ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តែចិត្ត​នឹក​ សិល្បៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ពុះពារ​ជាមួយ​សិល្បៈ​​យូរ​មក​ហើយ​ លោក​អ៊ី ម៉ា​យ៉ា​វី​ន​ ស្ងាត់​ៗ​ស្រាប់តែ​ហោះ​ទៅ​អា​មេ​រិ​ក​ ដើម្បី​ឈោង​ចាប់​ការ​សិក្សា​នៅ​លើ​តំបន់​ដ៏​​ជឿនលឿន​មួយ​នេះ​ ។​

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ពុះពារ​ជាមួយ​សិល្បៈ​​យូរ​មក​ហើយ​ លោក​អ៊ី ម៉ា​យ៉ា​វី​ន​ ស្ងាត់​ៗ​ស្រាប់តែ​ហោះ​ទៅ​អា​មេ​រិ​ក​ ដើម្បី​ឈោង​ចាប់​ការ​សិក្សា​នៅ​លើ​តំបន់​ដ៏​​ជឿនលឿន​មួយ​នេះ​ ។​

ទោះជា​ពេល​នេះ​ លោក​រស់នៅ​អា​មេ​រិ​ក​ និង​ផ្អាក​ការងារ​សិល្បៈ ក៏​​តារា​ប្រុស​កូនកាត់​ចិននេះ​ បង្ហាញ​ក្តី​នឹករលឹក​រហូត​ប្រកាស​មិន​ចោល​សិល្បៈ​នោះ​​ឡើយ​ ។

ដើម្បី​បំពេញ​បំណង​អាណាព្យាបាល​ និង​ដើម្បី​ចង់បាន​អនាគត​ភ្លឺស្វាង ​តារា​សម្តែង​អ៊ី ម៉ា​យ៉ា​វី​ន ​បាន​សម្រេចចិត្ត​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ​រយៈពេល​ជិត​៦​ឆ្នាំ​ ក្នុង​ន័យ​ចង់​ឲ្យ​សមត្ថភាព​របស់​ខ្លួន​ វិវត្តន៍​កាន់តែ​ខ្លាំង​ក្នុង​សង្គម​នា​ពេល​អនាគត ​។ ​គ្មាន​អ្នក​ណា​ដឹង​សោះ​ថា ​នៅ​សុខ​ៗ​អ៊ី ម៉ា​យ៉ា​វី​ន​ ឆក់​ឱកាស​ចេញ​ទៅ​ដែន​ឆ្ងាយ​នៅ​លើ​ទឹកដី​ដ៏​ហ៊ឺហារ​នោះ​សោះ​ ខណៈ​ដែល​លោក​តែង​តែ​ឈ្មុល​ជាមួយ​ការងារ​សិល្បៈ ​ទៅ​ណា​មក​ណា​​ដើម្បី​សិល្បៈ ។ ​ទោះជា​ដឹង​ថា ​បាន​ប្រាក់​កម្រៃ​មិន​សមសួន​បែប​ណា ក៏​ដោយ​។

​បើ​និយាយ​ពី​ផ្នែក​សិក្សា​នៅ​សហរដ្ឋអាមេរិក​វិញ​នេះ ​លោក​មិនមែន​ជាប់​អាហារូបករណ៍​នោះ​ឡើយ​ប៉ុន្តែ​ជា​ការ​បង់ប្រាក់​សិក្សា​ទៅ​រៀន​នៅ​ទីនោះ​។​អាច​បញ្ជាក់​បាន​ថា​សង្គម​គ្រួសារ​របស់​លោក​ពិតជា​មានទ្រព្យ​និង​មុខ​ជំនួញ​ធំ​ៗ ​ក្នុង​ការ​រកស៊ី​ឬ​ប្រាក់​តម្កល់​នៅ​ធនា​គារ​ច្រើន​ទើប​បានជា​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​អាច​ផ្តល់​សិ​ទ្ឋិ​ឲ្យ​លោក​បន្ត​ការ​សិក្សា​នៅ​អា​មេ​រិ​កបាន​យ៉ាង​លឿន​សូ​ម្បី​សាមី​ខ្លួន​ ក៏​​មិន​ធ្លាប់​គិត​បាន​ចេញ​ទៅ​ឡើយ​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កំលោះ​អ៊ី ម៉ា​យ៉ា​វី​ន​ ដែល​រស់នៅ​អា​រិ​កមួយ​គ្រា​ធំ​ដើម្បី​ស្ពាយ​សញ្ញាបត្រ​មក​ធ្វើការ​នៅ​កម្ពុជា​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​លោក​ស្ទើរ​មិន​ជឿ​សោះឡើយ​ថា​ស្រាប់តែ​ហោះ​ទៅ​អា​មេ​រិ​ក​ភ្លាម​ៗ ​ដើម្បី​សិក្សា​នៅ​ទីនោះ​ខណៈ​លោក​កំពុង​តែ​ជាប់​មមាញឹក​ជាមួយ​សិល្បៈ​ ។​

យ៉ាងណា​ នេះ​ជា​ការណ៍​ពិត​មួយ​ ព្រោះ​សិល្បៈ​លោក​នៅ​តែ​មាន​ចំណង់​ចំណូលចិត្ត​ចាប់​យក​ដដែល ​ប៉ុន្តែ​ការ​សិក្សា​នៅ​អា​មេ​រិ​ក​នេះ​ ក៏​ជា​ហេតុផល​សំខាន់​ ដែល​លោក​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​ល្អ​ក្នុង​មួយ​រយៈកាល​ធំ​ដោយ​មើលទៅ​ការ​រៀនសូត្រ​ ក៏​​មាន​សភាព​មិន​ស្រួល​នោះ​ទេ​ ។​

លោក​បន្ត​ថា​ការ​ចាកចេញ​ទៅ​អា​មេ​រិ​ក​នេះ​លោក​អាច​ថា​ជា​សំណាង​ដែរ​ព្រោះ​ប៉ា​ម៉ាក់​របស់​លោក​គាត់​មានមុខ​របរ​ធំដុំ​ខ្លះ​ដែរ​ព្រោះ​គាត់​ជា​អ្នកលក់​ឡាន​ស៊េរី​ទំនើប​ៗ​ផង​និង​ធម្មតា​ផង​ព្រមទាំង​ការងារ​ផ្នែក​ខ្លះ​ទៀត​ដែល​ជំ​នូ​ញ​គាត់​គ៍​នឹងធឹង​ចាប់​យក​យូរ​ឆ្នាំ​មក​ហើយ​ ។

​ម្ល៉ោះហើយ​ពេល​ដែល​លោក​នៅ​ស្រុក​ខ្មែរ​ពេល​ចេញ​ទៅ​សម្តែង​ទីណា​តែងតែ​ដូរ​ឡាន​ថ្លៃ​ៗ​ជិះ​ទៅ​សម្តែង​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​កន្លែង​ថត​រហូត​មាន​ពេល​ខ្លះ​លោក​ត្រូវ​គេ​និយាយ​ថា​មាន​អ្វី​ពិសេស​ក្នុង​ផ្លូវ​មួយ​។​ពិសេស​នោះ​គឺ​របស់​ប្រើ​ពី​មួយ​ទៅ​មួយ​ដែល​លោក​បាន​សម្ញែង​ក៍​ព្រោះតែ​ឡាន​របស់​ផ្សេង​ៗ​ជា​របស់​រកស៊ី​ហើយ​ឆ្លៀត​យក​ទៅ​ធ្វើការ​មួយ​ភ្លែត​ៗ​ខណៈ​ឡាន​របស់​លោក​ក៍មានដែរ​។

អ៊ីចឹង​ហើយ​ទើប​មានការ​យល់​ច្រឡំ​យ៉ាងណា​សិល្បៈ​នៅ​ស្រុក​ខ្មែរ​មិន​បាន​ថ្លៃ​ខ្លួន​អី​ច្រើន​ទេ​ពេល​ទៅ​ថត​ម្តង​ៗ​បាន​ប្រាក់​តិច​ពេល​ខ្លះ​ចូល​ដើម​អស់​ជា​ច្រើន​។