ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀ.ន​៤​ទីតាំង​ផ្អើល​ប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅ បាន​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀ.ន​ចំនួន​៤​កន្លែង ដោយ​​ចាប់​ឃាត់ខ្លួន​ជា​ច្រើន​នាក់ ព្រមទាំង

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅ បាន​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀ.ន​ចំនួន​៤​កន្លែង ដោយ​​ចាប់​ឃាត់ខ្លួន​ជា​ច្រើន​នាក់ ព្រមទាំង​រឹបអូស​បាន​វត្ថុ​តាង​ផង​ដែរ ។

ទី​១-​នា​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ធ្វើការ​បង្ក្រាប​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ទី​២-​នា​វេលា​ម៉ោង​ប្រមាណ​២​រសៀល ធ្វើការ​បង្ក្រាប​នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ទី​៣-​នា​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល ធ្វើការ​បង្ក្រាប​នៅ​ក្រោម​ស្ពាន​កំ​រៀង​ស្ថិត​ក្នុងភូមិ​ដូង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្ត​បាត់​ដំបង ។

ទី​៤-​នា​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ធ្វើការ​បង្ក្រាប​នៅ​ចំណុច​ស្រែ​ម្អម ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ៖ ១-​ឈ្មោះ ឈុ​ន លី​ហួរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន ។ ២-​ឈ្មោះ មាន ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

៣-​ឈ្មោះ វុ​ធ គ​ន្ធី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ដូង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ៤-​ឈ្មោះ វុ​ធ វ៉ាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាល​ក្រៅ ។ ៥-​ឈ្មោះ ឌួ​ង សង្ហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាល​ក្រៅ ។ ៦-​ឈ្មោះ អ៊ុ​ក ដា​លី​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាល​ក្រៅ ស្រុក​សាល​ក្រៅ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹក​កក ICE សរុប​ទម្ងន់ ៣២១,៤៩​ក្រាម ថ្នាំ​ញៀ.ន​ប្រភេទ WY ១.៤០៨​គ្រាប់​(​ទម្ងន់​១៣៤,៣៤​ក្រាម​) រថយន្ត​១​គ្រឿង គោ​យន្ត​កន្ត្រៃ​១​គ្រឿង ម៉ូតូ​៣​គ្រឿង ជញ្ជីង​២​គ្រឿង សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀ.ន និង​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀ.ន​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ