ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ហ្វ​ត​តេ លើក​ស្ទួយ​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ទទួល​បានការ​តែងតាំង​ផ្តាច់មុខ​ក្នុង​គម្រោង «​ខ្សែក្រវាត់ និង​ផ្លូវ​»

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ្វ​ត​តេ អ៉ិន​សួ​រឹ​ន​ស៍ (​ខេ​ម​បូ​ឌា​) កំពុង​រួមចំណែក​លើក​ស្ទួយ​វិស័យ​ធានា​រ៉ាប់រង​របស់​កម្ពុជា ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​ផែនទី​ធានា​រ៉ាប់រង និង​ធានា​រ៉ាប់រង​បន្ត​ពិភពលោក តាម​រយៈ​ការ​ទទួល​បានការ​តែងតាំង​ផ្តាច់មុខ​នា​ពេល​ថ្មី​ៗ​នេះ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ្វ​ត​តេ អ៉ិន​សួ​រឹ​ន​ស៍ (​ខេ​ម​បូ​ឌា​) កំពុង​រួមចំណែក​លើក​ស្ទួយ​វិស័យ​ធានា​រ៉ាប់រង​របស់​កម្ពុជា ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​ផែនទី​ធានា​រ៉ាប់រង និង​ធានា​រ៉ាប់រង​បន្ត​ពិភពលោក តាម​រយៈ​ការ​ទទួល​បានការ​តែងតាំង​ផ្តាច់មុខ​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ស្ថាប័ន China Belt & Road Reinsurance Pool (CBRRP) ក្នុង​នាម​ជា ដៃគូ​ធានា​រ៉ាប់រង​បន្ត​សកល ដែល​ជា​ដៃគូ​ផ្តាច់​មុខតែ​មួយ​គត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ការ​តែង​តាំងរបស់​ក្រុមហ៊ុន ហ្វ​ត​តេ បាន​ផ្តល់​ការ​ជំរុញ​ដ៏​ធំ​ដល់ទី​ផ្សារ​ធានា​រ៉ាប់រង​កម្ពុជា ដែល​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ និង​ការ​ទទួលស្គាល់​វិជ្ជាជីវៈ​នៃ​ឧស្សាហកម្ម​ធានា​រ៉ាប់រង​ក្នុងស្រុក​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ក្នុង​នាម​ជា​ដៃគូ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត នៃ​ស្ថាប័ន CBRRP របស់​ប្រទេស​ចិន ក្រុមហ៊ុន ហ្វ​ត​តេ បាន​ឈរ​ទន្ទឹម​នឹង​បណ្តា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លំដាប់​អន្តរជាតិ​ផ្សេង​ទៀត​ដូច​ជា Zurich Insurance និង Generali Group ។

លើស​ពី​នេះ ការ​ទទួលស្គាល់​កម្ពុជា​ពី ស្ថាប័ន CBRRP តាម​រយៈ​ក្រុមហ៊ុន ហ្វ​ត​តេ នឹង​នាំ​មក​នូវ​ការ​គាំទ្រ​ផ្នែក​ធានា​រ៉ាប់រង​បន្ត​ឱ្យ​កាន់តែ​សម្បូរ​បែប និង​រឹង​មាំ​ជាង​មុន​។ នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​កម្ពុជា​នឹង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​រ៉ាប់រង​ហានិភ័យ និង​អាច​ផ្តល់​នូវ​ការ​ការពារ​ហានិភ័យ​ដែល​កាន់តែ​គួរ​ឱ្យ​ទុកចិត្ត សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ថាមពល ដឹក​ជញ្ជូន ផលិតកម្ម និង​គម្រោង​ពាណិជ្ជកម្ម​ខ្នាត​ធំ​។ កត្តា​នេះ​នឹង​អាច​ចូលរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​ធានា​រ៉ាប់រង និង​សេដ្ឋកិច្ចជាតិ​។

លោកស្រី Hazel Zhao នាយិកា​ប្រតិបត្តិ​ផ្នែក​អាជីវកម្ម ហ្វ​ត​តេ​គ្រុប បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​តែងតាំង​ក្នុង​ស្ថាប័ន CBRRP នេះ មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន ហ្វ​ត​តេ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​ដល់​វិស័យ​ធានា​រ៉ាប់រង និង​ធានា​រ៉ាប់រង​បន្ត​របស់​កម្ពុជា​ទាំងមូល តាម​រយៈ​ការ​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុងស្រុក​អាច​ផ្ដល់​សេវាកម្ម​ជូន​ដល់​ក្រុមហ៊ុន​ធំ​ៗ​លំដាប់​អន្តរជាតិ​។​» លោកស្រី​បាន​បន្ត​ថា​៖ «​ការ​ឈរជើង​ក្នុង​ទីផ្សារ​ឈានមុខ​គេ​របស់​ក្រុមហ៊ុន ហ្វ​ត​តេ នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា គឺជា​កត្តា​ដែល​ធ្វើ​ឱ្យ​ការ​តែងតាំង​នេះ​អាច​សម្រេច​ទៅ​បាន​»​។
កិច្ច​សហប្រតិបត្តិការ​នេះ បាន​ពង្រឹង​ការ​បែងចែក​ហានិភ័យ​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​បង្កើន​ទំនាក់ទំនង​ទីផ្សារ​ធានា​រ៉ាប់រង និង​ធានា​រ៉ាប់រង​បន្ដ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៃ​គំនិត​ផ្តួចផ្តើម ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​។

ក្នុង​នាម​ជា​តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ហ្វ​ត​តេ នឹង​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​កសាង​សមត្ថភាព​ធានា​រ៉ាប់រង​ក្នុង​តំបន់ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្រប់គ្រង​ហានិភ័យ និង​ការ​កែ​លម្អ​ស្តង់ដា​សេវាកម្ម​ធានា​រ៉ាប់រង​អន្តរជាតិ និង​ជួយ​ផ្ដល់​ស្ថិរភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង​សកល​។

លោកស្រី Hazel Zhao បាន​បន្ថែម​ថា​៖ “​ក្រុមហ៊ុន ហ្វ​ត​តេ ចាត់​ទុក​ការ​ទទួលស្គាល់​ដោយ ស្ថាប័ន CBRRP នេះ ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ពង្រឹង​ការ​កសាង​សមត្ថភាព​វិជ្ជាជីវៈ និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​គម្រោង​អន្តរជាតិ ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ​។ ក្រុមហ៊ុន ហ្វ​ត​តេ នឹង​បន្ត​បង្កើត​តម្លៃ​រយៈពេល​វែង សម្រាប់​អតិថិជន និង​សង្គម ព្រមទាំង​រួមចំណែក​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​ជា​លក្ខណៈ​អន្តរជាតិ​នៃ​វិស័យ​ធានា​រ៉ាប់រង​របស់​កម្ពុជា​។​”

ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន គឺជា​វេទិកា​កណ្តាល​ដើម្បី​កៀរគរ​ធនធាន​ធានា​រ៉ាប់រង​ក្នុងស្រុក និង​ដោះស្រាយ​ហានិភ័យ​ក្រៅប្រទេស​ដ៏​ស្មុគស្មាញ ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នីមួយ​ៗ អាច​មានការ​លំបាក​ក្នុង​ការ​ធានា​រ៉ាប់រង​តែ​ម្នាក់ឯង​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​រដ្ឋ​ធំ​ៗ​របស់​ប្រទេស​ចិន រួម​មាន PICC P&C, China Life P&C និង China Pacific Property Insurance គឺជា​សមាជិក​ស្ថាបនិក​ក្នុង​ចំណោម​សមាជិក ១១ ដំបូង​គេ​បង្អស់​នៃ​ស្ថាប័ន​នេះ​។

ក្រុមហ៊ុន ហ្វ​ត​តេ គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ២៤ ដែល​ជា​សមាជិក​នៃ ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន​នេះ គាំទ្រ​គម្រោង​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ដែល​ចូលរួម​សហការ​ជាង ១៥០ ដោយ​ដើរតួ​ជា​កម្លាំង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​សម្រាប់​វត្តមាន​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ប្រទេស​ចិន​។

តាម​រយៈ​ការ​កៀងគរ​ធនធាន​រួម​គ្នា ស្ថាប័ន CBRRP បាន​ផ្តល់​នូវ​សមត្ថភាព​ផ្នែក​វាយតម្លៃ​ហានិភ័យ​កាន់តែ​ខ្ពស់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ដូច​ជា​ផ្លូវដែក កំពង់​ផែ និង​រោងចក្រ​ផលិត​ថាមពល​។ លើស​ពី​នេះ ស្ថាប័ន​នេះ​ក៏​ដើរតួ​នាទី​ជា​ស្ពាន​ចម្លង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​ព្រឹត្តិការណ៍​ជាមួយ​ដៃគូ​សកល​ដើម្បី​កសាង​ទំនុកចិត្ត និង​ពង្រីក​វិសាលភាព​សេវាកម្ម​នៅ​តាម​បណ្តា​ទីផ្សារ​នានា​។

អំពី​ក្រុមហ៊ុន ហ្វ​ត​តេ
បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន ហ្វ​ត​តេ កំពុង​នាំមុខ​គេ​ក្នុង​ភាព​វឌ្ឍនភាព​នៃ​វិស័យ​ធានា​រ៉ាប់រង នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង ជាមួយនឹង​ចក្ខុវិស័យ​ក្នុង​ការ​ការពារ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​មនុស្ស​គ្រប់​រូប​ក្នុង​តំបន់ សម្រាប់​អនាគត​កាន់តែ​ប្រសើរ – មនុស្ស​ម្នាក់ អាជីវកម្ម​មួយ ក្នុង​ពេល​តែ​មួយ​។ ក្រុមហ៊ុន ហ្វ​ត​តេ គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ធំ​ជាងគេ និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​មួយ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់​ធានា​រ៉ាប់រង​ទូទៅ​នៅ​ប្រទេស​ឡាវ​។ យើង​ជា​ដៃគូ​ជាទី​ពេញចិត្ត​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អន្តរជាតិ និង​ជា​និយោជក​ឆ្នើម​ដែល​ជា​កន្លែងធ្វើការ​ដែល​មានការ​សហការ​ល្អ ដែល​ផ្តល់​តម្លៃ​ដល់​សមិទ្ធិ​ផល​របស់​បុគ្គលិក​ក៏​ដូច​ជា​ផ្តល់​ឱកាស​សម្រាប់​ពួក​គាត់​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​។ ក្រុមហ៊ុន ហ្វ​ត​តេ បាន​កសាង​ភាព​ជោគជ័យ​ដោយ​ផ្តោត​សំខាន់​លើ​អតិថិជន ការ​គិត​ឆ្ពោះទៅ​មុខ និង​ភាព​ច្នៃប្រឌិត​។ សព្វ​ថ្ងៃនេះ​យើង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​ឧស្សាហកម្ម​ធានា​រ៉ាប់រង ហើយ​យើង​កំពុង​អភិវឌ្ឍន៍​ខ្លួន​សម្រាប់​យុគសម័យ​ឌី​ជី​ថ​ល​ទំនើប​៕ អត្ថបទសហការ