ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ភាព​ឆ្លាត​វៃ​ដល់​កូន​របស់​អ្នក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​កំពុង​ស្វែងរក​វិធី​ដែល​ពួក​គេ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ឆ្លាត​វៃ (IQ) ដល់​កូន​ៗ ។ ហើយ​នេះ​ជា​វិធី ៤ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន ៖…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​កំពុង​ស្វែងរក​វិធី​ដែល​ពួក​គេ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ឆ្លាត​វៃ (IQ) ដល់​កូន​ៗ ។ ហើយ​នេះ​ជា​វិធី ៤ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន ៖

១. អាន​ដើម្បី​បង្កើន​ភាព​វៃឆ្លាត​ខាង​ពាក្យ​សំដី និង​ភាសា ៖ ការ​អាន​មិន​ត្រឹមតែ​ជួយ​កែ​លម្អ​ភាសា​ដែល​ចាំបាច់​សម្រាប់​ការ​ទំនាក់ទំនង និង​បន្តការងារ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ចិត្ត​មាន​ភាព​មុត​ស្រួច​ផង​ដែរ ។ ការ​ចាប់ផ្តើម​អាន​តាំងពី​កូន​នៅ​តូច​អាច​ជួយ​ដល់​ការ​លូតលាស់​នៃ​អក្ខរកម្ម​របស់​ពួក​គេ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សមត្ថភាព​យល់​ដឹង​ដែល​មាន​សារៈសំខាន់​ក្នុង​ជីវិត ។ និយាយ​ឱ្យ​ខ្លី ការ​អាន​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ឆ្លាត ដូច្នេះ​សូម​អាន​ជាមួយ​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។

២. លេង ប្លុក ដើម្បី​បង្កើន​ភាព​ឆ្លាត​វៃ ៖ ហ្គេ​ម​ផ្គុំ​រូប ប្លុក ហ្គេ​ម​ចង​ចាំ សិប្បកម្ម រូប​តុក្កតា ។ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ពេលវេលា និង​កន្លែង​ទំនេរ​គ្រប់គ្រាន់​ដើម្បី​លេង​ជាមួយ​ឧបករណ៍​ទាំងនេះ​នៅ​ពេល​ពួក​គេ​រៀន​ថ្នាក់​ម​ត្តេ​យ្យ ។ ការ​លេង​ប្លុក និង​សំណង់​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍ ព្រោះ​វា​ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ឱកាស​សិក្សា​ច្រើន ។

៣. ធ្វើ​លំ​ហាត់​គណិត​វិទ្យា និង​កាយសម្បទា ៖ ជា​ទូទៅ​ប្រើ​ភាព​វៃឆ្លាត​របស់​យើង​នៅ​ពេល​យើង​ជួប​ស្ថានភាព​ថ្មី ។ សម្រាប់​កុមារ​តូច​ៗ អ្នក​អាច​ចាប់ផ្តើម​ដោយ​ប្រើ​ឧទាហរណ៍​ជាក់ស្តែង ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​វត្ថុ ។ ប្រសិនបើ​អ្នក​កំពុង​បង្រៀន​កូន​របស់​អ្នក​ពី​ភាព​ខុស​គ្នា​រវាង​កា​រ៉េ និង​ចតុកោណ ចូរ​បង្ហាញ​ពួក​គេ​នូវ​វត្ថុ​រាង​កា​រ៉េ និង​ចតុកោណកែង​ពិត​ៗ​នៅ​ជុំវិញ​ផ្ទះ ។ ឱ្យ​ពួក​គេ​មើល និង​ប៉ះ​វត្ថុ​នានា ដើម្បី​មាន​អារម្មណ៍​ថា ខុស​គ្នា ។ លំ​ហាត់ប្រាណ​ក៏​អាច​ធ្វើ​ឱ្យ​ភាព​ឆ្លាត​វៃ​ប្រសើរ​ឡើង​ផង​ដែរ ។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ​ក្នុងអំឡុងពេល​បញ្ចេញ​សកម្មភាព​រាង​កាយ ហើយ​អ័រម៉ូន​ទាំងនេះ​មាន​អត្ថប្រយោជន៍​ដល់​តំបន់​នៃ​ខួរក្បាល​ដែល​ភ្ជាប់​ទៅ​នឹង​ការ​រៀនសូត្រ និង​ការ​ចង​ចាំ ។ ដូច្នេះ​នាំ​កូន​ៗ​របស់​អ្នក​ទៅ​រត់​លេង ឬ​ដើរ​លេង ។

៤. សរសើរ​ការ​ខិតខំ​ប្រឹងប្រែង ៖ ការ​សរសើរ​មាន​ប្រសិទ្ធភាព​បំផុត ។ ដំណើរការ​សិក្សា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន​អ្នក ជា​ចម្បង​គួរតែ​សង្កត់ធ្ងន់​លើ​ការ​សរសើរ ជា​ពិសេស​សរសើរ​ផ្តោត​លើ​ភាព​វៃឆ្លាត​ក្នុង​ការ​សិក្សា ។ កុមារ​ត្រូវការ​ការ​លើកទឹកចិត្ត​ដ៏​ល្អ ដើម្បី​ជំរុញ​ការ​សិក្សា​របស់​ពួក​គេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស​, កម្មវិធី​ភាសា​អង់គ្លេស​, កម្មវិធី​ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ព្រមទាំង ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាលថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។