ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​ទំនើប​មួយ​គ្រឿង ក្នុង​ក្រសួងមហាផ្ទៃ(មានវីដេអូ)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចត​ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Chevrolet ប្រភេទ Pickup មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7978 ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចត​ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Chevrolet ប្រភេទ Pickup មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7978 ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​បណ្តាល​មក​ឆ្លង​ចរន្ត​ភ្លើង​ក្នុង​រថយន្ត ដែល​ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ២០១៦ ។

ទោះជា​យ៉ាងណា​ករណី​ឆាបឆេះ​រថយន្ត​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណា​ម្នាក​ឡើយ និង​មិន​បាន​រាលដាល​ដល់​រថយន្ត​ផ្សេង​ទៀត ដែល​កំពុង​ចត​ចោល​នៅ​ក្នុង​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ក្បែរ​នោះ​ទេ ប៉ុន្តែ​រថយន្ត​ខាងលើ​បាន​ឆេះ​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​នេះ អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុង​រថយន្ត ។ ភ្លាម​ៗ​សមត្ថកិច្ច​ក៏​បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្ដាតភ្លើង​នេះ​ឲ្យ​រលត់​ទាន់​ពេលវេលា​ផង​ដែរ ៕