ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រញាប់​ទៅ​ណា​! យប់​ស្ងាត់​ឡើង​វ៉ា​រថយន្ត​មួយ បែរជា​ពន្លះ​រថយន្ត​ដឹក​ទំនិញ​ផ្អើល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រថយន្ត​ហ្វូ​ត ពណ៌​ត្រី​អ៊ី គ្មាន​ផ្លា​ក់​លេខ​មួយ​គ្រឿង បាន​ឡើង​វ៉ា​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន រួច​ក៏​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ បណ្តាល​ឱ្យ​ដាច់​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ហ្វូ​ត ពណ៌​ត្រី​អ៊ី គ្មាន​ផ្លា​ក់​លេខ​មួយ​គ្រឿង បាន​ឡើង​វ៉ា​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន រួច​ក៏​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ បណ្តាល​ឱ្យ​ដាច់​កង់​មុខ​ខាងឆ្វេង​ក៏​ធ្លាក់​ប្រឡាយ ហើយ​រថយន្ត​បង្ក​បាន​បើក​រត់ តែ​ត្រូវ​ប៉ូលិស​ស្ទាក់​ចាប់​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ និង​ស្រុក​ព្រះនេត្រព្រះ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​រថយន្ត​ហ្វូ​ត ពណ៌​ត្រី​អ៊ី គ្មាន​ពាក់​ផ្លា​ក់​លេខ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទិស​ដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ហើយ​ក៏​បាន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ដែល​ជិះ​ស្រប​ទិស​គ្នា​គ្មាន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​មក​ក៏​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត បុក​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ហ្វូ​ត ដាច់​កង់​មុខ​ខាងឆ្វេង ក៏​រ៉េ​ច​ង្កូ​ច​ធ្លាក់​ប្រឡាយ សំណាង​គ្មាន​ទឹក តែ​បណ្តាល​អ្នកបើកបរ​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ក៏​បាន​បើក​រត់ តែ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ឃាត់​បាន​។

ក្រោយ​ពេល​គ្រោះថ្នាក់ ក៏​ឃើញ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ក្រុង​សិរី​សោភ័ណ និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង គឺ​បណ្តាល​មក​ពី​រថយន្ត​ហ្វូ​ត បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ឡើង​វ៉ា​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ បណ្តាល​ដាច់​កង់​ម្ខាង​ធ្លាក់​ផ្លូវ សំណាង​ហើយ​អ្នកបើកបរ​របួសស្រាល តែ​បណ្តាល​ខូចខាត​រថយន្ត​មួយ​ចំហៀង​ខាងឆ្វេង និង​ដាច់​កង់​ខាងឆ្វេង​ម្ខាង​។

មន្ត្រី​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ពិនិត្យ​ហើយ ដោយ​រថយន្ត​បង្ក​ដែល​បើក​គេច ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ឃាត់​បាន រួច​ប្រគល់​រថយន្ត​រង​គ្រោះ​ទៅ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រថយន្ត​ហ្វូ​ត ពណ៌​ត្រី​អ៊ី គ្មាន​ពាក់​ផ្លា​ក់​លេខ បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ គេ​ឃើញ​អ្នក​អន្តរាគមន៍​មាន​ទាំង​នគរបាល និង​យោធា​ខាង​រថយន្ត​ហ្វូ​ត​ពណ៌​ត្រី​អ៊ី គ្មាន​ពាក់​ផ្លា​ក់​លេខ ដោយ​ហាម​មិន​អោយ​អ្នក​សារព័ត៌មាន​ថត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ