រាជធានីភ្នំពេញ, ថៃ្ងទី ៧ ខែឧសភា ឆ្នាំ ២០២៦ ៖ ធនាគារ វឌ្ឍនៈ និងមន្ទីរពេទ្យ Sunway បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងគោលបំណងលើកកម្ពស់ការទទួលបានសេវាថែទាំសុខភាពសម្រាប់អតិថិជនកម្ពុជា ដែលស្វែងរកការព្យាបាលនៅប្រទេសម៉ាឡេស៊ី ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ លោកបណ្ឌិត អេនតូនី ជីន អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ និងលោកបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងមន្ទីរពេទ្យ Sunway ដែលធើ្វឡើងនៅសណ្ឋាគារ រ៉ូស វូដ ភ្នំពេញ នៃអគារ វឌ្ឍនៈ កាលពីតាល់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងមកពីស្ថាប័នទាំងពីរ ។


តាមរយៈកិច្ចសហប្រតិបត្ដិការនេះ អតិថិជនដែលប្រើប្រាស់ប័ណ្ណ Visa របស់ធនាគារ វឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពិសេស លើការថែទាំសុខភាពនៅមន្ទីរពេទ្យ Sunway រួមមានការបញ្ចុះតម្លៃ ១០% លើកញ្ចប់ពិនិត្យសុខភាព ការបញ្ចុះតម្លៃ ១៥% លើថៃ្លបន្ទប់សម្រាកព្យាបាលសម្រាប់អ្នកជំងឺ សេវាដឹកជញ្ជូនពីអាកាសយានដ្ឋានដោយឥតគិតថៃ្លសម្រាប់អតិថិជនពិសេស និងអ្នកជំងឺសម្រាកព្យាបាល ព្រមទាំងការបញ្ចុះតម្លៃជាពិសេសលើការស្នាក់នៅតាមសណ្ឋាគាររបស់ Sunway ដែលបានជ្រើសរើសផងដែរ ។


ជាផ្នែកមួយនៃកិច្ចសហប្រតិបត្ដិការនេះ ស្ថាប័នទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការសហការលើនវានុវត្តន៍និងសិទ្ធិផ្តាច់មុខផ្សេងទៀតសម្រាប់អតិថិជនធនាគារ វឌ្ឍនៈ ផងដែរ។
លោកបណ្ឌិត អេនតូនី ជីន អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្ដិការនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ វឌ្ឍនៈ ចំពោះសុខុមាលភាព និងការរស់នៅប្រកបដោយផាសុកភាពរបស់អតិថិជន និងសហគមន៍ ។

លោកបណ្ឌិតមានប្រសាសន៍បន្ថែមថា៖ «ក្រៅពីសេវាធនាគារ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ យើងក៏បានផ្តោតក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយគុណភាព និងការបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនផងដែរ។ តាមរយៈកិច្ចសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យ Sunway យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ភាពងាយស្រួលបន្ថែមដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព ជាពិសេសសម្រាប់អ្នកដែលស្វែងរកការព្យាបាលនៅក្រៅប្រទេស»។

លោកបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រង នៃមន្ទីរពេទ្យ Sunway បានមានប្រសាសន៍ថា៖ «នៅពេលដែលអ្នកជំងឺត្រូវការការព្យាបាល ពួកគេច្រើនស្ថិតក្នុងស្ថានភាពដ៏លំបាក និងងាយរងគ្រោះបំផុត។ ក្នុងកាលៈទេសៈនេះ អ្វីដែលសំខាន់មិនមែនមានតែការព្យាបាលប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏រួមមានភាពងាយស្រួល ទំនុកចិត្ត និងការយកចិត្តទុកដាក់ផងដែរ។ តាមរយៈកិច្ចសហប្រតិបត្ដិការនេះ យើងមានគោលបំណងផ្តល់នូវបទពិសោធន៍ថែទាំសុខភាពដែលកាន់តែរលូន ប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត ជូនដល់គ្រួសារកម្ពុជា» ។

ពិធីចុះហត្ថលេខានេះ ក៏មានការធើ្វបទបង្ហាញអំពីសុខភាព ដោយអ្នកឯកទេសនៃមន្ទីរពេទ្យ Sunway គឺលោកវេជ្ជបណ្ឌិត Jeffrey Jeya Raj ទីប្រឹក្សាផ្នែកវះកាត់ឆ្អឹង និងរបួស ដែលបានចែករំលែកចំណេះដឹងអំពីការព្យាបាល និងសេវាឯកទេសផ្នែកឆ្អឹងរបស់មន្ទីរពេទ្យ Sunway ជូនដល់ភ្ញៀវដែលបានចូលរួម។ តាមរយៈកិច្ចសហប្រតិបត្ដិការជាយុទ្ធសាស្ដ្រនេះ ស្ថាប័នទាំងពីរមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសេវាហិរញ្ញវត្ថុឆ្លងប្រទេស ព្រមទាំងរួមចំណែកលើកកម្ពស់ការទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងផ្តល់អត្ថប្រយោជន៍យូរអង្វែងជូនដល់អតិថិជន។


អំពីធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ដែលស្ថិតក្រោមវឌ្ឍនៈ គ្រុប គឺជាធនាគារពាណិជ្ជក្នុងស្រុក ១០០% ដែលផ្តល់ជូននូវផលិតផល ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុយ៉ាងពេញលេញ រួមមាន សេវាធនាគារទូទៅ សហគ្រាសធុនតូច និងមធ្យម (SME) សេវាធនាគារសម្រាប់សាជីវកម្ម សេវាពាណិជ្ជកម្មអន្តរជាតិ ការទូទាត់អេឡិចត្រូនិក សេវា Escrow និងសេវាប្រមូលប្រាក់ចំណូល ជាដើម។ ធនាគារ វឌ្ឍនៈ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០០២ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃឧត្តមភាព គុណភាព និងទំនុកចិត្ត។ ធនាគារ វឌ្ឍនៈ បានបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ ការច្នៃប្រឌិតឌីជីថល ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ប្រកបដោយនិរន្តរភាព។ ចក្ខុវិស័យ “Phygital” របស់ធនាគារ បានរួមបញ្ចូលគ្នាយ៉ាងរលូនរវាងភាពទំនើបនៃបច្ចេកវិទ្យាឌីជីថល និងការផ្តល់សេវាផ្ទាល់ប្រកបដោយភាពកក់ក្តៅ។ មានទីស្នាក់ការកណ្តាលនៅអគារ វឌ្ឍនៈ កាពីតាល់ ក្នុងរាជធានីភ្នំពេញ ធនាគារ វឌ្ឍនៈ បន្តពង្រីកវត្តមាន និងជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈសាខាចំនួន ៤១ នៅទូទាំងប្រទេស។
ស្វែងយល់បន្ថែម៖ https://qr.vattanacbank.com/D7KQ
អំពីមន្ទីរពេទ្យ Sunway
មន្ទីរពេទ្យ Sunway គឺជាមន្ទីរពេទ្យលំដាប់ទី១ នៅប្រទេសម៉ាឡេស៊ី ដែលមានភាពល្បីល្បាញក្នុងការព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺឆ្អឹង និងសន្លាក់ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទ សុខភាពស្ត្រី និងកុមារ ព្រមទាំងការវះកាត់ដែលមានភាពស្មុគស្មាញ និង បានផ្តល់សេវាថែទាំសុខភាពជូនអ្នកជំងឺអន្តរជាតិអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ទោះបីធ្លាប់ផ្តល់សេវាព្យាបាលជូនអ្នកជំងឺកម្ពុជាកន្លងមកក៏ដោយ ប៉ុន្ដែនេះគឺជាលើកដំបូងដែលមន្ទីរពេទ្យ Sunway បានពង្រីកវត្ដមានជាផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ មន្ទីរពេទ្យ Sunway ក៏ជាមន្ទីរពេទ្យឯកជនដំបូងគេនៅប្រទេសម៉ាឡេស៊ី ដែលទទួលបានការទទួលស្គាល់ស្តង់ដារគុណភាពថ្នាក់អន្តរជាតិចំនួនបី រួមមាន Joint Commission International (JCI), Australian Council on Healthcare Standards (ACHS) និង Malaysian Society for Quality in Health (MSQH)។
ស្វែងយល់បន្ថែម៖ https://www.sunwaymedicalinternational.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ