ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ ​បើសិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​យក​លុយ​នឹង​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​មិន​ខាន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បើ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​យក​លុយ​នោះ នឹង​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ​កើត​ឡើងជា​មិន​ខាន អី​ញ្ចឹ​ង​សម្តេច​មិន​អនុញ្ញាត​ឲ្យ​យក​លុយ​ជា​ដាច់ខាត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បើ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​យក​លុយ​នោះ នឹង​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ​កើត​ឡើងជា​មិន​ខាន អី​ញ្ចឹ​ង​សម្តេច​មិន​អនុញ្ញាត​ឲ្យ​យក​លុយ​ជា​ដាច់ខាត ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វី​ដ​-១៩ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​លើក​ឡើង​ថា​មាន​បងប្អូន​មួយ​ចំនួន​បាន​ឲ្យ​យល់​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​១.២ មិន​យក​ថ្លៃ ហើយ​ចាក់​ដូ​ស​ទី​៣ ទៅ​គួរតែ​យក​ថ្លៃ ។

សម្តេច​បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​សូម​ប្រាប់​ទៅ​វិញ​ថា អត់​ទេ !​យក​ថ្លៃ​មក​ក៏​មិន​ក្លាយជា​អ្នក​មានបាន​ដែរ ទាំង​ថវិកា​របស់​យើង​ក្តី ជំនួយ​ក្តី ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មិន​គិតថ្លៃ ហើយ​ក៏​គ្មាន​ការ​រើសអើង​ណាមួយ​ដែរ​ទាំង​បញ្ហា​នយោបាយ ទាំង​ជាតិ​សាសន៍ សាសនា តំបន់​ទីក្រុង ជនបទ គឺ​ទទួល​បាន​ដូច​ៗ​គ្នា ។ ចំណុច​នេះ​ហើយ​ដែល​ជា​ជោគជ័យ បង្កើត​ភាព​សាំ​ក្នុង​សហគមន៍​ពី​ទីក្រុង​ដល់​ជនបទ ហើយ​បង្កើត​ជំនឿ​ទុកចិត្ត​ចំពោះ​អ្នក​ផ្តល់​ជំនួយ​ផង​ដែរ​» ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​បើ​សាកល្បង​ចាក់​វ៉ាក់សាំង​យក​លុយ​នោះ​នឹង​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ពេញ​ទឹក​ពេញ​ដី​ទេ ហើយ​ចាក់​មិន​ចេញ​ទេ ។ ជួនកាល​ថា ចាក់​មួយ​ដូ​ស​១០​ដុល្លារ ឬ​១៥​ដុល្លារ តែ​គាត់​យក​ទៅ​ចាក់​តម្លៃ​២០​ដុល្លារ ឬ​៣០​ដុល្លារ អីចឹង​អត់​ទេ​សម្រាប់​ខ្ញុំ​គឺ​ច្បាស់​កន្លែង​នឹង​មួយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​អះអាង​ថា ទោះបីជា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដរ​ហូត​ដល់​ដូ​ស​ទី​១០ ឬ​ទី​២០​ក្តី​ក៏​នៅ​តែ​មិន​យក​លុយ​ជា​ដាច់ខាត ។ សម្តេច​ថា ៖«​អត់​យក​ទេ បើ​យើង​យក​ពី​ប្រជាពលរដ្ឋ​គាត់​កំពុង​លំបាក​ហើយ​យើង​ធ្វើ​អី​ញ្ចឹ​ង​«…» គាត់​អត់​មាន​លុយ​តើ​គាត់​មក​ចាក់​ធ្វើ​ម៉េ្ត​ច​កើត0x017d7 តាំង​ទៅ​ខ្ចី​លុយ​គេ​មក​ចាក់ ឬ​លុយ​សម្រាប់​ទិញ​សៀវភៅ​ឲ្យ​កូន​រៀន ទិញ​ឲ្យ​កូន​ជិះ​មក​យក​ចាក់​វ៉ាក់សាំង​គឺ​អត់​ទេ ពេល​នេះ​មិនមែន​ជា​ពេលវេលា​ត្រូវ​យក​លុយ​ពី​ប្រជាជន​ទេ ផ្ទុយ​ទៅ​វិញ គឺជា​ពេលវេលា​ដែល​ត្រូវ​ជួយ​ប្រជាជន​» ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​ចាក់​វ៉ាក់សាំង និង​ព្យាបាល​ជំងឺ​ដោយ​មិន​យក​ប្រាក់ ហើយ​រាជរដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ថវិកា​ប្រមាណ​ជិត​៤០​លាន​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​កម្មករ​អត់​មានការ​ងារ​ធ្វើ ដូច្នេះ​យើង​ត្រូវ​បន្ត​កិច្ច​ការងារ​នេះ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ