ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សម្ផស្ស រួមរស់​នឹងបុរស​អាណិកជន​មុន​រៀប​ការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​មាស ស​ម្ជ​ស្ស បាត់​មុខ​ពី​អាជីព​សិល្បៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ ព្រោះតែ​ភ្ជាប់​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​ជាមួយ​អាណិកជន​អា​មេ​រិ​ក ។ ពួក​នាង​បាន​បង្កើត​មុខរបរ​រួម​គ្នា ដូច្នេះ​ហើយ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​មាស ស​ម្ជ​ស្ស បាត់​មុខ​ពី​អាជីព​សិល្បៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ ព្រោះតែ​ភ្ជាប់​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​ជាមួយ​អាណិកជន​អា​មេ​រិ​ក ។ ពួក​នាង​បាន​បង្កើត​មុខរបរ​រួម​គ្នា ដូច្នេះ​ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​សិល្បៈ ។

មានការ​លើក​ឡើង​ថា កញ្ញា​មាស សម្ផស្ស បាន​រួមរស់​ជាមួយ​គូស្នេហ៍ និង​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​រួច​ហើយ ដោយ​មិន​ទាន់​រៀប​ការ​ទេ ។ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​មាស ស​ម្ជ​ស្ស ប្រើ​ឈ្មោះ​ជាមួយ​គូស្នេហ៍​ជា​ប្តី​-​ប្រពន្ធ​ដោយ​ពួក​គេ​ទាំង​ពីរ​នៅ​ជ្រក​ក្រោម​ដំបូល​ជាមួយ​គ្នា ។ អ្នកគាំទ្រ​របស់​សម្ផស្ស​បាន​សម្តែង​ក្តី​នឹករលឹក​ចំពោះ​ការ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​របស់​តារា​សម្តែង​មាន​ទេព​កោសល្យ​មួយ​ដួង​នេះ ។

កញ្ញា​មាស ស​ម្ជ​ស្ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​លើក​ឡើង​ថា «​ក្នុង​ចិត្ត​របស់​នាង​ខ្ញុំ​សិល្បៈ​នាង​ខ្ញុំ​នៅ​តែ​ស្រឡាញ់​ព្រោះ​ការងារ​នេះ​នាង​ខ្ញុំ​ខំ​សម្តែង និង​ស៊ូទ្រាំ​រាប់​ឆ្នាំ ។ យ៉ាងណា​នាង​ខ្ញុំ​មាន​ប្រព័ន្ធ​ហ្វេ​សបុ​៊​ក​សម្រាប់​បង្ហាញ​វត្តមាន ផ្សេង​ៗ​ជូន​អ្នកគាំទ្រ​ដែល​នាង​ខ្ញុំ​រំពឹង​ថា បងប្អូន​មិន​អាច​បំភ្លេច​រូប​នាង​ខ្ញុំ​បាន​ឡើយ បើ​ទោះជា​នាង​ខ្ញុំ​មិន​បាន​បង្ហាញ​ស្នាដៃ ថ្មី​ៗ​នៅ​ក្នុង​ខ្សែ​រឿង ថ្មី​ៗ​បែប​ណា​ក៏​ដោយ ។ មួយ​រយៈ​នេះ​នាង​ខ្ញុំ​មិន​មាន​ពេលវេលា​ថតកុន​ឲ្យ​បណ្តា​ផលិតកម្ម ផ្សេង​ៗ​ណា​ទេ ព្រោះ​អត់​ពេល មក​ពី​ជាប់​រកស៊ី​ផ្ទាល់ខ្លួន​មមាញឹក បើ​ទទួល​ទៅ​ខ្លាច​ការងារ​ធ្វើ​ឱ្យ​គេ​មិនល្អ​នាំ​ឱ្យ​ស្អុយឈ្មោះ ម្ល៉ោះហើយ​ទើប​គិត​ថា​ផ្អាក​តែ​ម្តង រឿង​កេរ្តិ៍ឈ្មោះ​អី​នោះ​ក៏​មានការ​បារម្ភ​ដែរ ។ រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​កំពុង​ពង្រឹង​មុខរបរ​រកស៊ី​មួយ​ជាមួយ​គូស្នេហ៍​របស់​នាង​ខ្ញុំ​ដែល​កំពុង​តែ​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខជា​លំដាប់​ហើយ​ធ្វើ​ឱ្យ​ល្អ​សិន​ចាំ​គិត​រឿង​សំខាន់​ផ្ទាល់ខ្លួន​បន្ត​ទៀត ។
ចំពោះ​បងប្អូន​អ្នក គាំទ្រ​ពិតជា​ដឹង​ថា នាង​ខ្ញុំ​មាន​គូ​ដណ្តឹង​នៅ​អា​មេ​រិ​កដោយ​មិន​ទាន់​រៀប​ការ​ទេ ប៉ុន្តែ​យើង​បាន​ចុះ​អេ​តា​ស៊ី​វិល​រួមរស់​ជាមួយ​គ្នា​យូរ​ខែ​មក​ហើយ ព្រមទាំង​គិត​រឿង​រៀប​ការ​អ្វី​នោះ​ដូច​ជា​មិន​ទាន់​គិត​ទេ អាច​នៅ​យូរ​ទៀត ។ នៅ​ពេល​នេះ​នាង​និង​ស្វាមី​ក៏​មិន​ទាន់​អាចយ​កកូន​ទេ ចាំ​ទាល់តែ​រកស៊ី​ឲ្យ​ល្អ​សិន ជា​ពិសេស​នៅ​ពេល​អនាគត​នាង​ខ្ញុំ និង​ស្វាមី​អាច​នឹង​រស់នៅ​ស្រុក​ខ្មែរ​យើង ព្រោះ​គាត់​ស្រឡាញ់​ស្រុក​ខ្មែរ បើកាលណា​មានការ​ងារ​ត្រឹមត្រូវ​គឺ​ងាយ​នឹង​រស់នៅ » ។

ចំពោះ​អាជីព​សិល្បៈ​មាស សម្ផស្ស​និយាយ​ថា នាង​នឹង​មិន​បោះបង់​ឡើយ អាស្រ័យ​លើ​ពេលវេលា ព្រោះ​មហាជន​ស្គាល់​នាង​ដោយសារ​សិល្បៈ ។

ចំពោះ​រៀប​ការ​បែប​ប្រពៃណី​ខ្មែរ មាស សម្ផស្ស បញ្ជាក់​ថា នាង​មិន​រំលង​ទេ ព្រោះ​នាង​ជា​កូន​ខ្មែរ ។ ការសំពះ​ផ្ទឹម សម្រាប់​នាង និង​ក្រុម​គ្រួសារ សាច់ញាតិ​ចាត់ទុកជា​រឿង​សំខាន់ ៕