ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក លី វ៉ា​ន់​ដា ជា​អភិបាលរង​ក្រុង​កោះ​រ៉ុ​ង នៃ​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាលរង​ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រកាស​លេខ​១១៣៥​ប្រក ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ សម្រេច​តែងតាំង​លោក លី វ៉ា​ន់​ដា ឋានន្តរស័ក្តិ​មន្ត្រី​ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក លី វ៉ា​ន់​ដា អភិបាលរង​ក្រុង​កោះ​រ៉ុ​ង​ថ្មី ត្រូវ​ខិតខំ​បំពេញការងារ តាម​ភារកិច្ច ដោយ​ការ​ប្តេជ្ញា​ចិត្ត សហការ​សាមគ្គី​ផ្ទៃក្នុង​ជាមួយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ខិតខំ​រួម​គ្នា បង្កើត​នូវ​សមិទ្ធផល​ជា​ច្រើន នៅ​តំបន់​កោះ​រ៉ុ​ង​ឲ្យ​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន ។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ណែនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រៀបចំ​ឯកសារ និង​ផ្សព្វ ផ្សាយ​ដល់​សមាជិក​ក្រុម​គ្រួសារ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​គ្នា ពិសេស​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ​ដូ​ស​ទី​៣ និង​ទី​៤ ឲ្យ​បាន​គ្រប់​ដូ​ស ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ