ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីរូបស្រស់ ២នាក់ ជិះរថយន្តទំនើប បុករះកន្លែងលក់​គុយទាវ បាយឆា និងបន្លែតាមចិញ្ចើមផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នារីរូបស្រស់២នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាម​រថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរ និងរួមដំណើរដោយបួងចង្កូត មិនទាន់ ជ្រុលទៅបុករះ…

ភ្នំពេញ៖ នារីរូបស្រស់២នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាម​រថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរ និងរួមដំណើរដោយបួងចង្កូត មិនទាន់ ជ្រុលទៅបុករះ ចូលកន្លែងលក់បាយឆា មីឆាពេលយប់ និងបន្តបុកកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ រងកាខូចខាតបន្លែ។ ហេតុការណ៍នោះ បណ្តាលឱ្យកុមារាម្នាក់ រលាកទឹកស៊ុប ដោយរង​របួសធ្ងន់ កាលពីវេលាម៉ោង ១ និង ៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវ២១៧ កែងមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​។

ប្រភព​ពី​ម្ចាស់​​អាហារយីហោ រាត្រីភ្នំពេញ ស្ត្រីតហ្វូដ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់ឃើញ​រថយន្តបង្កម៉ាកតូយ៉ូតា LANDCRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2V-6686  បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ទៀត តាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿន ខណៈធ្វើដំណើរមកស្តុបអាងទឹក រថយន្ដបួងចង្កូតបត់ស្តាំ មិនបន្ថយល្បឿន និងបួងចង្កូតមិនទាន់ជ្រុល​ទៅបុកនឹងដើមឈើមួយដើម បណ្តាលបាក់រលើងទាំងគល់ និងបន្តបុករទេះ ស្រុះគុយទាវ និងរទេះចង្ក្រាន បាយឆា មីឆា និងធុងទឹកកកក្លាសេសាច់បន្លែ តុកៅអី បណ្តាលបាក់បែករងការខូចខាតខ្ទេច ស្ទើរតែទាំងស្រុង ចំណែករទេះគុយទាវ និងរទេះចង្ក្រាន បានខ្ទាត​ទៅសង្កត់លើបន្លែរបស់អាជីវករម្នាក់ទៀត បណ្តាលឲ្យខូចខាត​បន្លែស្ពៃតឿជាច្រើនថង់។ ក្នុងនោះ កុមារា អាយុ ៥ឆ្នាំ ត្រូវទឹកស៊ុបខ្ទាតកំពប់លើរបួសធ្ងន់ ត្រូវអាណាព្យាបាល បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗផងដែរ។

បន្ទាប់ពីបង្កហេតុ នារីជាអ្នកបើកបររថយន្ត បានចុះពីរថយន្ដ លើកដៃសំពះ សុំទោសពីកំហុសខ្លួន និង​បានធានារ៉ាប់រង សងការខូចខាត​ទាំងអស់ ដែលខ្លួនបង្ក។ 

ក្រោយកើតហេតុ នារីម្ចាស់រថយន្ត ត្រូវបានម្ចាស់អាហារដ្ឋានរងគ្រោះ  អញ្ជើញនាង ចូលក្នុងផ្ទះ ដើម្បីដោះ​ស្រាយគ្នា មួយជំហ៊ានសិន។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចវាស់វែងស្ទួច​យកទៅរក្សាទុកបណ្តោះ​អាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រ់ងចាំ​ភាគីខាង​អាជីវករ​លក់បន្លែ និង​អាណាព្យាបាលកុមារារងគ្រោះ ចូលខ្លួនដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ