ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ខ្លះ​ៗ នៃ​ការ​ស្លា​.​ប់​ដោយ​គាំង​បេះដូង​របស់​តារា​សម្ដែង​ស្រី​វ័យក្មេង គង់ ម៉ូ​នី​កា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល ដែល​ទទួល​បាន​ដំណឹង​នៅ​មុន​នេះ​បន្តិច​ថា តារា​សម្ដែង​ស្រី​វ័យក្មេង គង់ ម៉ូ​នី​កា បាន​ទទួលមរណភាព ដោយសារ​ជំងឺ​គាំងបេះដូង នៅ​ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល ដែល​ទទួល​បាន​ដំណឹង​នៅ​មុន​នេះ​បន្តិច​ថា តារា​សម្ដែង​ស្រី​វ័យក្មេង គង់ ម៉ូ​នី​កា បាន​ទទួលមរណភាព ដោយសារ​ជំងឺ​គាំងបេះដូង នៅ​ថ្ងៃ​ទី​០៦ មិថុនា ២០២២​នេះ ។

តាម​ការ​បញ្ជាក់​ខ្លះ​ៗ​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​តារា​សម្ដែង គង់ ម៉ូ​នី​កា បានអោយ​ភ្នាក់ងារ​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ជាបឋម​ថា កញ្ញា គង់ ម៉ូ​នី​កា អត់​បាន​ញាំ​បាយ ​រួច​ហើយ​លេបថ្នាំ​បេះដូង ទើប​រូប​គាត់​ប្រតិកម្ម​ថ្នាំ ត្រឹមតែ​មួយ​វិនាទី​ចុក​ឆ្អល់​ទាល់តែ​ផុតដង្ហើម​ ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​បែប​នេះ ។

ប្រភព​ដដែល​បន្ត​ថា កញ្ញា​ម៉ូ​នី​កា មាន​ជំងឺ​បេះដូង និង​ជំងឺ​ក្រពះ ដោយ​បន្ត​លេបថ្នាំ​ជា​ប្រចាំ ។ ហើយ​ជា​រឿយ​ៗ មិត្តភក្តិ​ខ្លះ បាន​ដាស់តឿន​គាត់​កុំអោយ​សេព​គ្រឿង​ស្រវឹងច្រើន​ពេក ដូច​ជា​ស្រានិង​ស្រា​បៀរជាដើម​នោះ ដោយសារ​តែ​គាត់​មាន​ជំងឺ​បេះដូង​និង​ជំងឺ​ក្រពះ ក្នុង​ខ្លួន​ស្រាប់ ប៉ុន្តែ​គាត់​មិន​ស្តាប់​ទេ ។ មិត្តភក្តិ​គាត់​ថា គាត់​ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ចូល​ចិត្ត​ធ្វើបុណ្យ​ណាស់ គាត់​ជា​មនុស្ស​ល្អ ។

យ៉ាងណា​ ការ​ស្លា​.​ប់​ដោយ​គាំងបេះដូង​ខាងលើ​នេះ ជា​ការ​អះអាង​ពី​មិត្តភក្តិ​របស់​តារា​សម្ដែង គង់ ម៉ូ​នី​កា តែ​ប៉ុណ្ណោះ ។ មាន​តែ​រង់ចាំ​មន្ត្រី​ជំនាញ​ ពិនិត្យ​ធ្វើ​កោសល​វិច័យ​ស​.​ព​ទេ ទើប​ដឹង​មូលហេតុ​ពិតប្រាកដ ខណៈសព តម្កល់ទុកនៅ​វត្ត​ទួល ស្ថិត​នៅខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ដួង សុភា ដែល​អះអាង​ថា ជា​មិត្តភក្តិ​របស់​តារា​សម្ដែង គង់ ម៉ូ​នី​កា បាន បង្ហោះ​សារ​ថា «​ក្នុង​នាម​ខ្ញុំ ជា​ប្អូន​រាប់អាន​របស់​កញ្ញា គង់ ម៉ូ​នី​កា ចង់​ប្រាប់​ថា ម៉ូ​នី​កា នាង​ផុត​ទៅ​ដោយ​ជំងឺ​ប្រចាំ​កាយ​បេះដូង និង​ក្រពះ សូម​ចិត្ត​មនុស្ស​គិត​អវិជ្ជមាន​មួយ​ចំនួន​តូច អោយ​តែ​ឮ​ថា ស្លា​.​ប់​ដោយសារ​ជំងឺ​បេះដូង គឺ​គាំង​ថ្នាំ​លេង​គ្រឿងញៀន​នោះ​! នាង​ស្លា​.​ប់​ទៅ​ហើយ​កុំ​បង្កើត​រឿង​អោយឈ្មោះ​អាក្រក់ ដល់​នាង​អី អោយ​គ្នា​ទៅ​ដោយ​ស្រស់​ស្អាត​ឈ្មោះ​ល្អ​ផង​ចុះ​» ។

មរណភាព​របស់​តារា​សម្ដែង គង់ ម៉ូ​នី​កា ជា​រឿង​រំជើបរំជួល​បំផុត​ទៀត​ហើយ សម្រាប់​ខែ​ថ្មី ខែមិថុនា ឆ្នាំ​២០២២​នេះ ព្រោះ​ក្នុង​សិល្បៈ ស្រាប់តែ​ទទួល​ដំណឹង​អកុសល​ជា​ថ្មី​ទៀត​នោះ គឺ​ការ​បាត់បង់ អាយុជីវិត​ន​តារា​ស្រី​វ័យក្មេង និយម​លេងខ្លួន​បែប​យេ​ៗ ដោយសារ​ជំងឺ​គាំងបេះដូង​ភ្លាម​ៗ ។ តារា​នេះ ធ្លាប់​ថត​អោយ ខាង​ហ្គា​ឡាក់​ស៊ី រហូត​ធ្វើ​អោយ​លោក ខេ​ម និង លោក​សា​វិ​ន ហ្វី​លី​ព មានការ​សោកស្តាយ មិន​នឹក​ដល់​ព្រោះ​ធ្លាប់​រួមការ​ងារ​ជាមួយ ។

គួរ​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី គង់ មូ​នី​កា ចាប់ផ្ដើម​មានឈ្មោះ​បោះ​សំឡេង ក្រោយ​សំដែង MV បទ​ចម្រៀង “​រាំ​គ្រលែង​ចង្កេះ​” របស់​តារាចម្រៀង Tempo ។ ហើយ​តាម​រយៈ​បទ​ចម្រៀង​នេះ​ដែរ ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង គឹ​ដោយសារ ម៉ូ​នី​កា ហ៊ាន​ស្លៀក​ឈុត​ប៊ី​នី បង្ហាញ​ដើមទ្រូង​មូល​ក្លុំ និង​ជើង​ដ៏​ស្រ​ឡូ​ន​ទាំង​គូ​របស់​នាង ។ ក្រោយមក តារា​ស្រី​ស្រករ​ក្រោយ​រូប​នេះ បាន​សាង​ស្នាដៃ​ធំ​មួយទៀត តាម​រយៈ​ការ​សម្ដែង MV បទ​ចម្រៀង “​ជូន​អូន​ឡើង​លើ​ផ្លូវ​ហា​យ​វ៉េ​” ដែល​ជា MV ចំណាយ​ដើមទុន​ច្រើន​បំផុត របស់​ផលិតកម្ម កាឡាក់ស៊ី​ណា វ៉ា​ត្រា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ