ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆក់ទូរសព្ទដៃរបស់​និស្សិតស្រីម្នាក់ ​ត្រូវនាង​ប្រថុយ​​ជិះ​តាម​​​ទាល់​តែបាន​មក​វិញ​​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ មាន​ករណី​​លួច​មាន​​ស្ថានទោស​ទម្ងន់​ (ឆក់​ទូ​រស័​ព្ទ​ដៃ)​មួ​យ​គ្រឿង បាន​កើតឡើង​លើ​និស្សិត​ម្នាក់​ដែលជាជនរងគ្រោះ​មានភាព​ក្លាហានជិះ​ម៉ូតូ​ដេញ​តាម​ចាប់ចោរ​នោះ​វាយ​ដ​ណ្តើម​​​យក​ទូរស័ព្ទ​បាន​មកវិញ ដែលហេតុ​ការណ៍បាន​កើតឡើង​ កាលពីវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី​៥ ​មិថុនា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​លើ​ផ្លូវជាតិ​លេ​ខ៦…

ខេត្ត​កណ្ដាល ៖ មាន​ករណី​​លួច​មាន​​ស្ថានទោស​ទម្ងន់​ (ឆក់​ទូ​រស័​ព្ទ​ដៃ)​មួ​យ​គ្រឿង បាន​កើតឡើង​លើ​និស្សិត​ម្នាក់​ដែលជាជនរងគ្រោះ​មានភាព​ក្លាហានជិះ​ម៉ូតូ​ដេញ​តាម​ចាប់ចោរ​នោះ​វាយ​ដ​ណ្តើម​​​យក​ទូរស័ព្ទ​បាន​មកវិញ ដែលហេតុ​ការណ៍បាន​កើតឡើង​ កាលពីវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី​៥ ​មិថុនា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​លើ​ផ្លូវជាតិ​លេ​ខ៦ មុខ​ដេប៉ូ​ប្រេងឥន្ធនះ​តូ​តាល់ ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំ​ពូល ខេត្ត​កណ្ដាល ខណៈ​ជនរងគ្រោះកំពុង​ធ្វើដំណើរ​ជិះ​ទៅ​បោះឆ្នោ​ត ។


នារីជនរងគ្រោះ​ឈ្មោះ សូ គី​ម​ស៊ាំ​ង ​អាយុ២០ឆ្នាំ ជា​​និស្សិត មាន​ទីលំនៅ​ភូមិ​ត្បូ​ង ឃុំ​កោះ​ចា​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។ ដោយឡែក ជនសង្ស័យ​​ឈ្មោះ ហ៊ា​ង សុខ​ហេង ​អាយុ​៣០ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​ក្រចាប់ ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។

តាមដំណើរ​រឿង​ឲ្យដឹង​ថា នៅវេលា​ព្រឹក​ថ្ងៃ​ខា​ង​លើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ១គ្រឿង ម៉ាកLet’s ពណ៌ខៀវ​ លាយ.ស ស៊េរី​ឆ្នាំ២០១៨ ពាក់​ផ្លាក​លេខភ្នំពេញ ១HE ០៣២៦ ចេញពីផ្ទះ​នៅ​បុរី​សុភ
មង្គល រាជធានី​ភ្នំពេញ តែម្នាក់ឯង​គោលបំណង​ទៅផ្ទះ ស្ថិតនៅ​ភូមិ​ត្បូ​ង ឃុំ​កោះចូរ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ.សង្កា​ត់ អាណត្តិ​ទី៥ នេះ ។

លុះ​ជិះ​ជិតដល់​ស្ពាន​ព្រែកតាមាក់ ស្រុក​មុខកំពូល តាមផ្លូវ​ជាតិ​លេខ៦A ស្រាប់តែ​មាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សង់ C ១២៥ សេរី២០០៨ បាន​ធ្វើសកម្មភាព ឆក់​យក​ទូរស័ព្ទ​ដៃ​ដែល​ជនរងគ្រោះ​ទុក​ក្នុង​ឃ្លុបក្បែ​រ.ក​ម៉ូតូ ហើយ​មានបំណង​គេចខ្លួ​ន ។ តែ​ដោយ​ភាព​ក្លាហាន​របស់​និស្សិត​ស្ត្រី​នោះ នាង​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​ស្រែក​ថា​ចោរ​ៗ ដើម្បីឲ្យ​គេ​ជួយ ពេលនោះ​ជនសង្ស័យ​ក៏បាន​ជិះ​បត់​ឆ្លងកាត់ ទ្រូងផ្លូវ សំដៅ​ទៅ​ទិសខាងត្បូង ដល់​ចំណុច​ភ្លើងស្តុប​កំពង់​សាឡាង​ចាស់ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​កៀរ​ជាមួយ​រថយន្ត​អ្នកធ្វើ​ដំណើរ បណ្ដាលឲ្យ​ដួល​បាក់ជើង​ខាងស្ដាំ ។

ភ្លាម​នោះ​ ក៏​មានសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និងជំនាញ​បាន​ទៅដល់​ដែរ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ ចំណែក​បាន​នាំទៅ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​តែម្តង​ទៅ ។ តែ​ដោយ​ឃើញ​ជនសង្ស័យ​មាន របួសធ្ងន់​បាក់ជើង សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ​ដាក់​តាម​រថយន្ត​ទៅ​សង្គ្រោះ​បន្ទាន់ វះកាត់​នៅ​មន្ទី​ពេទ្យ ខ្មែរ​សូវៀត រាជ​ធានី​ភ្នំពេញ ។ តែ​យ៉ាងណា​ក្តី​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ