ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៣​នាក់​ចាប់​ទាញ​បុរស​ម្នាក់​ចេញ​ហាង​កាហ្វេ​រុញ​ចូល​ក្នុង​រថយន្ត​ផ្អើល​មហាវិថី

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ជាមួយនឹង​គូ​ស្នេហ៍​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត ត្រូវ​បាន​បុរស​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៣​នាក់​ផ្សេង​ទៀត បាន​ធ្វើ​សកម្មភាព​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ជាមួយនឹង​គូស្នេហ៍​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត ត្រូវ​បាន​បុរស​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៣​នាក់​ផ្សេង​ទៀត បាន​ធ្វើ​សកម្មភាព​ចាប់​ទាញ​បុរស​រង​គ្រោះ​ចេញពី​ក្នុង​ហាង​កាហ្វេ ហើយ​រុញច្រាន​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើក​រត់គេច​ខ្លួន​ភ្លាម​ៗ ចំណែក​នារី​ជា​សង្សារ​របស់​បុរស​រង​គ្រោះ​ក៏​បាន​ខ​ល​ទៅ​លេខ​ប្រតិកម្ម​រហ័ស ១២៩១ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​អាវុធហត្ថ ប្រដេញ​តាម​ស្ទាក់​ចាប់​រថយន្ដ​ខាងលើ​នេះ​បាន​ភ្លាម​ៗ ទើប​ដឹង​ថា ជា​ករណី​ជួញដូរ​មនុស្ស ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ស្ត្រីជន​ជាតិខ្មែរ​ដែល​ត្រូវជា​គូរ​ស្នេហ៍​របស់​បុរស​រង​គ្រោះជា​ជនជាតិ​ចិន បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា ករណី​នេះ​មិនមែន​ជា​រឿង​ជំពាក់​ប្រាក់ ដូច​បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ឡើយ ។ ដំណើររឿង គឺ​បុរស​ជា​គូរ​របស់​គាត់​ត្រូវ​បាន​ចាញ់​បោ​.​ក​ថៅកែ​ជា​ជន​ជាតិ​ចិន​របស់​គាត់ និង​បាន​លក់​គាត់​ទៅ​អោយ​បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ (​ដោយ​មិន​ច្បាស់​ថា លក់​ក្នុង​គោលបំណង​អ្វី​ទេ​) និង​មិន​បាន​បញ្ជាក់​ពី​តាំង​ច្បាស់​ឡើយ​។

ស្ត្រី​ខាងលើ​បន្ត​ថា បន្ទាប់​ពី​ដឹងខ្លួន​ថា ត្រូវ​ចាញ់​បោ​.​ក​ថៅកែ បុរស​ជនជាតិ​ចិន​ជា​ជន​រង​គ្រោះ​បាន​លួច​រត់គេច​ខ្លួន​មួយ​រយៈពេល​ខ្លី តែ​ក៏​ត្រូវ​បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​តាម​រក និង​ប្រទះ​ឃើញ​នៅ​ម្តុំ​ហាង​កាហ្វេ Amazone ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ​មាត់ទន្លេ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ហើយ​ក៏​ធ្វើ​សកម្មភាព​ចុះ​ចាប់​គាត់ (​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​) ចេញពី​ក្នុង​ហាង​កាហ្វេ និង​រុញច្រាន​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើក​រត់គេច​ខ្លួន​ផ្អើល​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ស្ត្រីជន​ជាតិខ្មែរ (​សង្សារ​របស់​ជន​រង​គ្រោះ​) បាន​យក​ទូរស័ព្ទ​ខ​ល​ទៅ​លេខ ១២៩១ ដែរ ជា​លេខ​ប្រតិកម្ម​រហ័ស​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​រាយការណ៍​ប្រាប់​ពី​មូលហេតុ និង​ដំណើររឿង ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​តែ​ម្តង​។ ហើយ​រូប​នាង​មិន​ស្គាល់​ទីតាំង​ច្បាស់​នោះ​ទេ ក៏​បាន​រាយការណ៍​ប្រាប់​ថា កើតហេតុ​ក្នុង​ទឹកដី​ខណ្ឌចំការមន​។

ភ្លាម​ៗ​នោះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្ត្រី​រង​គ្រោះ​ខាងលើ កម្លាំង​ប្រចាំ​បញ្ជា​របស់​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌចំការមន និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌដូនពេញ សហការ​គ្នា​ប្រដេញ​តាម​រក និង​ឃាត់​រថយន្ដ​បង្ក​បាន​នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ ហើយ​ក៏​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​០៣​នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​) រួម​ជាមួយនឹង​រថយន្ត​​មួយ​គ្រឿង ម៉ាក Alphard ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BS-7188 នាំ​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​សួរនាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ