ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​នេះ សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​បើក​កីឡា​ជាតិ​លើក​ទី​១

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០១៦នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ …

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០១៦នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ។

ការ​ប្រកួត​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី២៥ ខែតុលា រហូត​ដល់​ថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មាន​កីឡា​១៥​ប្រភេទ និង​មាន​១៨៩វិញ្ញាសារ ។

បើ​តាម​ផេ​ក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះគឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​លើក​ស្ទួយ ​និង​ជំរុញ​វិស័យ​កីឡា​ជាតិ​អោយ​កាន់តែ​រីក​ចម្រើន​ខ្ពស់ត្រដែត​ឡើង និង​ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ (SEA-Games) នៅ​ឆ្នាំ២០២៣ខាង​មុខ​នេះ​ផង​ដែរ​។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​អំពាវ​នាច​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស យុវជន យុវតី ចូលរួម​ទស្សនា​គាំទ្រ​លើកទឹកចិត្ត​ដល់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះអោយ​បាន​ច្រើន​កុះករ​ទាំងអស់​គ្នា​កុំបី​ខាន​៕