ពី​មហាសេដ្ឋី​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​នៅ​លើ​ពិភពលោក


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​ដូ​ណា​ល់ ត្រាំ ម្ចាស់​ជំនួញ​អចលនទ្រព្យ មានទ្រព្យ​សម្បត្តិ​ជាង​៣.៧០០​លាន​ដុល្លារ ជា​មហាសេដ្ឋី​ពិភពលោក​ចុង​ក្រោយ​ដែល​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ក្លាយជា​អ្នកដឹកនាំ​អា​មេ​រិ​ក ។

សារព័ត៌មាន​បរទេស «IOL» បាន​លើក​បង្ហាញ​ជោគជតារាសី​របស់​បណ្តា​អ្នកមាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ​ធ្លាប់​ជា​ប្រធានាធិបតី ឬ​នាយក​រដ្ឋមន្ត្រី​នានា ធ្វើ​ជា​គំរូ ក្នុង​នោះ​មាន​ទាំង​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ផង​ដែរ ។

-​អីុ​តា​លី ៖
លោក​ស៊ី​ល​វី​យ៉ូ​ឡា ប៊ែ​លូ​ស្កូ​នី (Silvio Berlusconi) ជា​ម្ចាស់​ស្ថាប័ន​ផ្សព្វផ្សាយ​ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​៣​អាណត្តិ​អំឡុង​ពី​ឆ្នាំ​១៩៩៤​ដល់​២០១១ ។

តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្តី Forbes គឺ​លោក​ស៊ី​ល​វើ​យ៉ូ​ឡា ប៊ែ​លូ​ស្កូ​នី ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​៥ មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អីុ​តា​លី ដោយ​មានទ្រព្យ​សម្បត្តិ​សរុប​៦.២០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​១៨៨​លើ​ពិភពលោក ។

ចំណុច​បញ្ចប់​របស់​លោក​ស៊ី​ល​វើ​យ៉ូ​ឡា ប៊ែ​លូ​ស្កូ​ន មិនសូវ​ល្អ​ទេ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​តួនាទី​រដ្ឋ ដូច្នេះ​រូប​លោក​ត្រូវ​ឡើង​តុលាការ​លើ​រឿង​ក្តី​ជា​ច្រើន ។

-​ថៃ ៖
លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ក្នុង​អំឡុង​ពី​ខែ កុម្ភៈ ២០០១ ដល់​ខែ កញ្ញា ២០០៦ ។ លោក​ថា​ក់​ស៊ី​ន ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​ពី​អំណាច​ក្នុង​ឆ្នាំ​២០០៦ បច្ចុប្បន្ន​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ខណៈ​រដ្ឋាភិបាល​ថៃ​បង្កក​ប្រាក់​២០០០​លាន​ដុល្លារ​ពី​បទ​ពុក​រលួយ ។

-​ហ្ស​ក​ហ្ស៊ី ៖
លោក​ប៊ី​ដ​ហ្ស៊ី​ណា អីុវ៉ា​នី​ស​វី​លី ក្លាយជា​នាយក​រដ្ឋមន្ត្រី​ពី​ខែតុលា ២០១២ ដល់​ខែ វិច្ឆិកា ២០១៣ ។ តាម​រយៈ​ការ​អង្កេត​របស់​ទស្សនាវដ្តី Forbes លោក​មានទ្រព្យ​៤.៨០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ។

ពី​ដំបូង​លោក​ប៊ី​ដ​ហ្ស៊ី​ណា អីុ​វ៉ា​នី​ស​វី​ល មាន​ស្តុកស្តម្ភ​តាម​រយៈ​ជំនួញ​កុំព្យូទ័រ ក្រោយមក​ទិញ​អាជីវកម្ម​ដែក និង អណ្តូងរ៉ែ ក្នុង​យុគសម័យ​សហភាព​សូ​វៀត ក្នុង​តម្លៃ​ជា​ច្រើន​លាន​ដុល្លារ ហើយ​ទីបំផុត​លក់​បាន​រាប់​ពាន់​លាន​ដុល្លារ ។

-​លី​បង់ ៖
លោក​រ៉ា​ហ្វិ​ក ហារី​រី ជា​អ្នកជំនួញ​ធ្លាប់​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ចំនួន​២​អាណត្តិ​អំឡុង​ពី​ឆ្នាំ​១៩៩២ ដល់​១៩៩៨ និង​ឆ្នាំ ២០០០​ដល់​ឆ្នាំ ២០០៤ ។ លោក​ត្រូវ​គេ​លួច​ធ្វើឃាត់​នៅ​ឆ្នាំ​២០០៥​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​ទាំង​មុខ​ជំនួញ​ផ្នែក​សំណង់ អចលនទ្រព្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

-​ស៊ី​លី ៖
លោក​សេ​បា​ស្ទៀ​ន ពី​ណេ​រ៉ា ជា​ប្រធានាធិបតី​ស៊ី​លី​អំឡុង​ពី​ខែមីនា ២០១០ ដល់​ខែមីនា ២០១៤ ។ លោក​ធ្លាប់​បង្កើត​ភាព​មានទ្រព្យ​ស្តុកស្តម្ភ​របស់​ខ្លួន​តាម​រយៈ​ជំនួញ​សារព័ត៌មាន និង​អចលនទ្រព្យ ។ តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់ Forbes គឺ​លោក​មានទ្រព្យ​សម្បត្តិ​សរុប​២.៥០០​លាន​ដុល្លារ ។

-​អ៊ុយ​ក្រែ​ន ៖
លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​សេន​កូ មាន​រហស្សនាម​ថា​ជា​«​អធិរាជ​ស្ករ​សូកូឡា​» ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ខែមិថុនា ២០១៤ ។ លោក​បាន​ធ្លាក់​ពី​តំណែង​មហាសេដ្ឋី​ប្រចាំឆ្នាំ ២០១៥ ពី​ការ​រៀប​លំដាប់ថ្នាក់​របស់ Forbes ៕

ស្រាវជ្រាវ...

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ