ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួងសួង​វត្ថុ​ស័​ក្ត​សិទ្ធិ ខណៈ​តារា​សម្តែង​ជើង​ចាស់ លោក គន្ធ តារា​វណ្ណ កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់ លោក​គន្ធ តារា​វណ្ណ កំពុង​មាន​ជំងឺ ​និង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក គន្ធ ជី​វ័​ន្ត ជា​កូនប្រុស​ និង​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ លោក​គន្ធ តារា​វណ្ណ កំពុង​មាន​ជំងឺ ​និង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក គន្ធ ជី​វ័​ន្ត ជា​កូនប្រុស​ និង​ជា​ពិធីករ​កីឡា​ដ៏​ល្បីឈ្មោះ​។

លោក គន្ធ ជី​វ័​ន្ត បាន​បង្ហោះ​សារ​ និង​រូបភាព​អំពី​លោកឪពុក​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​សូម​ទេវតា​វត្ថុ​ស័​ក្ត​សិទ្ធិ​ជួយ​អោយ​លោកឪពុក​ខ្ញុំ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ និង​រឹង​មាំ​ឡើង​វិញ ។ ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ។ ប្រឡូក​ក្នុង​វិស័យ​សិ​ល្បៈ​​ភាពយន្ត​តាំងពី​ឆ្នាំ​១៩៨៦ ។ គាត់​ឈ្មោះ គន្ធ តារា​វណ្ណ​»​។ យ៉ាង​ណាមិញ លោក​មិន​បាន​បញ្ជាក់​ថា លោកឪពុក​មាន​ជំងឺ​អ្វី​នោះ​ទេ ។


ចំណែកភរិយាលោក គន្ធ តារាវណ្ណ គឺអ្នកស្រី ឈួន ប៊ុននី បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា តារាសម្តែងជើងចាស់លោក គន្ធ តារាវណ្ណ បាននឹងកំពុងធ្លាក់ខ្លួនឈឹដោយសារជំងឺជាច្រើនមុខ និងត្រូវបានគ្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជោរ៉ៃរាជធានីភ្នំពេញ។

ដោយសារស្ថានភាពជំងឺដែលតារារូបនេះកំពុងតែផ្ទុកសុទ្ធតែជាប្រភេទកាចសាហាវ ទើបក្រុមគ្រួសារបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង បើទោះបីជាពេលនេះស្ថានភាពរបស់លោកនៅមិនទាន់ធ្ងន់ធ្ងរក្តី។ស្វាមីអ្នកស្រីបានពើបប្រទះជំងឺលើសឈាម ស្ទះទឹកប្រម៉ាត់ និងសសៃឈាមនៅពោះប៉ោងហើម ជាហេតុធ្វើអោយទឹកនោម ភ្នែកនិងសាច់ឡើងពណ៌លឿងទាំងអស់។ អ្នកស្រីបញ្ជាក់ថា ដំបូងឡើយស្វាមីអ្នកស្រីបានចូលទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដោយពេលនោះពេទ្យពិនិត្យឃើញតែសសៃឈាមនៅពោះគាត់ហើមប៉ុណ្ណោះដោយមិនឃើញប៉ះពាល់ប្រម៉ាត់ និងថ្លើមឡើយ។ អ្នកស្រីបន្តថា ប៉ុន្តែកាលពីម្សិលមិញកូនក៏បាននាំគ្នាទៅពិនិត្យនៅមន្ទីរពេទ្យជោរ៉ៃ ដើម្បីអោយប្រាកដពីស្ថានភាពជំងឺរបស់គាត់អោយបានច្បាស់ជាងនេះ។ លុះពេលទៅពិនិត្យក្រុមគ្រូពេទ្យក៏បានបញ្ជាក់ពីស្ថានភាពជំងឺរបស់គាត់ដូចខាងលើតែម្តង នោះជាហេតុនាំអោយក្រុមគ្រូពេទ្យយកគាត់ទៅសម្រាកព្យាបាលនៅបន្ទាប់សង្គ្រោះបន្ទាន់តែម្តង។

អ្នកស្រី ឈួន ប៊ុននី បានលើកឡើងបន្ថែមថា រហូតមកទល់ពេលនេះក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលជំងឺលើសឈាមរបស់គាត់អោយចុះជាមុនសិន បើឈាមរបស់គាត់មិនទាន់អាចធូស្រាលនៅឡើយ ពោលឈាមគាត់នៅតែឡើងចុះ។ យ៉ាងណា បើតាមអ្នកស្រី ឈួន ប៊ុននី ស្ថិតក្នុងស្ថានភាពនេះអ្នកស្រី និងក្រុមគ្រួសារលោក គន់ តារាវណ្ណ ពិតមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះលោកបានជួបប្រទះជំងឺច្រើនមុខ រួមនឹងភាពចាស់ជរាផងនោះ។សូម​រម្លឹក​ថា ​លោក គន្ធ តារា​វណ្ណ ទោះបីជា​មន្ដ្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ត្រី “​ផ្កាយ​មួយ​” ក៏​ដោយ ក៏​លោក​នៅ​តែ​ឈរ​លើ​វិ​ថី​សិល្បៈ​សម្ដែង​មិន​រា​ថយ​ឡើយ ។ ក្នុង​ពេល​បច្ចុប្បន្ន​ គេ​ឃើញ​ការ​សម្ដែង​របស់​លោកតា​មរយៈ​ខ្សែ​វី​ដេ​អូ​​ភាគ និង​រឿង​ខ្លី​បែប​អប់រំ់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។

គួរបញ្ជាក់ថា ក្នុងវ័យប្រមាណ៧០ឆ្នាំ លោក​គន្ធ តារា​វណ្ណ ក្រៅពីអាជីពសិល្បះ បច្ចប្ប្នន្នលោកក៏ជា​មន្ដ្រី​យោធា​ថ្នាក់ឧត្ដមសេនីយ៍​ត្រី “​ផ្កាយ​មួយ​” ផងដែរ។ ក្នុង​ពេល​បច្ចុប្បន្ន​គេ​ឃើញ​ការសំដែង​របស់​លោកតា​មរយៈ​ខ្សែ​វី​ដេ​អូ​ភាគ និង​រឿង​ខ្លី​បែប​អប់រំ់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។ លោក​គន្ធ តារា​វណ្ណ បានចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែងតាំងពី​ឆ្នាំ​១៩៨៦ ។

លោក​ធ្លាប់​ចូលរួមសំដែង​ក្នុង​ខ្សែភាពយន្ដ​រឿង​សម័យ និង បុរាណ​ប្រហែលជា​១៧០​រឿង ។ លោក​មានកេ​រិ៍្ដ​ឈ្មោះ​ល្បី​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក ជំនាន់​លោក​គង់ សុ​ភី លោក​ចៅ ចាន់​ណា​រី លោក​យស បូ​វណ្ណៈ អ្នក​នាង​អម្ពរ ទេវី អ្នកនាង​ចាន់ តារា​ទី លោក​ខៃ ប្រ​សិ​ដ្ឋ អ្នក​នាង សុខ ស្រី​មុំ និង​អ្នក​នាង​ពិសិដ្ឋ ពិ​លិ​កា ជាដើម ។ កាលនោះ​លោក​ល្បី​ខ្លាំង​តាម​រយៈ រឿង “​ផ្ការាំង​រុះ​រោយ​” តួឯក​ជាមួយ​អ្នក​នាង ឃុន វ​ណ្ណា ។ ចាប់តាំងពី​ពេល​នោះ​មក លោក​តែងតែ​ចូលរួម​សំដែង​ជា​រឿយ​ៗ តែចាប់តាំងពី​ឆ្នាំ​២០០០​មក លោក​បាន​ក្លាយជា​តួ​ឪពុក និង​ជា​តួ​ឧកញ៉ា ឬ​តួ​ព្រះមហាក្សត្រ ជា​ច្រើន​រឿង​ដូច​ជា​រឿង “​តេ​ជោ​តំ​ឌិន​” រឿង “​ព្រះ​សុ​ធន នាង​កែវ​មនោ​រា​ហ៍​” ជាដើម ។

ក្នុង​ឆ្នាំ​២០១០​នេះ លោក​បាន​ចូលរួម​សំដែងក្នុង​រឿង​ភាគ​ជា​ច្រើន​រឿង​ដូច​ជា​រឿង “​បេះដូង​ខ្ញុំ​សំរាប់​អ្នក​ណា​” រឿង “​ចាញ់ចិត្ដ​ដ្បិតស្រលាញ់​” ។ បច្ចុប្បន្នលោក​មានកូន​១៣​នាក់ ក្នុង​នោះ​ប្រុស​៨ នាក់ ដោយនៅក្នុងកូនប្រុសម្នាក់របស់លោកឈ្មោះ គន្ធ ជីវ័ន្ត ក៏ត្រូវបានគេទទួលថា ជាពិធីករអធិប្បាយកីឡា ប្រដាល់ និងបាល់ទាត់ ដ៏មានថ្វីមាត់ម្នាក់ផងដែរ៕

គួររំលឹកថា ៖ លោក​ឧត្ដមសេនីយ៍ត្រី​គន្ធ តារា​វណ្ណ តារាភាពយន្ដ​ខ្មែរ​នៅ​តែ​បន្ដ​ក្នុង​ពិភព​សិល្បៈ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ