ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ប្រឈម​នឹង​ការ​ជាប់គុក​៥​ឆ្នាំ​ ដោយ​សារ​​ចាប់​ត្រី​មួយ​ប្រភេទ

3 ឆ្នាំ មុន

តៃវ៉ាន់ ៖ បុរស​តៃវ៉ាន់​ម្នាក់​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ៥​ឆ្នាំ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប៉ូ​លី​

តៃវ៉ាន់ ៖ បុរស​តៃវ៉ាន់​ម្នាក់​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ៥​ឆ្នាំ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប៉ូ​លី​សរក​ឃើញ​ថា​បាន​ចាប់​ត្រី​សា​ម៉ុង Formonsan ចំនួន ២​ក្បាល​ដែល​វា​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ និង​ត្រូវ​គេ​ចាត់ទុកជា​កំណប់ទ្រព្យ​ជាតិ​របស់​តៃវ៉ាន់​។

អង្គភាព​ប៉ូ​លី​ស​ពិសេស​ទី ៧ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ចេញ​ថ្ងៃ​ច័ន្ទ ទី ១៣ ខែមិថុនា​ម្សិលមិញ​ថា ខ្លួន រួម​ជាមួយ​ទីស្នាក់ការ​ឧទ្យាន​ជាតិ Shei-Pa បាន​ធ្វើការ​ល្បាត​ពី​ការ​ចាប់​ត្រី​នៅ​ក្នុង​ទន្លេ Nanhu ស្ថិត​ក្នុងស្រុក Heping នៃ​ទីក្រុង Taichung កាលពីដើម​ខែឧសភា​។

ប៉ូ​លី​ស​ចាប់​បាន​បុរស​វ័យ ៥៦​ឆ្នាំ​ម្នាក់​ដែល​មានត្រកូល​ថា Wu​។ គាត់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដើម្បី​ចាប់​ត្រី​សា​ម៉ុង Formosan ២​ក្បាល ដែល​មួយ​ក្បាល​ចាត់​ចូល​ជា​ប្រភេទ​ត្រី​ការពារ ដែល​ទ​ង្វើ​នេះ​រំ​លោ​.​ភ​នឹង​ច្បាប់​អភិរក្ស​សត្វព្រៃ​។ អ្នកនេសាទ​រូប​នោះ​បាន​បង្ហោះ​សារ​ពី​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយ​ប៉ូលិស​មើលឃើញ​វា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត CNA​។

បន្ទាប់​ពី​អ្នកជំនាញ​បញ្ជាក់​ថា ត្រី​នោះ​ជា​ប្រ​ភេ​ទ្រី​សា​ម៉ុង Formoson ប៉ុ​លី​សបាន​ហៅ​លោក Wu និង​ស្នើ​ឲ្យ​គាត់​មក​ប៉ុស្តិ៍ប៉ូលីស​ដើម្បី​សាកសួរ​។ លោក​បាន​ប្រាប់​ប៉ូ​លី​ស​ថា លោក​គ្រាន់តែ​ចាប់​ត្រី​ពីរ​ក្បាល និង​បាន​អះអាង​ថា គាត់​បាន​ប្រលែង​វា​ចូល​ក្នុង​ទន្លេ​វិញ​។

ប៉ូ​លី​សបញ្ជាក់​ថា សកម្មភាព​របស់​លោក Wu ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដើម្បី​ចាប់​ត្រី​សា​ម៉ុង Formosan បាន​រំ​លោ​.​ភ​ច្បាប់​អភិរក្ស​សត្វព្រៃ ហើយ​លោក​នឹង​ក្លាយជា​មនុស្ស​ដំបូង​បង្អស់​នៅ​តៃវ៉ាន់​ដែល​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាញ់​កំណប់ទ្រព្យ​ជាតិ​។

ប្រ​សិន​រក​ឃើញ​មាន​កំហុស លោក​ប្រឈម​នឹង​ការ​ជាប់គុក​យ៉ាងតិច ៦​ខែ និង​យ៉ាង​យូរ ៥​ឆ្នាំ​៕ (​យោង​តាម​ប្រភព​៖ CNA & Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ