ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ជិត ១​គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ នៅ​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម កាលពី​វេលា​ម៉ោង​៩​និង​០១​នាទី​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម កាលពី​វេលា​ម៉ោង​៩​និង​០១​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ ២០២២ ។

កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន សុ​ទ្ធី លោក វរសេនីយ៍ឯក មាស ហត លោក​វរសេនីយ៍ទោ ឈូក គា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ​(​ក​៥) មានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ី​ប​អង្កេត ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ចំណុច​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​រួម​មាន ៖
១-​ឈ្មោះ ឃឹម រ​ដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ​។
២-​ឈ្មោះ យី ប៊ុ​ន​ថុ​ល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ​។
៣-​ឈ្មោះ ណ​យ ទាវ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ​។

វត្ថុ​តាង​ដែល​ចាប់ដក​ហូត​បាន រួម​មាន ៖
-​មេ​តំ​ហ្វេ​តា​មីន (ICE) ១០​ក​ញ្ទ​ប់ ស្មើ​ទម្ងន់ ៩៧៥,៥៧​ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ