ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​នៅ​តែ​កើត​មាន​ចំពោះ​ស្ត្រី​នៅ​កម្ពុជា​ចន្លោះ​អាយុ​១៥ ​ដល់​៤៩​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿ​.​ង​ញៀ​.​ន និង​ឧ​ក្រិ​.​ដ្ឋ​កម្ម (UNODC) បាន​បញ្ជាក់​ថា អំពើ​ហិ​.​ង្សា​នៅ​តែ​កើត​មាន​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នោះ​ចាប់ពី​ចន្លោះ​អាយុ​១៥ ដល់​៤៩​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿ​.​ង​ញៀ​.​ន និង​ឧ​ក្រិ​.​ដ្ឋ​កម្ម (UNODC) បាន​បញ្ជាក់​ថា អំពើ​ហិ​.​ង្សា​នៅ​តែ​កើត​មាន​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នោះ​ចាប់ពី​ចន្លោះ​អាយុ​១៥ ដល់​៤៩​ឆ្នាំ ។

ការ​បញ្ជាក់​របស់ UNODC​នៅ​ក្នុង​ពិធី​សម្ភោ​ធ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ផលវិបាក​អំពើ ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UNODC នៅ​ថ្ងៃ​ទី​២៤ ឧសភា​បាន​លើក​ឡើង​ថា អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ឬ​អំពើ​ហិ​.​ង្សា​ពី​ដៃគូ​ស្និទ្ធស្នាល រួម​មាន​អំពើ​ហិ​.​ង្សា​លើ​រាង​កាយ ផ្លូវភេទ ឬ​ផ្លូវចិត្ត គឺជា​អំពើ​ហិ​.​ង្សា​ដែល​កើតឡើង​ញឹកញយ​បំផុត ទៅ​លើ​ស្ត្រី​នៅ​ក្នុង ប្រទេស​កម្ពុជា ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​៤៩​ឆ្នាំ​ធ្លាប់​បាន​រង​គ្រោះ​ដោយ​អំពើ​ហិ​.​ង្សា​លើ​រាង​កាយ ។ ប្រភព​បាន​បញ្ជាក់​ថា ៖«​បើ​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ក៏​ដោយ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ដូច​ជា​ការ​ពង្រឹងសមត្ថភាព និង​ជំនាញ ដល់​មន្ត្រី​នរ​គ​បាល​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ។

ជាមួយ​គ្នា​នោះ​ដែរ UNODC បាន​បញ្ជាក់​ថា ៖« ដើម្បី​ចូលរួម​ដោះស្រាយ​ឧបសគ្គ​ចំបង​មួយ​ចំនួន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿ​.​ង​ញៀ​.​ន និង​ឧក្រិដ្ឋកម្ម (UNODC) ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ក្រោម​ការ​គាំទ្រ​របស់​ការិយាល័យ​កិច្ចការបរទេស សហព័ន្ធ​អា​ល្លឺ​ម៉​ង់ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ ដែល​នឹង​ដំណើរការ​ក្នុង​រយៈពេល ៦​ខែ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍ និង​មន្ត្រី​នគរបាល ព្រមទាំង​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​សេវាកម្ម​គាំទ្រ​នានា​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៃ​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ។

លោក Felipe De La Torre អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក UNODC បាន​មាន​ប្រសាសន៍​ថា​៖ «UNODC មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ចំណែក​ដល់​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិ​.​ង្សា​លើ​ស្ត្រី (NAPVAW) ២០១៩-២០២៣ តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​នេះ ។

យើង​មាន​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​កើតឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដើម្បី​ឱ្យ​ប្រជាជន​បាន​យល់​ដឹង​អំពី​សេវាកម្ម​ដែល​មាន​សម្រាប់​ជន​រង​គ្រោះ ។ អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សង្គម​របស់​សហគមន៍​ផង​ដែរ ។​« លោក​បាន​បន្ថែម​ថា យុទ្ធនាការ​នេះ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទាក់ទាញ​ការ​គាំទ្រ​មតិ និង​បង្កើន​ការ​យល់​ដឹង​គម្រោង​របស់ UNODC ដែល​ផ្តោត​លើ​វិធីសាស្ត្រ​នគរបាល​សហគមន៍​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា គម្រោង​នេះ​ផ្ដោត​ទៅ​លើ​ការ​កសាង​សមត្ថភាព​មន្ត្រី​នគរបាល​ជួរ​មុខ​ទាំង​បុរស និង​ស្ត្រី​ដោយ​ផ្តោត​លើ​ការ ពង្រឹង​ជំនាញ​កំណត់​អត្តសញ្ញាណ ជំនាញ​រាយការណ៍ និង​សរសេរ​របាយការណ៍​អំពី​ឧប្បត្តិហេតុ​នៃ​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ។

លោក​ថា ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី រាជធានី​ភ្នំពេញ និង​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​ខណ្ឌ​សហគមន៍​ចំនួន​ប្រាំមួយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន​បី នៅ​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន ៖ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ត្រូវ​បាន​រក​ឃើញ​ថា ជា​សហគមន៍​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​នឹង​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ។

យុទ្ធនាការ​នេះ​នឹង​បាន​ទៅ​ដល់​សាធារណៈ​ជនតា​មរយៈ​ការ​ផ្សព្វផ្សាយ​សារ​ផ្សេង​ៗ តាម​ប្រព័ន្ធ អន​ឡាញ និង​ការ​បោះ​ពុ​ម្ភ ។ ក្នុង​នោះ ក៏​មាន​សារ​ចែករំលែក​ដោយ​បុគ្គល​សា​ធា​ណៈ​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​ផង​ដែរ​។

ជាមួយនឹង​ការ​ប្រើប្រាស់ hashtag ឈប់​ទ្រាំ​នឹង​អំពើ​ហិ​.​ង្សា និង​សារ​គន្លឹះ «​មាន​អាជ្ញាធរ និង​អ្នកជំនាញ​ចាំ​ជួយ​អ្នកជា​និច្ច​» យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ជន​រង​គ្រោះ និង​សាក្សី​ត្រូវ​ហ៊ាន​ជំនះ​គំនាប​វប្បធម៌ និង​សង្គម​ពាក់ព័ន្ធ​នឹង​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ ហើយ​ត្រូវ​ហ៊ាន​និយាយ​តាម​រយៈ​ការ​បណ្ដុះ​មតិ និង​អារម្មណ៍ វិជ្ជមាន​ចំពោះ​ការ​ស្វែងរក​ជំនួយ​នៅ​ពេល​ចាំបាច់ ។

លោក ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា និង​លោកស្រី ស ស៊ី​ណែ​ត អគ្គ​នាយិការ​រង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី​ដែល​ទទួលស្គាល់​ថា ជា​ជើងឯក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិ​.​ង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​របា​ន​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នេះ​ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​គ្របដណ្តប់​ទៅ​លើ​សហគមន៍​ដែល​ងាយ​រង​គ្រោះ​បំផុត ។

លោក ជីវ ផ​ល្លី លើក​ឡើង​ថា អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​បាន​ធ្វើ បញ្ជ្រាប​យេ​ន​ឌ័​រ ដោយ​យកចិត្តទុកដាក់​ក្នុង​នោះ​បង្កើត​ក្រុមការងារ​យេ​ន​ឌ័​រ​ថ្នាក់​ជាតិ នៅ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ និង​បាន​ធ្វើ​កែសម្រួល​សមាសភាព​ជា​បន្តបន្ទាប់​ផង​ដែរ ។

លោក​ថា អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ដូច​ជា ៖ កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​ក្នុង​ក្រប​ខណ្ឌ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ , បង្កើន និង​ពង្រឹង​ភាព​អង់អាច​ដល់​នគ​បាល​ជា​ស្ត្រី​, បង្ករ​លក្ខ​ខណៈ​ល្អ​ប្រសើរ​ដល់​នគ​បាល​ជាតិ​ស្ត្រី , ការ​អ​ភ​វ​វ​ឌ្ឍ​ធនធានមនុស្ស និង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ។

ថ្លែង​ក្នុង​ស​ន្ទ​រក​ថា​បិទ​កម្មវិធី Dr Angelika Stauder លេខា​ទី​១ និង​ជា​អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ស្ថានទូត សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា​៖ «​មន្ត្រី​នគរបាល​តែ​ម្នាក់ឯង​មិន​អាច​ដោះស្រាយ​អំពើ​ហិ​.​ង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​បាន​ទេ ។ នេះ​ជា​បញ្ហា​សង្គម​ដែល​ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ពី​សង្គម​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ