ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ដាក់​បណ្តាសា​ប្រមាថ​ជីវិត​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​បង្ហោះ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​បណ្តាសា​ប្រមាថ​ដល់​អាយុជីវិត​សម្តេច​តេជោ …

ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​បង្ហោះ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​បណ្តាសា​ប្រមាថ​ដល់​អាយុជីវិត​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ។

ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​យុវជន​រូប​នេះ ត្រូវ​បាន​បញ្ជូន​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ មុន​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ឈ្មោះ​សាម ភាព អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទទឹង ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ឱ្យ​បាន​មុន​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី ប្រើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ដាក់​បណ្តាសា​ប្រមាថ​អាយុជីវិត​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

នគរបាល​ខេត្តព្រៃវែង​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន សាម ភាព នៅ​ចំណុច​ផ្ទះ​យុវជន​នេះ​តែ​ម្ដង ។ នៅ​ដំណាក់កាល​សមត្ថកិច្ច យុវជន​រូប​នេះ​និយាយ​ថា «​ចាប់​ខ្ញុំ​នេះ ខ្ញុំ​ដឹង​តើ ខ្ញុំ​មិនមែន​រកស៊ី​គ្រឿងញៀន​ទេ គឺ​ចាប់​ជេរ​រដ្ឋាភិបាល​» ៕