ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ទោះបីប្រទេសយើងក្រ តែមិនបណ្តោយឲ្យប្រជាពលរដ្ឋខ្វះវ៉ាក់សាំងកូវីដចាក់ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​នៅ​ក្នុង​ឃ្លាំង​មាន​វ៉ាក់សាំង​ស្តុក​ជិត​៩​លាន​ដូ​ស សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ទោះបីជា​ប្រទេស​កម្ពុជា​ក្រ​មែន តែ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​វ៉ាក់សាំង​ចាក់​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​នៅ​ក្នុង​ឃ្លាំង​មាន​វ៉ាក់សាំង​ស្តុក​ជិត​៩​លាន​ដូ​ស សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ទោះបីជា​ប្រទេស​កម្ពុជា​ក្រ​មែន តែ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​វ៉ាក់សាំង​ចាក់​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វី​ដ​-១៩ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ថា វ៉ាក់សាំង​ដែល​កម្ពុជា​បាន​ទទួល​រួច​ហើយ មាន​ចំនួន ៥២.៨៣៥.៣៩១ ដូ​ស និង​បាន​យក​ទៅ​ប្រើប្រាស់​អស់​ចំនួន​៤២.៨៧១.៥៣៦​ដូ​ស នៅ​សល់​ក្នុង​ឃ្លាំង​មាន​ចំនួន​៩.៩៩៣.៨៥៤​ដូ​ស ។

ក្នុង​ចំនួន​វ៉ាក់សាំង​នេះ​អ្វី​ដែល​មោទនភាព​របស់​កម្ពុជា​ដែល​បាន​ទទួល​វ៉ាក់សាំង​ទាំង​មក​ពី​មុន និង​ក្រោយ​នោះ គឺ​កម្ពុជា​បាន​ចំណាយ​ថវិកា​ទិញ​វ៉ាក់សាំង​ចំនួន​ជា​២៨​លាន​ដូ​ស ។ អី​ញ្ចឹ​ង​កម្ពុជា​មាន​សមត្ថភាព​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​វ៉ាក់សាំង​ដែល​ទិញ​ដោយ​ថវិកា​ផ្ទាល់ខ្លួន គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ផ្តល់​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ។

សម្តេច​បញ្ជាក់​ថា ៖«​ប្រទេស​នេះ​ក្រ ក៏​ប៉ុន្តែ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ថ្នាំ​ចាក់​នោះ​ទេ ហើយ​អាច​ទិញ​រកបាន​ហើយ ខ្ញុំ​បាន​ប្រាប់​ឯកឧត្តម វង្ស សី​វិ​សុស្ស​ថា ឲ្យ​ចិន​ឆ្លើយ​តប​ថា លក់ គឺ​ទិញ​ភ្លាម​បញ្ជូន​លុយ​ទៅ​ភ្លាម​ទាំង​លុយ​ថ្លៃ​វ៉ាក់សាំង និង​ថ្លៃ​ដឹក​ជញ្ជូន​»​។

សម្តេច​បន្ត​ថា ជាង​២៨​លាន​ដូ​ស​ហើយ ដែល​កម្ពុជា​យើង​ទិញ​ខ្លួនឯង ហើយ​មាន​ប្រទេស​ខ្លះ​មាន​លុយ​ហើយ​មិន​អាច​ទិញ​វ៉ាក់សាំង​បាន​ផង​ដែរ ។ ការ​ដែល​រក​ទិញ​វ៉ាក់សាំង​មិន​បាន​ដោយសារ​តែ​ខ្វះ​ការ​ធ្វើ​ទំនាក់ទំនង ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ដែល​មិន​ទាន់​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​មាន​ជាង​២០​លាន​៥​សែន​៥​ម៉ឺន​ដូ​ស ក្នុង​នោះ​មាន​ពី​ចិន​៥​លាន​ដូ​ស អា​មេ​រិ​ក ៧​លាន​៥​សែន (​មក​ដល់​២​លាន​ដូ​ស​) និង​ប្រទេស​មួយ​ចំនួន​ទៀត ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា​វ៉ាក់សាំង​របស់​កម្ពុជា​នៅ​សល់​ក្នុង​ស្តុក​មាន​ចំនួន​ជាង​៩​លាន​ដូ​សទៀត ប៉ុន្តែ​ធ្វើ​យ៉ាងណា​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ