ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​នៃ​ពិភពលោក

7 ឆ្នាំ មុន

ភព​ផែនដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​សត្វលោក​យើង​គ្រប់​រូប តែ​ផែនដី​មាន​ព្រះអាទិត្យ​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ស្នឹង​ដ៏​មហា​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​សញ្ជាតិ អាច​បង្កើត​ទិស​ដៅ​នៃ​ប្រភព នីមួយ​ៗ

ភព​ផែនដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​សត្វលោក​យើង​គ្រប់​រូប តែ​ផែនដី​មាន​ព្រះអាទិត្យ​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ស្នឹង​ដ៏​មហា​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​សញ្ជាតិ អាច​បង្កើត​ទិស​ដៅ​នៃ​ប្រភព នីមួយ​ៗ បាន​ដោយ​ស្រួល ។

១-​យើង​រស់នៅ​លើ​ភព​ផែនដី​សព្វថ្ងៃ ដែល​មាន​ព្រះអាទិត្យ​នេះ​មួយ ដែល​អាច​ផ្តល់​ផលប្រយោជន៍​សំខាន់​ណាស់ ។ បើ​ឥត​មាន​ព្រះអាទិត្យ មនុស្ស​យើង​ប្រហែលជា​គ្មាន​នៅ​លើ​ពិភពលោក​យើង​នេះ​មក​ទល់​នឹង​សព្វថ្ងៃ​សោះឡើយ ។

២-​ផែនដី​មាន​រាង​មូល តែ​មិនមែន​មូល​ដូច​បាល់ ឬ​ដូច​ប៊ូល​ដែល​ជា​ឧបករណ៍​សម្រាប់​លេង​នោះ​ទេ គឺ​មាន​រាង​មូល​បែប​សំប៉ែត​បន្តិច គឺ​បាន​សេចក្តី​ថា ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង មាន​ចម្ងាយ​ខ្លី​ជាង​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​តែ​បន្តិច​ប៉ុណ្ណោះ ។

៣-​ចម្ងាយ​មួយ​ជុំ​ខ្សែស្រប នៃ​ចក្កវាឡ​មាន​ប្រវែង​៤០.០០០​គីឡូម៉ែត្រ ។

៤-​ផែនដី​ចែក​ចេញ​ជា​បី​ចំណែក​គឺ​៖ ចំណែក​ទី​១ បណ្តូល​មូល​ហៅ​ថា «Centre d’attraction» ចំណែក​ទី​២ គឺ​ស្រទាប់​រុំ​ភ្ជាប់​បណ្តូល​មូល​,​ចំណែក​ទី​៣ គឺ​ស្រទាប់​លើ​រុំ​ភ្ជាប់​ស្រទាប់​ទី​២ ។

បណ្តូល​(Centre d’attraction) គឺជា​វត្ថុ​ធាតុ​ដ៏​សែន​រឹង​ជាប់​ស្វិត​ជា​អតិបរមា ហើយ​មាន​ធាតុ​ឆក់​ស្រូប​យក អ្វី​ៗ​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​អាកាស​ទ្រទ្រង់​ផែនដី (Orbite terrestre) ឱ្យ​ធ្លាក់​ចុះ​មក​ផែនដី​វិញ​ទាំងអស់ តែ​ផ្ទុយ​ទៅ​វិញ វត្ថុ​ធាតុ​អ្វី​ដែល​មាន​ទំហំ​ធំ ហើយ​មាន​ទម្ងន់​ដ៏​សែន​ស្រាល​លើសលប់​នោះ អាច​អណ្តែត​ទៅ​លើ​អាកាស​បាន​ដោយ​ងាយ ។ វត្ថុ​ធាតុ​ទាំងនោះ​មាន​ដល់​ចំហាយ​ទឹក ផ្សែង អណ្តាតភ្លើង​ជាដើម​។ សុទ្ធសឹងតែ​អណ្តែត​ឡើង​ទៅ​លើ​ទាំងអស់ ។

ស្រទាប់​ទី​២ ហៅ​ថា «Barysphère» គ្មាន​គុណប្រយោជន៍​សំខាន់​សម្រាប់​មនុស្ស​ឡើយ ។ តែ​មាន​ភាព​រឹង​ចែស​ម្យ៉ាងដែរ ។

ស្រទាប់​ទី​៣ ហៅ​ថា «Pyrosphère» ជា​ស្រទាប់​ដែល​អាច​ផ្តល់​ប្រយោជន៍​គ្រប់​បែប​យ៉ាង និង​ជា​ដី​ដែល​មនុស្ស​អាច​រស់នៅ​ពីលើ​បាន ។ វត្ថុ​ធាតុ​ដែល​មនុស្សលោក​ងាយ​ជួប​ប្រទះ​ជាទី​បំផុត​មាន ៖ ដី​, ដីស្អិត​, ដីកណ្តេង​, ដី​បាយក្រៀម​, ដីខ្សាច់​, ថ្ម​, ដែក​, សំណ​, ត្បូង​, មាស​, ប្រាក់ ជាដើម ។

តាម​ការ​ស្រាវជ្រាវ​នៃ​លោក​«F.CIARK» ជនជាតិ​អា​មេ​រិ​កាំ​ង​បាន​ពិសោធន៍​ជាង​៤០​ឆ្នាំ ទៅ​លើ​វត្ថុ​ដែល​នៅ​លើ​ដី​ចំនួន​៥៥០៨​ដុំ​បាន​ពោល​ថា ស្រទាប់ដី​ម្យ៉ាងទៀត ដែល​ជា​ស្រទាប់​ស្តើង​ក្រាល​ពាសពេញ​លើ​ផ្ទៃ​សាកលលោក​ទាំងមូល​មាន កម្រាស់​១៦​គីឡូម៉ែត្រ តែ​ស្រទាប់​នេះ​មិន​មែនមាន​កម្រាស់​តែ​១៦​គីឡូម៉ែត្រ​ស្មើ​ទេ គឺ​មាន​រាង​ក្រាស់​ស្តើង​គ្រប់កន្លែង ។ ជា​ពិសេស​ស្រទាប់ ឬ​ហៅ​ថា​សំបក​ផែនដី​នេះ មាន​កន្លែង​ខ្លះ​បាក់​ផត​ចុះ​ជ្រៅ​ទៅ​ក្នុង​ដី ភាគច្រើន​នៅ​បាតសមុទ្រ​មាន​កម្រាស់​ពី​៦០​គីឡូម៉ែត្រ ទៅ​១០០​គីឡូម៉ែត្រ​ក៏​មាន ។

សំបក​ផែនដី​ហៅ​ថា «Ecorce Ferrestre ou la Couche mincesuperficielle» ។ សំបក​នេះ បើ​គិត​ជា​ទម្ងន់​មាន​ដ៏​ហ្មត់ចត់​បំផុត​គឺ​២​ម៉ឺន​២​ពាន់​បកោដិ​តោន ស្មើ​១០០០​គីឡូក្រាម​,១​បកោដិ ស្មើ​១០​លាន​កោដិ​, ១​កោដិ​ស្មើ​១០​លាន ។

៦-​ផ្នែក​អាកាស​ដែល​នៅ​ជាប់​នឹង​ស្រទាប់ដី​មុខ​លើ​នេះ​ហៅ​ថា «Tropohére» ដែល​មាន​កម្ពស់​ពី​៩​គីឡូម៉ែត្រ​ទៅ​១៣​គីឡូម៉ែត្រ ។ ដែល​ជា​អាកាស​ពិសេស​សម្រាប់​មនុស្ស​មួយ​ផ្នែក​ដែរ គឺ​អាកាស​នេះ​ហើយ​ដែល​យើង​រាល់គ្នា​នៅ​សព្វថ្ងៃ​កប់​ក្នុង​អាកាស​នេះឯង ។ បន្ទាប់​ពី​អាកាស​ទ្រូ​ប៉ូ​ស្វែ​រ​នេះ​មាន​អាកាស​មួយទៀត​ឈ្មោះ «Stratosphère) អាកាស​នេះ​ក៏​មាន​ប្រយោជន៍​ដូច​គ្នា នឹង​អាកាស​ផ្ទាល់​ដី​អីុចឹ​ង​ដែរ ។

៧-​នៅ​លើ​ពិភពលោក​មាន​ផ្ទៃដី​១​ភាគ​៤ និង​ទឹកសមុទ្រ​៣​ភាគ​៤ នៃ​សំបក​សាកលលោក​ទាំងមូល ។

៨-​ជម្រៅ​ដែល​ជ្រៅ​ជាងគេ គឺជា​ជង្ហុក​នៃ​បាតសមុទ្រ​ឈ្មោះ «Mindamao(1)» (​នៅ​ប្រជុំ​កោះ Philippines) មាន​ជម្រៅ​១០៧៩០​ម៉ែត្រ ឈ្មោះ​«Tonga(2)» (​នៅ​ប្រជុំ​កោះ Polynésie)​មាន​ជម្រៅ​៩.៤០០​ម៉ែត្រ និង​ឈ្មោះ «Tuscarora» មាន​ជម្រៅ​៨.៨៨៧​ម៉ែត្រ ។ ទាំងនេះ​ជា​ជង្ហុក​នៅ​បាតសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

៩-​នៅ​បាតសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ជម្រៅ​ជ្រៅ​ជា​ធម្មតា​មាន​១០.៦០០​ម៉ែត្រ ។

នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ​ដែល​ជ្រៅ​ជា​ធម្មតា មាន​៩.១៤០​ម៉ែត្រ ។

ទឹកសមុទ្រ​ក្នុង​មួយ​លី​ត្រ​មាន​ជាតិ​អំបិល​៣៥​ក្រាម តែ​ចំពោះ​ទឹកសមុទ្រ​នៅ​មណ្ឌល​ក្តៅ មាន​ជាតិ​អំបិល​៣៧​ក្រាម ។

១០-​ចលនា​នៃ​រលក​សមុទ្រ​ជួនកាល​មាន​កម្ពស់​១៨​ម៉ែត្រ តែ​ចលនា​រលក​មាន​កម្ពស់​បែប​នេះ គឺ​ជម្រៅ​នៅ​កន្លែង​នោះ​មាន​ជម្រៅ​មិន​ហួស​ពី​២០​ម៉ែត្រ​ឡើយ ។ បុព្វហេតុ​ដែល​បង្កើត​ឱ្យ​មាន​រលក​ខ្លាំង​ភ្លាម​មក​អំពី​ចលនា​គាបសង្កត់ នៃ​កម្លាំង​ខ្យល់អាកាស​បោកបក់​ទង្គិច​ផ្ទប់​នឹង​ទម្ងន់​ព្រះធរណី ។ ទឹកសមុទ្រ​មាន​ជោរ​មាន​នាច​ក្នុង​១​ថ្ងៃ​ពីរ​ដង ៕