ទ្វីប​លើ​សាកលលោក​មាន​5 មហាសមុទ្រ​មាន​5


១-​ទ្វីបអាស៊ី​៖ ទិស​ខាងជើង​ជាប់​ស​មុ​ុ​ទ្រ​ទឹកកក (Arctique) ទិស​ខាងកើត​ជាប់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​សមុទ្រ​បេ​រីង ទិស​ខាងត្បូង​ជាប់​សមុទ្រ​ឥណ្ឌា ទិស​ខាងលិច​ជាប់​សមុទ្រ​ក្រហម ព្រែកជីក​ស៊ុ​យ​អេ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទន្លេ​អ៊ូ​រ៉ា​ល់ និង​ភ្នំ​អ៊ូ​រ៉ា​ល់ ដែល​នៅ​ខណ្ឌ​ទ្វីបអឺរ៉ុប ។

ទ្វីបអាស៊ី​ធំ​ជាង​ទ្វីបអឺរ៉ុប​៤​ដង​កន្លះ ហើយ​ធំ​ជាង​ប្រទេស​បារាំង​ជាង​៨០​ដង ។ ទ្វីបអាស៊ី​មាន​វិសាលភាព​៤៤.១៨០.០០០​គីឡូម៉ែត្រ ទ្វេគុណ មាន​ប្រជាជន​ជិត​ទៅ​១.៣០០​លាន​នាក់ ។

២-​ទ្វីបអាមេរិក​៖ មាន​វិសាសភាព​៤២​លាន​គីឡូ​ម៉ែត្រការ៉េ មាន​ប្រជាជន​៣២០​លាន​នាក់ ។ ទ្វីបអាមេរិក​ទាំងមូល​មាន​ព​ន្តោ​យ​១៨.០០០​គីឡូម៉ែត្រ ប្រវែង​ជិត​ទៅ​ពាក់កណ្តាល​នៃ​មាគ៌ា​ចក្កវាឡ ពិភពលោក​ទាំងមូល ។ មាន​ទំហំ​ធំ​ជាង​ទ្វីបអឺរ៉ុប​ជិត​បួន​ដង និង​ធំ​ជាង​ប្រទេស​បារាំង​ជាង​៧០​ដង ។

៣-​ទ្វីបអាហ្វ្រិក​៖ ជា​កោះមាន​រាង​ត្រីកោណ ដែល​ជាប់​ទៅ​ទ្វីបអាស៊ី​ដោយ​ខ្នែង​ស៊ុ​យ​អេ ។ ទិស​ខាងជើង​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ខាងលិច​ជាប់​សមុទ្រ​អា​ត្ល​ង់​ទិ​ក ខាងត្បូង និង​ខាងកើត​ជាប់​សមុទ្រ​ឥណ្ឌា ខាងជើង​និង​ខាងកើត​ជាប់​សមុទ្រ​ក្រហម ។ វិសាលភាព​មាន​៣០​លាន​៣០០​ពាន់​គីឡូម៉ែត្រ​ទ្វេគុណ មាន​ប្រជាជន​២០៧​លាន​នាក់ ។ ទ្វីបអាហ្វ្រិក​មាន​ទំហំ​ធំ​ជាង​ទ្វីបអឺរ៉ុប​៣​ដង និង​៥៤​ដង​ធំ​ជាង​ប្រទេស​បារាំង​។

៤-​ទ្វីបអឺរ៉ុប ៖ មាន​វិសាលភាព​(១០.០០០.០០០) ដប់​លាន​គីឡូម៉ែត្រ​ទ្វេគុណ មាន​ប្រជាជន​៥៦០​លាន​នាក់ ។

៥-​ទ្វីបអូសេអានី ៖ ជា​ទ្វីប​សម្បូរ​ទៅ​ដោយ​កោះ​ទាំង​តូច​ទាំង​ធំ ។ អូ​សេ​អា​នី ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​៖ មេ​ឡា​ណេ​ស៊ី និង​ប៉ូ​លី​ណេ​ស៊ី ។ មាន​វិសាលភាព​៩​លាន​គីឡូ​ម៉ែត្រការ៉េ និង​ប្រជាជន​១៣.០០០.០០០​នាក់ (១៣​លាន​) ។

មហាសមុទ្រ​មាន​៥
១-​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មាន​ទំហំ​ធំ​ជាងគេ ។
២-​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។
៣-​មហាសមុទ្រ​ឥណ្ឌា ។
៤-​មហាសមុទ្រ​ទឹកកក នៅ​អក្ខោ​សាន​ខាងជើង (Arctique) ។
៥-​មហាសមុទ្រ​ទឹកកក នៅ​អក្ខោ​សាន​ខាងត្បូង (Antarctique) ៕

ស្រាវជ្រាវ...

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ