ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​​៣​នាក់របួស ​ងាប់​គោ​២​ក្បាល ​ផ្ទះខូច​​ជាង​​៣០​ខ្នង ​​ដោយសារ​រន្ទះ​និង​​​​ខ្យល់​​ព្យុះ

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ យ៉ាងហោចណា​ស់​ មនុស្ស​ចំនួន០៣នាក់ បាន​រង​របួស​ដោយសារ​រន្ទះ​បា.​ញ់ និង ផ្ទះ​រលំ​ប៉ះចំ​ក្បាល រី​ឯ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ មាន​ទាំ​ង​សាលារៀន​ផង​ប្រមាណ​​៣០ខ្នង​បាន​រង​ការខូចខាត ខណៈ​សត្វ​គោ០២ក្បាល​…

​ខេត្តបាត់ដំបង ​៖ យ៉ាងហោចណា​ស់​ មនុស្ស​ចំនួន០៣នាក់ បាន​រង​របួស​ដោយសារ​រន្ទះ​បា.​ញ់ និង ផ្ទះ​រលំ​ប៉ះចំ​ក្បាល រី​ឯ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ មាន​ទាំ​ង​សាលារៀន​ផង​ប្រមាណ​​៣០ខ្នង​បាន​រង​ការខូចខាត ខណៈ​សត្វ​គោ០២ក្បាល​ បាន​ងា.ប់​ដោយសារ​រន្ទះបាញ់ ដែល​កើត​ឡើង​ព្រម​ៗ​គ្នា​នៅ​តាម​បណ្ដា​ស្រុ​ក​ចំនួន០៥ ក្នុង​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី ២០ មិថុនា​។ នេះ​បើ​យោង​តាម​របាយ​កា​រណ៏​បឋម​របស់​មន្ត្រី​មូ​លដ្ឋាន​។

តាម​សេចក្ដី​រាយ​កា​រណ៍នានា ដែល​កោះ​សន្តិ​ភាព​ទ​ទូល​បាន នៅ​ព្រឹក​ថ្ងៃទី២១ មិថុនា បាន​ឲ្យដឹ​ង​ថា ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ អម​ដោយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង​ក្លា​ផង បាន​កើតឡើង​ស្ទើរ​ទូទាំង​ខេត្តបាត់ដំបង តែ​បាន​ប៉ះ​ទង្កិច​ធ្ងន់ធ្ងរ​ទៅលើ​ស្រុក​ចំនួន០៥ ដែល​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​មនុស្ស សត្វ និងផ្ទះសម្បែង​ ។

របាយ​កា​រណ៍​បាន​ឲ្យដឹង​ថា ស្រុក​ចំនួន០៥ ដែល​រង​ផល​ប៉ះពាល់​ដោយ​បាតុភូត​ធម្មជាតិ​ខាង​លើ​នេះ​មាន​៖ ស្រុក​រតន​មណ្ឌល រន្ទះបាញ់​សត្វ​គោ​ងា.ប់០១ក្បាល នៅ​ភូមិ​ផ្លូវមាស ឃុំ​ត្រែង​។ ស្រុក​ឯកភ្នំ រន្ទះ​បាន​បា.ញ់​មនុស្ស០២នាក់​ បណ្ដាលឲ្យ​រង​របួស​នៅ​ចំណុច​រាំង​ត្បាល់ ស្ថិត​ក្នុង​ភូមិ​បាក់​ព្រា ឃុំ​ព្រៃចាស់ គឺ ឈ្មោះ ហួន វី ប្រុស​អាយុ៣៦ឆ្នាំ របួសធ្ងន់ និង ឈ្មោះ ឃ្លី ជី​វ័ន ប្រុស​អាយុ១៣ឆ្នាំ​របួសស្រាល ខណៈ​ពួកគេ​កំពុង​ដើរ​ពេល​មេឃ​ភ្លៀង​។

ស្រុក​មោងឬស្សី ឃុំ​គារ និងឃុំ​ព្រៃស្វាយ ខ្យល់​កន្ត្រាក់​វាយប្រហារ​ទៅលើ​លំនៅឋាន សាលារៀន និង ស្​នាក់​ការ​កងរាជអាវុធហត្ថ​លេខ៥០៤ បណ្ដាលឲ្យ​ខូចខាត​សរុប​ចំនួន២១ខ្នង ក្នុង​នោះ​រលំ​ទាំងស្រុង០២ខ្នង និង រន្ទះបាញ់​សត្វ​គោ​ងា.ប់០១ក្បាល​ផង​ដែរ​។ ស្រុក​ថ្មគោល ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​លំនៅឋាន​ខូចខាត​អស់​ចំនួន០៤ខ្នង នៅ​ភូមិ​ត្រស់ ឃុំ​អូរតាគី​។ ស្រុក​គាស់ក្រឡ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​លំនៅឋាន​បណ្ដាលឲ្យ​ខូចខាត​ចំនួន០៧ខ្នង និង បំណែក​ផ្ទះ​ធ្លាក់​ប៉ះ​របួស​មនុស្សម្នាក់ នៅ​ភូមិ​បឹងរាំង ឃុំ​ធិប​តិ​។

បើ​យោង​តាម​របាយ​កា​រណ៍ខាងលើ​នេះ មហន្តរាយ​ដែល​បង្កឡើង​ដោយ បា​តុ​ភូមិ​ធម្មជាតិ​ខាងលើ​នេះ គឺ​ហាក់​បាន​កើត​ឡើង​ព្រម​ៗ​គ្នា​ក្នុង​ពេល​តែមួយ ខណៈ​មាន​ភ្លៀង​ធ្លាក់​គ្រប់​ដណ្ដប់​ស្ទើរ​ទូទាំង​ខេត្ត​។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់តែ​របាយ​កា​រណ៏​បឋម​ប៉ុ​ណ្ណោះ ខណៈ​មន្ត្រី​ជំនាញ និង អាជ្ញាធរ​បាន​និង​កំពុង​បន្ត​ចុះ​ពិនិត្យ​ជាក់​ស្ដែង ដល់​មូលដ្ឋាន​ដែល​បាន​ជួប​គ្រោះមហន្តរាយ​នេះ​៕ ​

អត្ថបទសរសេរ ដោយ