ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចាស់វស្សា ជា សំនៀង សម្តែង​ក្តី​អស់សង្ឃឹម​រឿង​មួយ​ពាក់ព័ន្ធ​នឹង​ការ​សម្តែង

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ចាស់វស្សា​លោក ជា សំនៀង បាន​ថ្លែង​សារ​អស់សង្ឃឹម​ត្បិត​រូប​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ផលិតករ​គេ​មើល​រំលង ក្រោម​ហេតុផល​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ចាស់វស្សា​លោក ជា សំនៀង បាន​ថ្លែង​សារ​អស់សង្ឃឹម​ត្បិត​រូប​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ផលិតករ​គេ​មើល​រំលង ក្រោម​ហេតុផល​តួ​ចាស់​ពិបាក​ធ្វើការ​ជាមួយ​។

ត្បិត​លោក​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ រូប​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត ហាក់​មិន​ត្រូវ​បានការ​ហៅ​ទៅ​ថត​រឿង​ថ្មី​ៗ​ពី​ផលិតករ​នានា​ឡើយ​។

យ៉ាងណា លោក ជា សំនៀង បាន​បង្ហាញ​ពី​ហេតុផល​មួយ​ដែល​ធ្វើ​អោយ​រូប​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត លេង​មានឱកាស​ថត​រឿង​ថ្មី​ៗ​បន្ថែម​ទៀត នោះ​គឺ​តួ​ចាស់​គេ​ពិបាក​ធ្វើការ​ជាមួយ​។ ហេតុផល​នេះ លោក ជា សំនៀង បាន​ត្រឹម​សម្តែង​ក្តី​អស់សង្ឃឹម និង​សោកស្តាយ​តែ​ប៉ុណ្ណោះ បើ​ទោះបីជា​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​លើ​វិស័យ​សិល្បៈ​នេះ​ក៏​ដោយ ប៉ុន្តែ​លទ្ធផល គឺ​មិន​បាន​គាប់ប្រសើរ​ទៅ​វិញ​។

លោក ជា សំនៀង បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ឱ​! ជីវិត​សិល្បករ​វ័យ​ចំណាស់​អើយ​! ទោះបី​យើង​ខំ​ប្រាប់​គេ​ថា យើង​នូវ​មាន​កម្លាំង​អាច​សម្តែង​បាន ក៏​គេ​នូវ​តែ​គិត​ថា​… គាត់​ចាស់​ហើយ​… ភ្លេចភ្លាំង​ច្រើន ពិបាក​ធ្វើការ​ជាមួយ​ណាស់​! យក​ក្មេង​ៗ​ធ្វើការ​លឿន​ចំណេញ​ពេលវេលា ចំណេញ​ថវិការ​!»​។

លោក​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​សិល្បករ​ចាស់​ៗ​មាន​តែ​ងើយ​មើល​មេឃ ហើយ​សម្រក់​ទឹកភ្នែក​នឹក​ស្តាយ​ពេលវេលា​ស្ទើរ​ពេញ​មួយ​ជីវិត​ដែល​ខំ​ចំណាយ​លើ​វិ​ថី​សិល្បៈ ឯ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ គឺ​… សេចក្តី​អត់ឃ្លាន​យ៉ាង​វេទនា​បំផុត​!»​។

ទោះជា​យ៉ាងណា ការ​លើក​ឡើង​របស់​លោក ជា សំនៀង ខាងលើ​នេះ គ្រាន់តែ​ជា​ហេតុផល និង​ជា​ការ​យល់​ឃើញ​តែ​មួយ​ជ្រុង​សម្រាប់​រូប​លោក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​គេ​សង្កេត​ឃើញ​មាន​តារា​ចាស់​ៗ​មួយ​ចំនួន នៅ​តែ​បន្ត​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ