ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន អ្នកបើកបរ​កង់​បី! កង់បី​​​ឥណ្ឌា បុកផ្ទប់ពីក្រោយរថយន្តដឹកត្រី ចតស្ងៀម ស្លា.ប់យ៉ាងអាណោចអាធ័ម!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលបើកកង់បី​ឥណ្ឌា​មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកផ្ទប់គូទរថយន្តដឹកត្រីពីខាងក្រោយ ដែលចត​ស្ងៀម នៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យកៀបជាប់កង់បី នឹងគូទរថយន្ត។…

ភ្នំពេញ៖ បុរសម្នាក់ បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលបើកកង់បី​ឥណ្ឌា​មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកផ្ទប់គូទរថយន្តដឹកត្រីពីខាងក្រោយ ដែលចត​ស្ងៀម នៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យកៀបជាប់កង់បី នឹងគូទរថយន្ត។ ហេតុ​ការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពជនរង​គ្រោះ មាន​ឈ្មោះ នង សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរប​ររត់កង់បី មានទីលំនៅ​សង្កាត់​កំបូល ខណ្ឌកំបូល​។

​ប្រភព​ព័ត៌មាននៅនឹងកន្លែងកើតហេតុ បាន​ឱ្យដឹ​ងថា  មុនកើ​តហេតុ គេ​បានឃើញរថយន្ត​យីឌុប​ដឹកត្រីម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពត 3A-1157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ​លេខ៤ ក្នុងទិសដៅពីកើតទៅលិចបានចតស្ងៀម នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ផ្នែកខាងស្តាំដៃ ដោយមិនមានបានដាក់ស្លាកសញ្ញាណាមួយ ដើម្បីចំណាំ​ទេ។​ ចំណែកឯតៃកុង នៅអង្គុយលេង​ជាប់នឹងរថយន្ត ស្រាប់តែមួយសន្ទុះ ក្រោយមកគេឃើញមានបុរសម្នាក់ បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IL-7456 ជិះតាមបណ្តោយផ្លូវជាតិលខ៤ ក្នុងទិសដៅពី​កើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយគូទរថយន្តយីឌុប ដឹកត្រី ដែលកំពុងចតចោលស្ងៀម នៅចិញ្ចើម​ផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យកៀបជាប់​ស្លា.ប់ភ្លាមៗ នៅកន្លែង​កើតហេតុយ៉ាង​អាណោចអាធ័ម។​ ចំណែកឯតៃកុងរថយន្ត​វិញ បានរត់គេចខ្លួនពីកន្លែងកើតហេតុ​បាត់​ស្រមោល​។

ក្រោយកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទង​ទៅ​សមត្ថកិច្ចផ្នែកជំនាញបានចុះមកវាស់វែង អូសយករថយន្ត និង ម៉ូតូ Pass App ទៅរក្សាទុកនៅ​ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះ​ស្រាយ។ សពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ