ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យោគយល់​កសិករ

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន​មី

ខេត្តរតនគិរី ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​យោគយល់​ដល់​កសិករ​ដែល​បាន​និង​កំពុង​ជួប​ការ​លំបាក​ដោយសារ​ថ្លៃ​ស្រូវ​ធ្លាក់​ចុះ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ការ​ធ្លាក់​ចុះថ្លៃ​ស្រូវ​មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​ប្រទេស​ផលិត​ស្រូវ​រាប់​ទាំង​ប្រទេស​ជិតខាង​ជួប​បញ្ហា​នេះ​ទាំងអស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៦ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរីដែលមានប្រវែង១៧២គីឡូម៉ែត្រ លាតសន្ឋឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់ឃុំតាអង ខេត្តរនគិរី៕