សមាធិអាចព្យាបាលជំងឺ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាទូទៅសមាធិគេអនុវត្ត ដើម្បីឲ្យចិត្តស្ងប់ ឬដើម្បីអប់រំចិត្តឲ្យគិតជាវិជ្ជមាន ។ លោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ ជាទូទៅសមាធិគេអនុវត្ត ដើម្បីឲ្យចិត្តស្ងប់ ឬដើម្បីអប់រំចិត្តឲ្យគិតជាវិជ្ជមាន ។ លោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ ជាទូទៅសមាធិគេអនុវត្ត ដើម្បីឲ្យចិត្តស្ងប់ ឬដើម្បីអប់រំចិត្តឲ្យគិតជាវិជ្ជមាន ។
លោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យដឹងថា សមាធិជាផ្នែកមួយសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោក ។ សមាធិ បានផ្ដល់ប្រយោជន៍ច្រើនដូចជា បានកាត់បន្ថយភាពឆេវឆាវ អាចគ្រប់គ្រងសតិអារម្មណ៍ឲ្យបាននឹងនរ ជួយដល់សុខភាពកាត់បន្ថយកម្រិតជាតិអាស៊ីត នៅក្នុងឈាម និងបណ្ដេញជាតិពុលក្នុងខ្លួនផងដែរ ។
ការធ្វើសមាធិ ធ្វើឲ្យមានសុខសន្តិភាព គិតវិជ្ជមានចំពោះមនុស្សជុំវិញខ្លួនបានច្រើន ។
ជាមួយគ្នានេះ មនុស្សដែលធ្វើសមាធិបានទៀងទាត់កាន់តែក្លាយខ្លួនជាមនុស្សមានវិន័យល្អ គោរពខ្លួនឯង កាន់តែច្រើនឡើងៗ ដឹងពីរឿងណាដែលគួរខ្វល់ខ្វាយ រឿងណាដែលមិនគួរគិត ដឹងខុសត្រូវ ចេះគិតគូរបានត្រឹមត្រូវមុនសម្រេចចិត្ត និងមិនងាយឆាប់ប្រតិកម្មតបភ្លាមៗនោះទេ មានចិត្តធ្ងន់ និងអត់ធ្មត់ខ្លាំង ។
អ្នកបានប្រតិបត្តិសមាធិជាប្រចាំនឹងបន្តដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយភាពវិជ្ជមាននៅក្នុងបច្ចុប្បន្នភាព ក៏ដូចជា ថ្ងៃខាងមុខ កាន់តែស្គាល់ខ្លួនឯង និងបង្កើនការដឹងគុណចំពោះខ្លួនឯង ។
វាជួយយើងឱ្យមានវិន័យលើខ្លួនឯង ចេះបែងចែក និងប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនបានត្រឹមត្រូវក្លាយជាទម្លាប់ល្អក្នុងធ្វើការងារ ឬសកម្មភាពផ្សេងៗប្រចាំថ្ងៃ ។
លើសពីនេះទៅទៀត តុល្យភាពនៃការប្រើប្រាស់ពេលវេលាជាមួយមនុស្សជុំវិញខ្លួន មានទំនាក់ទំនងល្អជាមួយសង្គមការងារ គ្រួសារ ។
ជាកូនកសិករក្រីក្រ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្រុកស្រីសន្ធ កាលពីកុមារភាពលោកនឹម ឈុន្នី បានបូសជាព្រះសង្ឃ ។ កុមារភាពរបស់លោកបានហ៊ុំព័ទ្ធដោយជំងឺច្រើនមុខដែរ ប៉ុន្តែសុខភាពបានល្អប្រសើរឡើង ដោយសារលោកបានប្រតិបត្តិសមាធិនេះ ។
លោកឈុន្នី បានឲ្យដឹងថា ជំងឺតម្រង់នោមក្នុងសភាពធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់លោកបានប្រសើរឡើងដោយផ្នែកមួយនៃការធ្វើសមាធិ ។
ការប្រតិបត្តិសមាធិមានវិធីជាច្រើនដើរ ដេក ឈរ អង្គុយសុទ្ធតែអាចប្រតិបត្តិសមាធិបាន ។ តែគ្រូសមាធិ លោក ឈុន្នី បានផ្តល់ដំបូន្មានថា គេគួរនាំគ្នាធ្វើសមាធិដោយត្រឹមត្រូវ ដូចជាគួររកទីកន្លែងស្ងប់ស្ងាត់ ហើយការស្លៀកពាក់ពេលសមាធិគួរមានផាសុខភាព កុំឱ្យស្លៀកខោអាវ ដែលតឹង ពេក៕
ចែករំលែកព័តមាននេះ