ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​អតីតរដ្ឋមន្ត្រី​ឥណ្ឌា​រៀប​ការ​ចំណាយ​អស់​74​លាន​ដុល្លារ

7 ឆ្នាំ មុន

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សាធារណជន​ឥណ្ឌា​កំពុង​តែ​រិះគន់​ខ្លាំង​ចំពោះ​អាពាហ៍ពិពាហ៍​ដ៏​ឱឡារិក​មួយ​ដែល​ចំណាយ​ប្រាក់​ប្រហែល​៥​ពាន់​លាន​រូពី (​ប្រាក់​ឥណ្ឌា​) ឬ​ប្រហែល​៧៤​លាន​ដុល្លារ ខណៈ

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សាធារណជន​ឥណ្ឌា​កំពុង​តែ​រិះគន់​ខ្លាំង​ចំពោះ​អាពាហ៍ពិពាហ៍​ដ៏​ឱឡារិក​មួយ​ដែល​ចំណាយ​ប្រាក់​ប្រហែល​៥​ពាន់​លាន​រូពី (​ប្រាក់​ឥណ្ឌា​) ឬ​ប្រហែល​៧៤​លាន​ដុល្លារ ខណៈ​ពេល​ប្រទេស​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ។

អាពាហ៍ពិពាហ៍​រៀបចំ​ឡើង​រយៈពេល​៥​ថ្ងៃ ចំណាយ​ប្រាក់​ប្រហែល​៧៤​លាន​ដុល្លារ ជា​ពិសេស​លើ​ថ្លៃ​ឈុត «​សារី​» របស់​កូនក្រមុំ​មាន​តម្លៃ​ដល់​ទៅ​២,៥​លាន​ដុល្លារ​ឯណោះ រួម​បញ្ចូល​គ្រឿងអលង្ការ​របស់​កូនក្រមុំ​ប្រហែល​១៣,៥​លាន​ដុល្លារ​ទៀត ។ មិនតែប៉ុណ្ណោះ​ធៀប​ការ​ស្រោបមាស​សម្រាប់​អញ្ជើញ​តារា​សម្តែង​បូ​លី​វូ​ដ និង​កង​អង្គរក្ស​ចំនួន​៣០០​នាក់ ។

ដោយសារ​បែប​នោះ​ហើយ​ក្លាយ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​ធ្លាប់​មាននៅ​លើ​ពិភពលោក ។ ពិធី​រៀប​ការ​នោះ​រៀបចំ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​លុប​ចោលការ​ប្រើ​ក្រដាសប្រាក់​១០០០​រូពី និង​៥០០​រូពី ក្នុង​បំណង​កាត់​បន្ថយ​ប្រាក់​ក្លែងក្លាយ និង​ដោះស្រាយ​ការ​គេច​ពី​ការ​បង់ពន្ធ ។

ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ចំណាយ​ប្រាក់​ច្រើន​ដ៏​អធិកអធម​របស់​កូនស្រី​អតីតរដ្ឋមន្ត្រី​ឥណ្ឌា​នោះ មាន​មតិ​ជា​ច្រើន​រិះគន់​ថា ជា​ការ​បង្អួត​ទ្រព្យសម្បត្តិ​ដោយ​ឥត​ខ្មាស​អៀន ៕