ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លោក សម រង្សី ថា​”​គប់​ស្បែកជើង ជា​សិទ្ធ​បញ្ចេញមតិ​” ធី សុវណ្ណ​ថា ផ្តាំ​បើ​មាន​សំណាង​​មក​ស្រុក​ខ្មែរ ស្បែកជើង​រាប់​លាន​នឹង​ហោះ​ដាក់​លោក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ធី សុវណ្ណ​ថា ដែល​សព្វថ្ងៃ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​រូប បាន​ផ្តាំ​ទៅ​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ធី សុវណ្ណ​ថា ដែល​សព្វថ្ងៃ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​រូប បាន​ផ្តាំ​ទៅ​លោក សម រ​ង្ស៊ី ថា បើ “​គប់​ស្បែកជើង ជា​សិទ្ធ​បញ្ចេញមតិ​” នោះ​ពេល​លោក សម រង្សី មានសំណាង​ត្រឡប់​មក​ស្រុក​ខ្មែរ “​ស្បែកជើង​រាប់​លាន នឹង​ហោះ​ទៅ​បញ្ចេញមតិ​ដាក់​លោក សម រង្សី​” ។

អ្នក​នាង ធី សុវណ្ណ​ថា បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ២០២២ យ៉ាង​ដូច្នេះ​ថា ៖ (​សារ​ផ្ញើ​ជូន​លោក អ៊ុ​ក ទូច និង​លោក សម រង្សី​) លោក អ៊ុ​ក ទូច គប់​ស្បែកជើង​ដាក់​សម្តេច​តេ​ជោ កំហុស​ធំ​នេះ នឹង​ធ្វើ​អោយ​លោក​ឈឺចាប់​ផ្លូវចិត្ត​រហូត​ដល់​ថ្ងៃ​ស្លាប់ ខ្លួន​លោក និង​ឆ្អឹង​របស់​លោក​មិន​អាច​ត្រឡប់​ចូល​មាតុប្រទេស​បាន​ទេ បើ​លោក​ភ្ញាក់រលឹក ពេល​នេះ ដឹង​កំហុស លោក​ត្រូវ​សុំ​ខមាទោស សម្តេច​តេ​ជោ និង​ត្រូវ​សុំ​ទោស​ជនជាតិ​ខ្មែរ ជា​បន្ទាន់ ។

អ្នក​នាង ធី សុវណ្ណ​ថា បាន​បន្ត​ថា លោក សម រង្សី (​វិទ្យុ​បារាំង ១៦ ឧសភា ២០២២) និយាយ​ថា ៖ “​គប់​ស្បែកជើង ជា​សិទ្ធ​បញ្ចេញមតិ​” ។ សូម​លោក​ចាំ​ចាំ​ចាំ​.. ពាក្យ​សម្តី​របស់​លោក បើ​លោក​មានសំណាង​ត្រឡប់​មក​ស្រុក​ខ្មែរ “​ស្បែកជើង​រាប់​លាន នឹង​ហោះ​ទៅ​បញ្ចេញមតិ ដាក់​លោក សម រង្សី​” ។ លោក សម រង្សី មិន​សម​ធ្វើ​អ្នកនយោបាយ​ទេ លោក​តែង​គាំទ្រ​អំពើ​ហិង្សា ញុះញង់​អំពើ​ហិង្សា និង​តែង​យក​ជីវិត​ប្រជាជន​ជា​ល្បែង​នយោបាយ ។

អ្នក​នាង បាន​បន្ថែម​ថា លោក សម រង្សី មិន​សមជា​ពុទ្ធសាសនិក​ទេ ព្រះពុទ្ធ​ទូន្មាន​អោយ​ប្រកាន់​ភ្ជាប់​ធម៌​អហិង្សា ប៉ុន្តែ​សម្តី​របស់​លោក​ពោរពេញ​ដោយ​ហិង្សា សម្តី​អ្នកនយោបាយ​មាន​ឥទ្ធិពល​ណាស់ ខ្ញុំ​សុំ​អង្វរ​លោក កុំ​សាបព្រោះ ទ្រឹស្តី​ហិង្សា ប្រទេស​កម្ពុជា កំសត់​ណាស់ សង្គ្រាម​៥០០​ឆ្នាំ បាត់បង់​ទឹកដី និង​ស្លាប់​ប្រជាជន​ជា​ច្រើន​.. ។ យុវជន និង​ប្រជាជន ត្រូវការ​សន្តិភាព យុវជន និង​ប្រជាជន មិន​ត្រូវការ​ហិង្សា​ទេ ។

សូប​បញ្ជាក់​ថា ករណី​គប់​ស្បែកជើង​លើស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ក​ឡើង​ដោយ​បុរស​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ម្នាក់ ឈ្មោះ អ៊ុ​ក ទូច បាន​យក​ស្បែកជើង​របស់​គាត់​គប់​សំដៅ​ទៅ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ចំណោម​ក្រុម​អ្នកគាំទ្រ​រាប់​សិប​នាក់ នៅ​ឯ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អា​មេ​រិ​ក ។

ស្បែកជើង​មួយ​ចំហៀង មិន​បាន​ត្រូវ​ចំ​សម្តេច​នោះ​ទេ ដោយ​ហោះ​ចំ​នឹង​ទូរ​សព្ទ​របស់​អ្នកគាំទ្រ​ម្នាក់ ។ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី លោក អ៊ុ​ក ទូច បាន​បញ្ជាក់​ថា លោក​មាន​បំណង​គប់​ស្បែកជើង​លើស​ម្តេច​តាំងពី​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​តាម​រយៈ​ការ​បន្លំ​ខ្លួន​ជា​អ្នកគាំទ្រ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ទទួលស្គាល់​ថា សម្តេច​មាន​បារមី​ចាំ​ជួយ ដែល​ធ្វើ​ឲ្យ​លោក មិន​អាច​គប់​សម្តេច​ត្រូវ​បាន ។

ផ្ទុយ​ទៅ​វិញ លោក សម រង្សី បាន​ចាត់​ទុក​ករណី​គប់​ស្បែកជើង​នេះ​ថា ជា​សិទ្ធ​សេរីភាព​បញ្ចេញមតិ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ