ប្រវត្តិបទចម្រៀង « អនអើយស្រីអន »
យោងតាមសៀវភៅ «ចម្រៀងចង.ក្រងឡើងវិញ» អត្ថាធិប្បាយថា បទចម្រៀងក្នុងខ្សែភាពយន្តរឿង «អនអើយស្រីអន»គ្មានចំណងជើងពិតប្រាកដទេ ខ្លះដាក់ថាបទ «អនអើយស្រីអន» តាមចំណងជើងរឿង ឯខ្លះដាក់ថា
យោងតាមសៀវភៅ «ចម្រៀងចង.ក្រងឡើងវិញ» អត្ថាធិប្បាយថា បទចម្រៀងក្នុងខ្សែភាពយន្តរឿង «អនអើយស្រីអន»គ្មានចំណងជើងពិតប្រាកដទេ ខ្លះដាក់ថាបទ «អនអើយស្រីអន» តាមចំណងជើងរឿង ឯខ្លះដាក់ថា
យោងតាមសៀវភៅ «ចម្រៀងចងក្រងឡើងវិញ» អត្ថាធិប្បាយថា បទចម្រៀងក្នុងខ្សែភាពយន្តរឿង «អនអើយស្រីអន»គ្មានចំណងជើងពិតប្រាកដទេ ខ្លះដាក់ថាបទ «អនអើយស្រីអន» តាមចំណងជើងរឿង ឯខ្លះដាក់ថា «កន្សែងសូត្រ» ទៅតាមអត្ថន័យក្នុងបទ ចម្រៀង ។ តាមការបញ្ជាក់របស់លោកលី ប៊ុនយីម ជាផលិតករ និងជាម្ចាស់បទផ្ទាល់់ថា ការណ៍ពិតបទនេះ និងបទឆ្លងឆ្លើយគឺឈ្មោះបទ «ពន្លកស្នេហ៍ជ័យអន» តែមួយទេ តែបើខាងថតថាស គេដាក់ចំណងជើងដូចខាងលើក៏មិនខុសអ្វីដែរ។ បទនេះគឺជាបទបញ្ជាក់ពីពន្លកស្នេហ៍ដែលលូតលាស់ក្នុងបេះដូងកំលោះជ័យ (សម្តែងដោយលោកគង់ សំអឿន ទៅលើនាងក្រមុំឈ្មោះ«ស្រីអន» ដ៏ស្អាតផូរផង់ សម្តែងដោយអ្នកស្រីវីរៈ តារា ក្នុងខ្សែភាពយន្តរឿង«អនអើយស្រីអន» ។
ខ្សែភាពយន្តរឿង«អនអើយស្រីអន»ល្បីល្បាញខ្លាំងណាស់នាសម័យនោះ ។ បញ្ចាំងពីររោងព្រមគ្នាមួយថ្ងៃ៥លើក រយៈពេល២ខែហើយ នៅមិនទាន់ស្បើយមនុស្សចូលទស្សនាទៀត ។ តាមការប្រាប់ឱ្យដឹងពីផលិតករជើងចាស់លី ប៊ុនយីម លោកបានចាប់អារម្មណ៍ថា រឿងនេះវាល្អទាំងព្រម ទីមួយ៖ សាច់រឿងនិយាយពីស្នេហាស្រុកស្រែចម្ការដែលខ្មែរនិយមបំផុតកាលសម័យនោះ ។ ទីពី៖ តួអង្គ នីមួយៗសម្តែងទៅសមទាំងចាស់ ទាំងក្មេងត្រូវចិត្តទាំងអស់គ្នា ហើយជាងនេះទៅទៀត ទី៣៖ ចម្រៀង៤បទដែលលោកដាក់បញ្ចូលទៅនោះវាពីរោះខ្លាំងណាស់ ព្រោះពេលបញ្ចាំងឱ្យតែដល់ត្រង់ឈុតចម្រៀងអ្នកទស្សនាស្ងាត់មាត់ច្រៀប ផ្ទៀងស្តាប់ហាក់មិនហ៊ានដកដង្ហើម ។ ឈុតរឿងត្រង់បទនេះគឺជាឆុតស្នេហាដែលខ្មែរនិយមហៅថា ឱ្យរបស់ស្រណោះដៃ នោះគឺមិនខុសទេ ។ កំលោះជ័យ ក្រោយពីបានទទួលកន្សែងពីស្រីអន ដែលផ្ញើមកឱ្យខ្លួនតាមរយៈប្អូនប្រុសហើយ ក៏នឹកចិត្តប្រាថ្នាលង់ស្នេហ៍ទៅលើអនឥតមានអ្វីប្រៀបស្មើបាន ។ ពេលរាត្រីនឹកស្រីដេកមិនលក់ បក់មិនល្ហើយ ប្រាសខ្នងដល់ខ្នើយ ឃើញតែភ័ក្ត្រនួនថ្លៃ ពេលថ្ងៃប្រាណកញ្ជ្រោលអាល័យ ចង់តែឃើញដំបូលផ្ទះទើបអស់ចិត្ត ។ ម្ល៉ោះហើយ ថ្ងៃណាក៏នាយជ័យឱបថើបកន្សែង ផាហ៊ុមនាងអន លួចសម្លឹងផ្ទះនាងមិនដែលខាន ។ ថ្ងៃមួយទំហំស្នេហ៍រីកធំដល់កម្រិតហើយ ទ្រាំលាក់បៀមសេចក្តីស្នេហ៍តទៅទៀតលែងបានហើយ កំលោះជ័យក៏បង្ហើរសំនៀងតាមរយៈទឹកដមនៃអធិរាជសំឡេងមាសស៊ីន ស៊ីសាមុត ដែលមានអន្ថន័យដូចខាងលើនេះឯង ។
បទចម្រៀង «អនអើយស្រីអន» បទភ្លេងប្រពៃណី និពន្ធទំនុកច្រៀងដោយលោកលី ប៊ុនយីម សម្រួលតន្ត្រីនិងច្រៀងដោយលោកស៊ីន ស៊ីសាមុត ។ បទនេះនាយទំនុកថា៖
១-បងសូមផ្តាំថាអនអើយស្រីអន សូមបើកវាំងននឱ្យបងឃើញភ័ក្ត្រ ដឹងចិត្តបងទេថាបងលួចស្ម័គ្រ កន្សែងស្រីប៉ាក់បងសូមសូមថ្នាក់ថ្នម ។
២-កន្សែងសអើយកន្សែងសសូត្រ ជ្រលក់ព្រហូតរំយោលផ្កាក្ឌម្ព អូនហូតដៃឯងល្អហើយសែនសម អូនស្រីក្រមុំផ្ញើមកឱ្យបង ។
បន្ទរ-កន្សែងៗសូត្រអើយ កន្សែងសូត្រស្រី កន្សែងនិស្ស័យកន្សែងចំណង អប់ក្លិនចំប៉ាបុប្ផាម្លិះផង លើកថើប ម្តងៗបងចង់តែយំអើយ ។
៣-ឱកន្សែងសូត្រ កន្សែងសូត្រអើយ មានតែអ្នកហើយជាគូឧត្តម ឯខ្លួនម្ចាស់ឯងគេពួនសម្ងំ ទុកឱ្យខ្ញុំ យំៗលុះមរណា ។
៤-ខ្ញុំសូមប្រាប់ស្រីទោះបីខ្ញុំស្លាប់ ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា ព្រោះគុណស្រីអនស្មើនឹងបុព្វតា តើឡើយនរណាហាទៅនឹងរួច ។
បន្ទរ២-ចម្រៀងៗច្រៀងសូមអនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច ឱ្យបងសូមទោសដែលបងហ៊ានលួច ចងចិត្តកំហូចថើបកន្សែងស្រីអើយ ៕
ចែករំលែកព័តមាននេះ