ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​ព្រែក​ប្រា ៖ ខ្ញុំ​ពុំ​បាន​រត់គេច​ឡើយ ហើយ​ក៏​មិន​បោះបង់​ជន​រង​គ្រោះ​ចោល​នោះ​ដែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​លិចលឺ​ព័ត៌មាន​ថា លោក ហួរ ហួត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចៅសង្កាត់​ព្រែក​ប្រា បាន​ព្យាយាម​រត់គេច​មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​តាម​នីតិវិធី

រាជធានី​ភ្នំពេញ ៖ ក្រោយ​លិចលឺ​ព័ត៌មាន​ថា លោក ហួរ ហួត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចៅសង្កាត់​ព្រែក​ប្រា បាន​ព្យាយាម​រត់គេច​មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​តាម​នីតិវិធី ពាក់ព័ន្ធ​នឹង​ការ​អំពើ​ហិង្សារ​របស់​ខ្លួន ដែល​បាន​វាយ​សន្តិសុខ​បុរី​«​សម្បត្តិ​មាន​ហេង​» អោយរ​ងរ​បួស​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦​នេះ រូប​លោក​បាន​ចេញ​មុខ​បកស្រាយ ដោយ​សរសេរ​ជា​លាយ​ល័​ក្ខ​អក្សរ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា លោក​ពុំ​បាន​ព្យាយាម​រត់គេច​វេស​ចំពោះ​នីតិវិធី​ច្បាប់​ឡើយ ហើយ​លោក​ក៏​ពុំ​បាន​ទុក​ជន​រង​គ្រោះ​ចោល​នោះ​ដែរ ដោយ​លោក និង​ក្រុម​គ្រួសារ បន្ត​តាមដាន​ស្ថានភាព​ជម្ងឺ និង​ផ្តល់​ការ​ហូប​ចុក​ជា​ប្រចាំជូន​ជន​រង​គ្រោះ​មករ​ហូត ។

លោក ហួរ ហួត បាន​បកស្រាយ​ក្នុង Account ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​ថា ៖ «​ខ្ញុំបាទ​ឈ្មោះ ហួរ ហួត សូម​ប្រកាស​ជូន​បងប្អូន និង​សាធារណជន​ថា ៖ ខ្ញំ​មិន​បាន​គេចវេស​ចំពោះ​ការ​ទទួលខុសត្រូវ​ណាមួយ​ឡើយ ចំពោះ​ករណី​ឧ​ប្ប​ទេ្ទ​វ​ហេតុ​ដែល​បាន​កើតឡើង​កាលពី​វេលា ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ដែល​ខ្ញុំ​បាន​ជ្រុលដៃ​វាយ​ដោយ​អ​ចេតនា នៅ​ក្បែរ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​នឹង​ចូល​បំភ្លឺ​គ្រប់​នីតិវិធី​របស់​តុលាការ ។

លោក ហួរ ហួត បន្ត​ថា ខ្ញុំ​មិន​ដែល​បោះបង់​ចោល ឬ​ទុក​ជន​រង​គ្រោះ (​ឈ្មោះ មាស ដី​ដុំ​) ចោល​នោះ​ទេ ខ្ញុំ​បាន​ចាត់ចែង​រួច​ហើយ​ឲ្យ​សមាជិកគ្រួសារ​របស់ខ្ញុំ ពាំនាំ​នឹង​ចូលរួម​ទទួល ខុស​ត្រូវ​លើ​ការ ចំណាយ​ថ្លៃ​ព្យាបាល និង​ការ​ហូប​ចុក​របស់​ជន​រង​គ្រោះ និង​សាច់ញាតិ​របស់​គាត់ (​ដូច​ក្នុង​លិខិត​ខាងក្រោម​) ។ ជាក់ស្តែង​ក្រុម​គ្រួសារ​ខ្ញុំ​បាន ឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ព្យាបាល និង​នៅ​ជាប់​ជា​និច្ច​មើលថែ​តាមដាន​អាការ​ជំងឺ​របស់​ជន​រង​គ្រោះ ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត​។ (​រូប​ខាងក្រោម​ជា ឪពុក​របស់ខ្ញុំ​ទៅ​មើល​ជន​រង​គ្រោះ​)​។

អនុញ្ញាត​ឲ្យ​ខ្ញុំ នៅ​បន្ត​សម្តែង​ការ​សុំ​ទោស​យ៉ាង​ខ្លាំង​ជាទី​បំផុត ចំពោះ​ឧ​ប្ប​ទេ្ទ​វ​ហេតុ​ដែល​បាន​កើតឡើង ដោយហេតុ​ថា​នៅ​ពេល​នោះ ខ្ញុំ​មិន​មាន​ចេតនា​ណាមួយ ក្នុង​ការ​បង្កហេតុ​ទេ​។ ពិត​ណាស់​ថា តាម​គោលការណ៍​ច្បាប់​ឯក​ត្ត​កម្ម​នៃ​បទល្មើស គឺ​បុគ្គល​ជា​អ្នក​ប្រព្រឹត្ត​ជា​អ្នក​ទទួលខុសត្រូវ ទៅ​តាម​ទំហំ និង​កម្រិត​ដែល​មាន​កំណត់​ក្នុង​ច្បាប់​។

សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា បទល្មើស​នេះ​ជា​បទល្មើស​ម​ជ្ឈឹ​ម​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​មិន​ធ្វើការ​បកស្រាយ​នូវ​សារ​របស់ខ្ញុំ ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​មជ្ឈដ្ឋាន​ណាមួយ​ឡើយ​»​។
សូម​ជំរាប​ថា យោង​តាម​របាយការណ៍​លោកគ្រូ​ពេទ្យ សុខ សា​រិ​ន នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ដែល​បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​ផ្ទាល់ សន្ដិសុខ​បុរី «​ស​ម្ប​តិ្ត មាន​ហេង​» ដែល​ត្រូវ​ចៅសង្កាត់​ព្រែ​ប្រា លោក ហួរ ហូត ជ្រុល​វាយ​មួយ​ដៃ​បណ្ដាល​ឲ្យ​ដួល​នោះ គឺ​ជន​រង​គ្រោះ​រូប​នេះ​មាន​ជំងឺ​ចាស់ ហើយ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាងលើ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ បាន​ចេញ​លិខិតបញ្ជាក់​មួយ​ថា អ​ក្កា​រៈរ​បួស​របស់​សន្តិសុខ​ខាងលើ គឺ​ពុំ​មែន​រង​របួសធ្ងន់​ដោយសារ ការ​វាយ​របស់​លោក​ចៅសង្កាត់​នោះ​ទេ ដោយ​ក្រុម​គ្រូពេទ្យ​វាយតម្លៃ​ជា​ជំហាន​ដំបូង​ថា គឺ​បណ្តាល​មក​ពី ជម្ងឺ​ចាស់​រើរ​ឡើង ហើយ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​, ជា​ជំងឺ​ខ្សោយ ជួប​ភាព​ភ័យ​ស្លុត​, ជា​ជំងឺ​តេតាណូស របួស​សាច់ដុំ និង​ជា​ជំងឺ​ខ្វះ​ជាតិ​ស្ករ និង​កាល់ស្យូម​ក្នុង​ឈាម ។ ការ​វាយតម្លៃ​បែប​នេះ គឺ​ដោយសារ ក្រោយ​ការ​ពិនិត្យ​ជំងឺ មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្រុម​គ្រូពេទ្យ​ប្រចាំការ មិន​បាន​រក​ឃើញ មាន​ដាច់​ហូរ​ឈាម បាក់ឆ្អឹង ជាំ​ហើម លើក​រាង​កាយ ជន​រង​គ្រោះ​នោះ​ទេ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១៧ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​អំពើ​ហិង្សារ​មួយ​បាន​កើតឡើង នៅ​ចំណុច​ច្រក​ឃ្លោង​ទ្វារ​ចូល​បុរី សម្បត្តិ​មាន​ហេង ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដែល​កើតឡើង​ដោយសារ ការ​ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច ដោយ​សន្តិសុខ​បុរី​ខាងលើ បាន​ដេញ​រថយន្ត​លោក​ចៅសង្កាត់ អោយ​បើក​ចេញ​ទៅ​មុខ​បន្តិច​ព្រោះ​ចត​បែប​នេះ​ប៉ះពាល់​ផ្លូវ​ច្រកចូល​បុរី​ម្ចាស់ខ្លួន ខណៈ​រថយន្ត​លោក​ចៅសង្កាត់​ចត​នៅ​មុខទ្វារ​ផ្ទះ​របស់​ខ្លួន​សោះ ធ្វើ​អោយ​លោក​ចៅសង្កាត់​ដើរទៅ​សួរនាំ ស្រាប់តែ​មាន​សន្តិសុខ​២​នាក់​ទៀត​ដើរមក​ក្បែរ និង​និយាយ​សម្តី​ខ្លាំង​ៗ​មក​លើ​ខ្លួន ដោយ​គិត​ថា សន្តិសុខ​ទាំង​២​នាក់​ប្រុង​វាយ​មក​លើ​ខ្លួន ទើប​លោក​សម្រេច​វាយ​១​ដៃ ទៅ​លើ​សន្តិសុខ​ម្នាក់ ក្នុង​ចំណោម​៣​នាក់ ពេញទំហឹង​ផ្ទប់​ទៅ​នឹង​ជញ្ជាំង រង​របួស​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ទៅ ៕