ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​​នឹង​រួម​គ្នា​ប្រគុំតន្ត្រី​​​៦​ថ្ងៃ រក​លុយ​ជួយ​មន្ទីរ​ពេទ្យគន្ធ​បុប្ផា និង​ជន​​ក្រីក្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សិល្បករ​រួម​មាន​តារាចម្រៀង តារា​សម្តែង និង​តារា​កំប្លែង​ជា​ច្រើន​រូប ​​នឹងរូ​ម​គ្នា​ជា​ថ្មី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌​រយៈពេល​៦​ថ្ងៃ​ជាប់​ៗ​គ្នា​ ដើម្បី​ស្វែងរក​ថវិកាជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ជន​ក្រីក្រ​មួយ​ចំនួន​នៅ​តាម​បណ្តា​

រាជធានី​ភ្នំពេញ ​៖ សិល្បករ​រួម​មាន​តារាចម្រៀង តារា​សម្តែង និង​តារា​កំប្លែង​ជា​ច្រើន​រូប ​​នឹងរូ​ម​គ្នា​ជា​ថ្មី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌​រយៈពេល​៦​ថ្ងៃ​ជាប់​ៗ​គ្នា​ ដើម្បី​ស្វែងរក​ថវិកាជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ជន​ក្រីក្រ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ ។ ការ​បញ្ជា​​ក់​នេះ​ ត្រូ​វ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ​តុលា កន្លងមក នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កីឡា និង​កម្សាន្តនីឡា ក្រោម​វត្តមាន​សិល្បករ​ផលិតករ​ជា​ច្រើន​រូប​។

កម្មវិធី​ប្រគុំតន្ត្រី​ខាងលើ​មានឈ្មោះ​ថា «តន្ត្រី​សប្បុរសធម៌​ខ្មែរ​ជួយ​ខ្មែរ​» ដែល​សហការ​រៀបចំ​ដោយ​ផលិក​ម្ម HD Production និង​ក្រុមហ៊ុន ហេង អៀ​ក​សុង ដែល​។ កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​៣០​​ កញ្ញា ដល់​ថ្ងៃ​ទី​៥​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ខាង​មុខ នា​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

លោកសុខ សន្យា ចាងហ្វាង​ផលិតកម្ម HD Production បាន​ថ្លែង​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ទោះបីជា​ផលិតកម្ម ធ្លាប់​បាន​ដឹកនាំ​ធ្វើការ​ប្រគំ តន្ត្រី​សប្បុរសធម៌​នេះ មិន​បាន​ទទួល​ផ្លែផ្កា​ម្ដង រួច​មក​ហើយ​ក្ដី ព្រោះតែ​ជួប​នូវ​បញ្ហា​អាកាសធាតុ ក៏​ផលិតកម្ម​នៅ​តែ​មិន​បាក់ទឹកចិត្ត នៅ​បន្ត​តស៊ូ ដឹកនាំ​តារាចម្រៀង និង​សប្បុរសជន ក៏​ដូច​ជា​ដៃគូ​សហការ បង្កើត​ព្រឹត្តិការណ៍​នេះ ឡើង​ម្ដងទៀត ដើម្បី​សម្រេច​គោលដៅ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ជន​ក្រីក្រ​។

លោក​បន្ត​ថា ការ​ប្រគំ​តន្ត្រី​លើក​ទី​២​នេះ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំជា​មុន​ទៅ​ទៀត ពោល​គឺ​មាន​រយៈពេល​៦​ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់​បឹង​បាយាប ក្នុង​ខណ្ឌ​សែន​សុខ ក្រោម​វត្តមាន​តារា​ចម្រៀង និង​តារា​កំប្លែង​ល្បី​ៗ ដូច​ជាលោកអ៊ី​ណូ លោកពេជ្រ ថា​ណា កញ្ញារ៉ា​ប៊ូ​ទី នាយ​ក្រូច នាង​អ៊ីត តារាចម្រៀង​ប្រចាំ​ក្នុង​ផលិតកម្ម HD លោក ណាគ្រី​ត និង​លោកខេ​ម៉ា​យ ព្រមទាំង​តារា​ល្បី ជា​ច្រើន​ទៀត​ ។

តារាចម្រៀង​ក្នុង​ស្រទាប់​យុវវ័យ លោក អ៊ីណូ បាន​ថ្លែង​ថា លោក​ពិតជា​សប្បាយ​រីករាយ និង​ពេញចិត្ត​ចំពោះ​កម្មវិធី​តន្ត្រី សប្បុរស​ធម៌​នេះ ហើយ​លោក​សូម​ចូលរួម​គាំទ្រ និង​បង្ហាញ​វត្តមាន ដោយ​មិន​អល់អែក​ចិត្ត​នោះ​ឡើយ​។ ទោះបីជា​លោក​ជាប់រវល់ នឹង​ការ​ងារ​សិល្បៈ ជា​ពិសេស​ការ​ចូលរួម​សម្ដែង ក្នុង​កម្មវិធី​ពិព័រណ៍​ផលិតផល​ក្ដី ក៏​លោក​ត្រូវ​តែ​លៃលក​ពេលវេលា ដើម្បី​ចូលរួម​កម្មវិធី ឲ្យ​ទាល់តែ​បាន​ដែរ​។

យ៉ាងណាមិញ តារាចម្រៀង​កំពុង​ឡើង​កូដ ប្រជាប្រិយភាព​ខ្លាំង លោក ពេជ្រ ថា​ណា ក៏​បាន​ថ្លែង​មិន​ខុស​ពី​តារា​ម្រៀ​ង លោក អ៊ី​ណូ ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​ស្ម័គ្រចិត្ត​ចូលរួម ដោយ​ក្ដី​រីករាយ ព្រោះ​ក្នុង​នាម​ជា​កូន​ខ្មែរ ត្រូវ​តែ​ជួយ​ខ្មែរ ហើយ​លោក​ក៏​បាន​ត្រៀម​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​។

ដោយឡែក សម្រាប់​ថវិកា ដែល​ទទួល​បាន​ពី​ការ​ប្រគុំតន្ត្រី​នេះ ត្រូវ​បាន​លោក សុខ សន្យា អះអាង​ថា នឹង​យក​ទៅ​ជួយ​មន្ទីរពេទ្យ គន្ធ​បុប្ផា​ចំនួន៣០ភាគរយ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ៣០ ភាគរយ​។ ចំណែក​ឯក​៤០ ភាគរយ​ទៀត នឹង​បែងចែក​ទៅ​ខាង​ឆាក​តន្ត្រី និង​ចំណាយ​ផ្សេង​បន្ថែម​ទៀត​ ។ លោក​ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​តារាចម្រៀង ទាំងអស់​ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត ចួ​ល​រួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ ។

ជាមួយ​គ្នា​នេះ លោក​ក៏​សូម​អរគុណដល់​ដៃគូ​សហការ គឺ​ក្រុមហ៊ុនហេង អៀ​ក​សុង និង​ម្ចាស់​ក្លឹ​ប​កម្សន្ត​លី​ឡា ដែល​បាន​ផ្ដល់​ទីតាំង​ធ្វើ​សន្និសីទកាសែត ថ្ងៃនេះ​៕