ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សួរនាំ​រឿង​បាត់​ខ្ចៅ​ទូរស័ព្ទ ម្ចាស់​ហាង​​ទូរស័ព្ទ​វា.យ​​​បុរស​ម្នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​លក់​ និង​ជួសជុល​ទូរស័ព្ទ​យីហោ​«​លី ហេង​» បាន​ប្រើ​

​រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​លក់​ និង​ជួសជុល​ទូរស័ព្ទ​យីហោ​«​លី ហេង​» បាន​ប្រើ​ដំបង​ដែក​រលាស់​វា.យ​ទៅ​លើ​បុរស​ម្នាក់​ទៀត បណ្ដាល​ឲ្យ​របួសធ្ងន់​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​យក​ទូរស័ព្ទ​ទៅ​ជួសជុល​ហើយ​ជន​ដៃ​បាន​ធ្វើ​ឲ្យ​បាត់​ខ្ចៅ​២​គ្រាប់ ​លុះ​ពេល​ជន​រង​គ្រោះ​ទៅ​សួរនាំ ក៏​បណ្ដាល​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ហើយ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​រូប​នោះ​ក៏​បាន​វា.យ​សំពង​តែ​ម្ដង​ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ «​លី ហេង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម្ចាស់​ហាង​និង​ជា​ជន​ដៃដល់​ខាងលើ​នេះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា​យីហោ «​លី ហេង »​នោះ​គឺជា​ឈ្មោះ​របស់​ជន​ដៃដល់​និង​តែ​​ម្ដង ។​ ជនសង្ស័យ​១រូប​​នេះ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ចុះ​ទៅ​ឃាត់ខ្លួន​ដល់​ហាង​របស់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា រួច​នាំ​ទៅ​សាកសួរ​និង​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​នៅ​ប៉ុស្តិ៍​ ។ ​ចំណែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ផ​ន សំណាង អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ​។

បុរស​រង​គ្រោះ​រូប​នោះ​បាន​និយាយ​ថា ប្រហែល​១​អាទិត្យ​មុន ​គាត់​បាន​យក​ទូរស័ព្ទ​១​គ្រឿង​ទៅ​ឲ្យ​ម្ចាស់​ហាង​លក់​លក់​ទូរស័ព្ទ​ដៃ យីហោ «​លី ហេង​» នេះ​ជួសជុល​ ដោយនៅ​ពេល​នោះ​ទូរស័ព្ទ​មាន​ខ្ចៅ​គ្រប់​ចំនួន​ទាំងអស់​គ្មាន​បាត់​១​គ្រាប់​ឡើយ ​។ ​លុះ​ក្រោយ​ពី​ជន​ដៃដល់​ជួសជុល​រួច​ ​គាត់​បាន​ទៅ​យក​មក​ប្រើ​ជា​ធម្មតា ប៉ុន្តែ​អត់​បាន​ដោះ​ស្រោម​មើល​ទេ​ហើយ​ក៏​ចេះ​តែ​ប្រើ​ទៅ ហើយ​១​អាទិត្យ​ក្រោយមក ​ទើប​គាត់​ដក​ទូរស័ព្ទ​ចេញពី​ស្រោម​មក​មើល​ស្រាប់តែ​បាត់​ខ្ចៅ​២​គ្រាប់​។

បុរស​រូប​នេះ​បាន​ប្រាប់​ទៀត​ថា ខណៈនោះ​​គាត់​បាន​ទៅ​សួរនាំ​ជន​ដៃដល់​ ហើយ​ជន​នេះ​ពុំ​ព្រម​ទទួលខុសត្រូវ​ឡើយ ​ទើប​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង ហើយ​ម្ចាស់​ហាង​នេះ​ទាញ​ដំបង​ដែក​រលាស់​មក​វា.យ​សំពង​​គាត់​ បណ្ដាល​ឲ្យ​រង​របួស​ដៃ ខ្លួនប្រាណ និង​បែ.កក្បាល​ហូរ​ឈា.ម​ ។ ​ពេល​នោះ​​គាត់​ពុំ​អាច​តបត​បាន​ឡើយ​ ព្រោះ​ដៃទទេ ហើយ​បើ​កុំ​តែ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ កុំ​អី​​គាត់​ត្រូវ​ស្លា.ប់ បន្ទាប់​មក​​គាត់​អត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ជាប់​ទៅ​ព្យា​យ​បាលរ​បួស​ហើយ​គ្រូពេទ្យ​ដេរ​របួស​ក្បាល​ចំនួន​៥​ថ្នេរ ។

ជាងសំណង់​រង​គ្រោះ​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ ទើប​ចេញពី​មន្ទីរពេទ្យ​រួច​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ជួយ​អន្តរាគមន៍​។​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ក៏​មានការ​សម្របសម្រួល​គ្នា​នៅ​ទីនោះ​ ។ ​គាត់​​បាន​ទាមទារ​ថ្លៃ​ព្យាបាល​របួស​ចំនួន​១,០០០​ដុល្លារ ហើយ​ជន​ដៃដល់​សុំ​ត្រឹម​៩០០​ដុល្លារ ខណៈនោះ​ដោយ​ខ្ជិល​មានរឿង​វែង​ឆ្ងាយ​តទៅ​ទៀត គាត់​ក៏​យល់ព្រម​ទទួលយក​បញ្ចប់រឿង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ