាស់ដ៏អង់អាចរូបនោះ មានឈ្មោះថា Kai Hansen ជាម្ចាស់ហាងស្រា Goat Island Lodge។ ដែលជាតំបន់ដាច់ស្រយាលនៅលើកោះពពែ (Goat Island) នៃទន្លេ Adelaide ភាគខាងត្បូងប្រទេសអូស្ត្រាលី។ ខណៈវីដេអូឈុតឆាកប្រយុទ្ធខាងលើនេះ ត្រូវបានថតដោយអ្នកទេសចរទៅកម្សាន្តតំបន់នោះ ដោយបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ដោយមានអ្នកចែករំលែកបន្ត និងចុះផ្សាយនៅលើសារព័ត៌មានអន្តរជាតិជាច្រើនថែមទៀតផង។
នៅក្នុងវីដេអូនោះ បង្ហាញពីសត្វក្រពើធំ១ក្បាល វារសំដៅមករករបស់លោក Kai Hansen។ មុនពេលគាត់ប្រើខ្ទះឆាសំពងក្បាលក្រពើរនោះ២ដង ឱ្យវារចេញពីខាងក្រោមបរិវេនហាងរបស់គាត់។ លោក Hansen បានប្រាប់កាសែត Daily Mail ថា «ខ្ញុំនឹងមិននិយាយថាវាកើតឡើងជាប្រចាំថ្ងៃនោះទេ។
ប៉ុន្តែខ្ញុំត្រូវតែរក្សាសុវត្ថិភាព និងធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន។ ក្រពើ១ក្បាលនេះ បានមករកខ្ញុំ២-៣ដងហើយ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំគ្រាន់តែបោះអាហារចេញពីខាងលើ។ ហើយគ្មាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យដើរចុះនៅទីនោះទេ»។
ទន្ទឹមជាមួយគ្នានោះ អ្នកនិយមលេងសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ចំពោះឧបទ្ទវហេតុនេះ។ ដោយលើកឡើងថា ក្រពើបានមកដល់បរិវេនហាង ដោយសារមនុស្សបោះចំណីឱ្យវាស៊ី។ ប៉ុន្តែមនុស្សបែរជាចង់បណ្តេញវាចេញឆ្ងាយទៅវិញ៕ (ដកស្រង់ចេញពី Newsweek)
ចែករំលែកព័តមាននេះ