ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RGS Global និង Royal Group ចុះ​កិច្ចព្រមព្រាង​សហការ​ជា​ដៃគូ​អាជីវកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន RGS Global និង Royal Group កាលពី​ថ្មី​ៗ​នេះ បាន​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រាង​ជា​ដៃគូ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគារ​ភ្នំពេញ​ថៅ​វើ ដោយ​មានការ​ចូលរួម​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន RGS Global និង Royal Group កាលពី​ថ្មី​ៗ​នេះ បាន​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រាង​ជា​ដៃគូ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគារ​ភ្នំពេញ​ថៅ​វើ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Sherman Liew នាយក​ក្រុមហ៊ុន RGS Global និង​លោក​ឧកញ៉ា គិត ធាង តំណាង​ក្រុមហ៊ុន Royal Group​។

ក្នុង​ឱកាស​នោះ​ដែរ លោក Sherman Liew នាយក​ក្រុមហ៊ុន RGS Global បានឱ្យ​ដឹង​ថា ការ​ចាប់​យក Royal Group ជា​ដៃគូ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ពេល​នេះ ដោយសារ​ក្រុមហ៊ុន Royal Group មានកេរ្តិ៍ឈ្មោះ និង​មាន​ភាព​សុច្ចរិត​ភាព​។ លើស​ពី​នេះ Royal Group តែងតែ​បង្ហាញ​ព័​ត៌​ដោយ​គ្មាន​ភាព​លាក់​លៀង​អ្វី​ទាំងអស់ ឱ្យ​ដៃគូ​ឃើញ​នូវ​អ្វី​ដែល​គាត់​មាន ជា​ហេតុ​ធ្វើ​ឱ្យ RGS Global មានការ​ជឿ​ទុកចិត្ត និង​សប្បាយចិត្ត​ធ្វើការ​ជាមួយ​។

លោក​លើក​ឡើង​ថា មុន​នឹង​លោក​បើក​ក្រុមហ៊ុន​នេះ​ឡើង​បាន​ចំណាយពេល​៣​ខែ និង​សិក្សា​ទីផ្សារ​នៅ​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ មុន​ដែល​ចូល​មក​កម្ពុជា​។ ប្រទេស​កម្ពុជា កំពុង​អភិវឌ្ឍន៍​និង​មានការ​រីក​ចម្រើន​ទៅ​មុខ ជា​ពិសេស​ទៅ​លើ​វិស័យ​អចលនទ្រព្យ​។​ក្នុង​នាម​ជា​ជនជាតិ​សិង្ហ​បុរី​ម្នាក់​លោក ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា នឹង​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​នេះ នា​ពេល​ឆាប់​ៗ​ខាង​មុខ ដោយ​សង្ឃឹមថា អាច​ផ្តល់​ការងារ​ជា​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕