ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​គាស់​បាន​សម្រេច​ម្ដង តែ​លើក​លើក​ទី​២​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ក្នុង​ពេល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ក្នុង​ពេល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​គាស់​បាន​សម្រេច​ម្ដង យក​បាន​លុយកាក់ និង​របស់របរ​មួយ​ចំនួន រួច​គេចខ្លួន​បាត់​ដោយ សុវត្ថិភាព​។ លុះ​ក្រោយមក​ញ៉ាម បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​ដដែល​នោះ​ទៀត ក្នុង​ខណៈ​ដែល​ម្ចាស់​មិន​នៅ ដើម្បី​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ទៀត​។ ប៉ុន្តែ​លើក​នេះ​ប៉ះ​ចំ​ថ្ងៃ​ស៊យ លួច​យក​បាន​តែ​ទូរទស្សន៍​មួយ​គ្រឿង​ប៉ុណ្ណោះ​។

លុះ​ពេល​យក​ចេញ ត្រូវ​បាន​ប្រជាពលរដ្ឋ ឃើញ​ដេញចាប់​បាន វាយ​ទ្រម​ខ្លួន​រួច​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ិ​ន សុធី​ម អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។ ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល ជនសង្ស័យ​នោះ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ខាងលើ​នោះ បាន​សម្រេច​ចំនួន​២​ដង​រួច​មក​ហើយ គឺ​លើក​ទី​១ លួច​បាន​លុយ​និង សម្ភារ​មួយ​ចំនួន​ទៀត និងលើក​ទី​២​នេះ លួច​បាន​ទូរទស្សន៍ និង​សម្ភារ​មួយ​ចំនួន ពេល​លើកយក​ចេញ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ​ក៏​ចាប់ខ្លួន​បាន​តែ​ម្តង​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ម្ដុំ​ផ្ទះ​ជួល​ខាងលើ តែងតែមាន​សកម្មភាព​ចោរ​គាស់​ផ្ទះ​ជា​បន្តបន្ទាប់ ហើយ​បន្ទប់​មួយ​នេះ​ក៏​ធ្លាប់​រង​គ្រោះ​ម្ដង​ដែរ ក្នុង​ខណៈ​ដែល​ម្ចាស់​មិន​នៅ ជាប់រវល់​ទៅ​ធ្វើការ ហើយ​បិទទ្វារ​បន្ទប់​ចាក់សោ​ចោល​នោះ​។ ដោយសារ​តែ​បែប​នេះ​ទើប ពួក​គាត់​ដែល​នៅផ្ទះ​បាន​ឃ្លាំមើល​ពី​សកម្មភាព​ចោរ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ ធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់ នោះ​ទៀត​ចូល​លួច​ទ្រព្យសម្បត្តិ ទើប​ពួក​គាត់​ស្រែក​ឆោឡោ និង​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួច​ប្រគល់​ឲ្យ​ទៅ​នគរបាល​ប៉ុស្តិ៍​កា​កាប​នាំ​ទៅ​សួរនាំ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​៕