ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ត្រៀម​បញ្ជូន​សាកស​.​ព​ទាហាន​រុ​ស្ស៊ី​ត្រឡប់​ទៅ​វិញ

1 ឆ្នាំ មុន

អាជ្ញាធរ​យោធា​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​ប្រមូល​សាកស​.​ព​ទាហាន​រុ​ស្ស៊ី​រក្សា​ទុក​ក្នុង​រថយន្ត​ក្លា​ស្សេ ដែល​សាកស​.​ព​ទាំងនោះ​ត្រូវ​បាន​ប្រមូល​បាន​ក្រោយ​ពេល​មានការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់

អ៊ុយ​ក្រែង ៖ អាជ្ញាធរ​យោធា​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​ប្រមូល​សាកស​.​ព​ទាហាន​រុ​ស្ស៊ី​រក្សា​ទុក​ក្នុង​រថយន្ត​ក្លា​ស្សេ ដែល​សាកស​.​ព​ទាំងនោះ​ត្រូវ​បាន​ប្រមូល​បាន​ក្រោយ​ពេល​មានការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Kyiv និង Chernihiv​។

លោក Volodymr Lyamzin ប្រធាន​កិច្ច​សហប្រតិបត្តិការ​យោធា​ស៊ី​វិល​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន ធ្វើ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ត្រៀមខ្លួន​ជា​ច្រើន ដើម្បី​ប្រគល់​សាកស​.​ព​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ​។

លោក​បញ្ជាក់​ដូច្នេះ​ថា «​បើ​យោង​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ អ៊ុយ​ក្រែ​ន​កំពុង​អនុវត្តន៍​វា​យ៉ាង​តឹងរ៉ឹង​។ បន្ទាប់​ពី​ជម្លោះ​ចប់ ភាគី​ត្រូវ​បញ្ជូន​សាកស​.​ព​ទាហាន​នៃ​ប្រទេស​មួយ​ផ្សេង​ទៀត​ត្រឡប់​ទៅ​វិញ​»​។

សូម​បញ្ជាក់​ថា កាលពីដើម​ស​ប្តា​ហ៍​នេះ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រុ​ស្ស៊ី ២៦.០០០​នាក់ ចាប់តាំងពី​មានការ​ឈ្លានពាន​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ខេ​កុម្ភៈ​មក​។ កងទ័ព​រុ​ស្ស៊ី​ក៏​បាន​បាត់បង់​រថក្រោះ ១.១៧០​គ្រឿង រថពាសដែក ២.៨០៨​គ្រឿង យន្តហោះ ១៩៩​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ១៥៨​គ្រឿង​។ នេះ​ជា​ការ​បញ្ជាក់​របស់​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​លើ​ហ្វេ​ស​បុក​ថ្ងៃ​អង្គា​រ៍​នេះ​។

អ៊ុយ​ក្រែ​ន​និយាយ​ទៀត​ថា តួលេខ​នេះ កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយសារ​តែ​កំពុង​មានការ​បន្ត​ប្រយុទ្ធ​គ្នា​។

ការ​បាត់បង់​កងទ័ព​ដ៏​ធ្ងន់​បំផុត​របស់​រុ​ស្ស៊ី គឺ​កើតឡើង​នៅ​ចុងខែ​មីនា ដោយ​អ៊ុយ​ក្រែ​ន​បញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​ជាង ១.៣០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ