ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​យល់​ច្រឡំ​ចំពោះ​ការ​ហៅ​ឈ្មោះ​របាំ​បុរាណ​ខ្មែរ

9 ឆ្នាំ មុន

ផេ​ក «​មន្តអាគម​ខ្មែរ​» បញ្ជាក់​ថា ជា​ការ​ល្អ​ប្រសើរ ប្រសិនបើ​មានការ​យល់​ដឹង​អំពី​សណ្ឋាន​នៃ​សិល្បៈ​របាំ​របស់​ខ្មែរ ជា​ពិសេស​លក្ខណៈ​ខុស​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​ចំណាំ និង​ហៅ​ឈ្មោះ ។

ផេ​ក «​មន្តអាគម​ខ្មែរ​» បញ្ជាក់​ថា ជា​ការ​ល្អ​ប្រសើរ ប្រសិនបើ​មានការ​យល់​ដឹង​អំពី​សណ្ឋាន​នៃ​សិល្បៈ​របាំ​របស់​ខ្មែរ ជា​ពិសេស​លក្ខណៈ​ខុស​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​ចំណាំ និង​ហៅ​ឈ្មោះ ។

នៅ​ក្នុង​ទម្រង់ «​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ​»  ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា «​ល្ខោន​ព្រះរាជ​ទ្រព្យ​» គឺ​មាន​តួ​សម្តែង​សុទ្ធតែ​ជា​ស្រី​ទាំងអស់​។ ក្នុង​ទម្រង់​សិល្ប​:​មួយ​នេះ រួម​មាន​របាំ​ជា​ច្រើន ដូច​ជា របាំ​ជូនពរ ទេព​មនោ​រម្យ នារី​ជា​ជួរ ព្រះថោង បាវ​លុត បួងសួង​អប្សរា​ជាដើម ។ ក្នុង​ចំណោម​នេះ របាំ​មួយ​ដែល​មាន​ឥទ្ធិពល និង​សក្តានុពល​ជាងគេ គឺ​របាំ «​អប្សរា​» ។ ហេតុនេះ​ហើយ ទើប​បានជា​មានការ​ច្រឡំ​ហៅ​របាំ ផ្សេង​ៗ​ទៀត ថា​ជា​របាំ​អប្សរា​ដែរ ។

រូបភាព​ដែល​បង្ហាញ​នេះ បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នៃ​របាំ នីមួយ​ៗ៖
១-​សម្លៀក​បំពាក់​របាំ​អប្សរា
២-​សម្លៀក​បំពាក់​របាំ​ជូនពរ ភួង​នារី និង​ច្រើន​ទៀត
៣-​សម្លៀក​បំពាក់​របាំ ទេព​មនោ​រម្យ ផ្លិត បួងសួង និង​ច្រើន​ទៀត
៤-​សម្លៀក​បំពាក់​របាំ​នារី​ជា​ជួរ របាំ​ផ្កា និង​ច្រើន​ទៀត ៕