ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ទៅ​លក់ដូរ ទុក​កូន​ក្នុងផ្ទះ ចាក់សោពីក្រៅ​ ស្រាប់តែ​គេ​​ប្រាប់​ដំណឹងអកុសល​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​​ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ ​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​​ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ ​ឆាបឆេះ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ជាន់​ទី​៣ តាម​ផ្លូវ​បេតុង ក្នុងភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ២០២២ ។

​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ជ័យ លាំង​ស៊ឹម អាយុ​១៤​ឆ្នាំ ​នាង​មាន​ជំងឺ​ខ្វិនជើងដើរមិនរួច និង​មាន​សតិ​មិន​ប្រក្រតី ប៉ុន្តែ​ភាព​មិន​ប្រក្រតី​បែប​នេះ មិនដឹង​កើតឡើង​តាំងពី​ពេល​ណា​​នោះ​ទេ​ គឺ​មិន​មាន​ប្រភព​បញ្ជាក់​ឡើយ ។ បច្ចុប្បន្ន នាង​រស់នៅ​៤​នាក់​ម្តាយ​ឪពុក និង​បងប្រុស​ម្នាក់​ទៀត នៅ​ចំណុច​បន្ទប់​ជួលកើតហេតុ​​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ថា នៅ​មុន​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ទៅ​លក់ដូរ​នៅ​ខាងក្រៅ​បាត់ ចំណែក​បងប្រុស​ចេញ​ទៅ​ធ្វើការ ដោយ​បាន​ចាក់សោរ​ផ្ទះ​ពី​ខាងក្រៅ ទុក​ក្មេង​ស្រី​រងគ្រោះ​ដែល​មាន​សតិ​មិន​ប្រក្រតីអោយ​នៅ​ខាងក្នុង​ផ្ទះតែ​ម្នាក់ឯង ។ លុះ​កំឡុង​ពេល​កើតហេតុ ស្រាប់តែ​មាន​ផ្សែង​ឃ្មួល​ខ្មាញ់​ហ៊ុយ​ចេញពី​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដល់​អ្នក​រស់នៅ​ក្បែរ​នោះ ជា​ពិសេស​ម្ចាស់​បន្ទប់​ជួល​ជួយ​ទំនាក់ទំនង​ទៅ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​អោយមក​ទីតាំង​កើតហេតុ ។

​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​​​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មានខាងលើភ្លាម​ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​ចុះ​ទៅ​ដល់ និង​ស្រូត​រូតរះ​ចាក់សោរ​ចូល​ទៅ​ខាងក្នុង ដើម្បី​ជួយ​កូនស្រីដែរ​ ខ​ណៈដែល​ការ​ឆាបឆេះ មិន​ទាន់​មាន​ជា​អណ្តាតភ្លើង​ទេ គឺ​មាន​តែ​ផ្សែង​ហ៊ុយ​ខ្លាំង ។ លុះ​​ចាក់​សោចូល​ទៅ​ខាងក្នុង​​បាន​ ស្រាប់តែ​ឃើញ​កូនស្រី​ដេក​សន្លប់​ស្តូកស្តឹង ក៏​ស្រ​វេ​ស្រវាលើក​នាង​ចេញ​មក​ខាងក្រៅ ។

ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ និង​បាន​ជួយ​ទំនាក់ទំនង​រថយន្ត​សា​ម៉ុ​យ អោយទៅ​ទទួលយក​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​យក​ទៅ​សង្គ្រោះដែរ​ ប៉ុន្តែ​ជា​អកុសល មិន​បាន​ប៉ុន្មាន​ផង ក្មេង​ស្រី​រូប​នោះ​ក៏​បាន​ដាច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ ដោយសារ​តែ​រង​ឥទ្ធិពល​ផ្សែង​ខ្លាំង​ពេក ។

ក្រោយ​សមត្ថកិច្ច​ជំនាញ ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ ស.ព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​រៀប​រ៉ាប់​របស់​ស្ត្រី​ជា​ម្ដាយបង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះឈ្មោះ ជា សុខ​ងី​ម អាយុ​៥៤​ឆ្នាំ មុខរបរ​លក់​ឆា​ក្តៅ​តាម​រ៉ឺ​ម៉ក​ម៉ូតូ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ នៅ​​ពេល​​ដែល​គាត់​ទៅ​លក់ដូរ​ជាមួយ​ប្តី ហើយ​កូនប្រុស​ម្នាក់​ទៀត​ចេញ​ទៅ​ធ្វើការ គឺ​គាត់តែ​ង​ចាក់សោរ​ទុក​កូនស្រី នៅ​ខាងក្នុង​ផ្ទះ​ជា​និច្ច ព្រោះតែ​នាង​មាន​ជម្ងឺ​ខ្វិន​ជើង​ដើរ​មិន​រួច និង​មាន​សតិ​មិន​ប្រក្រតី​ផង ដោយ​មិន​ដែល​មាន​បញ្ហា​អ្វី​ឡើយ លុះ​ដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​នៅ​ខាងក្នុង​បន្ទប់ ហើយ​ក៏​ឆក់​យកអាយុ​ជីវិត​កូនស្រី​របស់​​គាត់​តែ​ម្តង​ ។

សូម​បញ្ជាក់​បន្ថែម​ថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​មិន​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​​ឡើយ ហើយ​ការ​ឆាបឆេះ​នេះ គឺ​មិន​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ខាងក្នុង នោះទេ​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ជុំវិញ​ហេតុការណ៍​ខាងលើ​រួច​មក លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ចាត់តាំង​ក្រុម​មន្ត្រី នាំ​យក​ថវិកា២​លាន​រៀល និង​អង្ករ​២​ប៉ាវ យក​ទៅ​ចូលរួម​រំលែក​នូវ​មរ​ណះ​ទុក្ខ ដ៏​ក្រៀមក្រំ​នេះ ជូន​ចំពោះ​ក្រុម​គ្រួសារនៃ​ស.ព​ផង​ដែរ ៕

រូបថតក្មេងស្រីរងគ្រោះកាលនៅតូច​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ