ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ជួបជុំ​បោះពួយ​ដូច​ហោះ​ពន្លះ​រថយន្ត​ដឹក​ដី ខាតបង់​ទាំង​ទ្រព្យ របួស​ដល់​ខ្លួន​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​បើករថយន្ត​លឿន​ទាំង​ស្ថានភាព​ស្រវឹង​ជោកជាំ ស្រាប់តែ​ទៅ​បុក​ផ្ទប់​ជាមួយនឹង​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើករថយន្ត​លឿន​ទាំង​ស្ថានភាព​ស្រវឹង​ជោកជាំ ស្រាប់តែ​ទៅ​បុក​ផ្ទប់​ជាមួយនឹង​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រួញ​ស្រុញ​មួយ​កំណាត់​មុខ ចំណែក​អ្នកបើកបរ​វិញ​រង​របួស​សន្លប់​ស្តូកស្តឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ នៅ​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ម្ចាស់​រថយន្ត​ទើបនឹង​ចេញពី​កម្មវិធី​ជួបជុំ​នៅផ្ទះ​បងប្អូន​ក្បែរ​កន្លែង​កើតហេតុ​នោះ​។ លុះ​ពេល​ផឹក​ស្រវឹង​ក៏​ចេញ​ទៅ​ផ្ទះ​មុន ដោយ​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រី​ដស៍ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2P-4293 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​ហាណូយ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មក​ដល់​ជិត​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ រថយន្ត​ខាងលើ​នោះ​ក៏​បាន​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​អោយ​រថយន្ត​កាម​រី​ហា​យ​ប្រី​ដស៍ រង​ការ​ខូចខាត​រួញ​ស្រុញ​មួយ​កំណាត់​ទាំងស្រុង ចំណែក​អ្នកបើកបរ​វិញ​រង​របួស​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​រថយន្ត​តែ​ម្តង ដោយសារ​ក្នុង​ខ្លួន​បុរស​រូប​នេះ​មាន​ជាតិ​ស្រវឹង​ច្រើន ។

បន្ទាប់​ពី​កើតហេតុ រថយន្ត​បែន​ដឹក​ដី​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ និង​បាន​បន្តដំណើរ​បើក​គេចខ្លួន​បាត់​ស្រមោល​ទៅ ។ ចំណែក​ម្ចាស់​រថយន្ត​រង​គ្រោះ​វិញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​គ្លីនិក​សម្ភព​ពន្លឺ មក​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ដោយឡែក​រថយន្ត​បុរស​រង​គ្រោះ​ដែល​ខូចខាត​នោះ ក៏​ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ដ​ស្ទូច​មក​ស្តួ​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ