ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើស្រែទំនើបដល់ប្រើត្រូនបា.ញ់ថ្នាំ តែកសិករកាន់តែខាតដើម និងលែងចង់ធ្វើស្រែ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កសិករ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ធ្វើស្រែ​នា​ពេល​បច្ចុប្បន្ន​មិន​ចំណេញ​នោះ​ទេ ដោយ​ការ​ចំណាយ​ច្រើន​ពេក ។ ធ្វើស្រែ​បច្ចុប្បន្ន មិន​មាន​សកម្មភាព​ជា​ប្រពៃណី​ដូច​មុន​ដែល​កសិករ ប​ង្វា​ក់ដៃ​គ្នា ដែល​ម្តង​ភូមិ​ខាងកើត​ចុះ​ដក…

ខេត្តបាត់ដំបង ៖ កសិករ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ធ្វើស្រែ​នា​ពេល​បច្ចុប្បន្ន​មិន​ចំណេញ​នោះ​ទេ ដោយ​ការ​ចំណាយ​ច្រើន​ពេក ។ ធ្វើស្រែ​បច្ចុប្បន្ន មិន​មាន​សកម្មភាព​ជា​ប្រពៃណី​ដូច​មុន​ដែល​កសិករ ប​ង្វា​ក់ដៃ​គ្នា ដែល​ម្តង​ភូមិ​ខាងកើត​ចុះ​ដក ហើយ​ភូមិ​ខាងលិច​មក​ជួយ ពេល​អ្នក​ភូមិ​ខាងលិច​ចុះ​ស្ទូង កសិករ​ខាង​កើតមក​ជួយ​ខាងលិច​ម្តង ។

នា​ពេល​បច្ចុប្បន្ន​ការ​ធ្វើស្រែ​ពឹង​ម៉ាស៊ីន​ទាំងអស់ រួម​ទាំង​តម្លៃ​សាំង តម្លៃ​ជី កាន់តែ​ឡើងថ្លៃ​ផង​នោះ កសិករ​មួយ​ចំនួន​សុខចិត្ត​ទុក​ដី​ស្រៃ​ទំនេរ មិន​ចុះ​ធ្វើស្រែ​ឡើយ ។

លោក​សីហា កសិករ​នៅ​ខេត្តបាត់ដំបង រៀបរាប់​ឲ្យ​ដឹង​ថា ការ​ធ្វើ​បច្ចុប្បន្ន​មិនបាច់​ប្រើ​កម្លាំង​នោះ​ទេ រាប់​ពី​ការ​សាបព្រោះ បាញ់ថ្នាំ ច្រូត កាត់ បោក​បែន​ឡើង​ទៅ គេ​ប្រើ​ម៉ាស៊ីន​ទាំងអស់ ។

លោក​ថា បច្ចុប្បន្ន​មាន​ម៉ាស៊ីន​សាប​ស្រូវ ហើយ​ការ​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​គេ​ប្រើ​សុទ្ធតែ​ត្រូ​ន ដែល​ក្នុង​មួយ​ថ្ងៃ​ៗ ដី​រាប់​ហិ​កតា​គេ​សាប គេ​ព្រោះ គេ​បាញ់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ សាប និង​បាញ់ថ្នាំ​ក្នុង​មួយ​ហិ​កតា​មាន​ថ្លៃ​ឈ្នួល ចាប់ពី​៥​ម៉ឺន​រៀល​ឡើង​ទៅ ដោយ​ពូជ និង​ថ្នាំ​ជា​របស់​ម្ចាស់​ស្រែ ។

បើ​តាម​លោក សីហា ថា ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ដែល​តម្លៃ​ជី​កសិកម្ម​បាន​ឡើងថ្លៃ​ទ្វេរ​ដង គឺ​មួយ​ទៅ​ជា​ពីរ ។ ជី​ពេល​បច្ចុប្បន​ក្នុង​មួយ​កា​រ៉ុ​ង​មាន​តម្លៃ​២០​ម៉ឺន​រៀល ហើយ​ការ​ធ្វើស្រែ​ក្នុង​មួយ​ហិ​កតា​កសិករ​ដាក់​ជី​មិន​តិច​ជាង​៥​កា​រ៉ុ​ង​ឡើយ ។

លោក​សីហា​ថា នៅ​ឆ្នាំ​នេះ លោក​ទុក​ដីស្រែ​ចំនួន​៥​ហិ​កតា​ឲ្យ​ទំនេរ​ចោល​មិន​ចុះ​ធ្វើ​ទេ ពីព្រោះ​តែ​ការ​ធ្វើស្រែ​មិន​ចំណេញ ។ កសិករ​ខាងលើ​ថា ចំណែក​ផល​ស្រូវ​ធ្វើ​បាន​វិញ​មាន​តម្លៃ​ថោក ដែល​តម្លៃ​បច្ចុប្បន្ន​នេះ បាន​តែ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​មាន​តែ​ឈ្មួញ​ទិញ​ទៅ​ប្រទេស​វៀតណាម​មួយ​ផ្លូវ​ប៉ុណ្ណោះ ។

លោក​មឿ​ន កសិករ​នៅ​ជិត​អាង​ទឹក​ត្រពាំង​ថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​សម្រេចចិត្ត​មិន​ធ្វើស្រែ​ដែរ​នៅ​ឆ្នាំ​នេះ ។ ទោះបី​តំបន់​លោក​មានទឹក​ហូរហៀ​មិន​ខ្វះ ប៉ុន្តែ​ដោយសារ​ជី​ឡើងថ្លៃ​ម៉ាស៊ីន​ច្រូតស្រូវ ម៉ាស៊ីន​សាប គេ​យក​ថ្លៃ​ខ្ពស់​ពេក លោក​សុខចិត្ត​មិន​ធ្វើស្រែ​ទេ ។ កសិករ​រូប​នេះ​ថា អ្នក​ភូមិ​គាត់​មួយ​ចំនួន ក៏​មិន​ធ្វើស្រែ​ដូច​លោក​ដែរ​នៅ​ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ