ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ចប់​កម្មវិធី សាច់ញាតិ​ឃាត់ តែ​ជន​រង​គ្រោះ​លួច​ចេញ ក៏​ជួប​គ្រោះ​អកុសល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ចេញ​មក​ពី​កម្មវិធី​ឡើង​គេហ​ដ្ឋាន​ថ្មី​របស់​ប្អូន ដោយ​ផឹកស្រា​ស្រវឹង រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចេញ​មក​ពី​កម្មវិធី​ឡើង​គេហ​ដ្ឋាន​ថ្មី​របស់​ប្អូន ដោយ​ផឹកស្រា​ស្រវឹង រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​ចត​ស្ងៀម បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​មុខ​គ្លីនិក​សម្រាក​ព្យាបាល «​ឧត្តមភាព​» តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផុល សារី​ម ហៅ ពៅ អាយុ​២៨​ឆ្នាំ ស្នាក់​ម្តុំ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​រលួស ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ចំណែក​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AM-2987​។

យោង​តាម​សាច់ញាតិ​ស​.​ព​បុរស​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់ រួម​ទាំង​ស​.​ព​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ប្អូន ដែល​មា​នទី​តាំងនៅ​ជិត​កន្លែង​កើតហេតុ​នោះ ។ ពេល​ចប់​ការ​ជួបជុំ ជន​រង​គ្រោះ​ស្រវឹង ពួក​គាត់​ក៏​បាន​ហាមឃាត់​ជន​រង​គ្រោះ​អោយ​សម្រាក​នៅ​ទីនោះ​មួយ​យប់​សិន តែ​ជន​រង​គ្រោះ​មិន​ស្តាប់ និង​បាន​លួច​ចេញ​ទៅ​ផ្ទះ​មុន ហើយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ជួប​គ្រោះថ្នាក់​រហូត​ស្លា​.​ប់​តែ​ម្តង​។

បើ​យោង​តាម​កា​ម៉េ​រា​សុវត្ថិភាព​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ បាន​បង្ហាញ​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ខ្លាំង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​រ៉េ​ចង្កូត​ឡើង​ឃឿ​ន​ផ្លូវ​ទៅ​បុក​ផ្ទប់​ជាមួយនឹង​រថយន្ត​ចត​ស្ងៀម​មួយ​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​វិញ បាន​ហោះ​ផ្លោង​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​បុរស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​ខាង​ប្រពន្ធ នៅ​ម្តុំ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​ទាំង​២​គ្រឿង​វិញ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ទៅ​ការិយាល័យ​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ