ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ុយ​ក្រែ​ន​អះអាង​ថា បាន​​កម្ទេច​​នាវា​ព្យុហយាត្រា​ដ៏​ពិសេស​របស់​លោកពូ​ទី​ន (វីដេអូ)

3 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា ពួក​គេ​បាន​បំផ្លាញ​នាវា​ព្យុហយាត្រា​ដ៏​ពិសេស​របស់​ប្រធានាធិបតី​

អ៊ុយ​ក្រែ​ន ៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា ពួក​គេ​បាន​បំផ្លាញ​នាវា​ព្យុហយាត្រា​ដ៏​ពិសេស​របស់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin ដែល​តែងតែ​ប្រើ​សម្រាប់​ការ​ត្រួតពិនិត្យ​កង​នាវាចរ​របស់​លោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី Daily Mail និង The Sun បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២​។

នាវា​ល្បាត​ពិសេស​ប្រភេទ Raptor-Class ពណ៌​ស ត្រូវ​បាន​រាយការណ៍​ថា រង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដឹកនាំ​ដោយ​ប្រព័ន្ធ​ឡាស៊ែរ (Laser-Guided Bomb) ដែល​ទម្លាក់​ចេញពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន​ប្រភេទ Bayraktar TB2 នៅ​ជិត​កោះពស់​ក្នុង​ដែនសមុទ្រ​ខ្មៅ​។

មេដឹកនាំ​រុ​ស្ស៊ី​បាន​ប្រើប្រាស់​នាវា​នេះ ជាមួយនឹង​ការ​រចនា​លេខ​០០១ សម្រាប់​ចុះ​ត្រួតពិនិត្យ​កង​នាវា​នៅ​ទីក្រុង Sevastopol និង St Petersburg ។ លោកពូ​ទី​ន​ក៏​បាន​ប្រើ​នាវា​នេះ ដើម្បី​ថ្លែង​សុន្ទរកថា ក៏​ដូច​ជា​ធ្វើ​ព្យុហយាត្រា​យោធា​ជើង​ទឹក​ផង​ដែរ​។

កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បាន​ចែករំលែក​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដើម្បី​បង្ហាញ​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ខ្លួន បាន​វាយប្រហារ​លើ​នាវា​ព្យុហយាត្រា​ពិសេស​របស់​លោកពូ​ទី​ន​។ បើ​ទោះបីជា​មានការ​ចោទប្រកាន់​ថា ការ​បង្ហោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នោះ​ទេ​។ ដោយ​គេ​ជឿ​ថា​វា​អាច​គ្រាន់តែ​ជានា​វា​ល្បាត​ប្រភេទ​ដូច​គ្នា​មួយ​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ក៏​បាន​អះអាង​ពី​ការ​បំផ្លាញ​យាន​ចុះ​ចត​យន្តហោះ​ចម្បាំង Serna-Class ដែល​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ពីក្រោម​ទៅ​អាកាស​របស់​រុ​ស្ស៊ី នៅ​ឯ​កោះពស់ មាន​ចម្ងាយ​ប្រហែល ១២៨​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ទីក្រុង Odesa ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ