ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗអ្នកកើតឆ្នាំ​ទាំង៧នេះដឹងតែមាន​ឃ្លាំងប្រាក់នៅថ្ងៃខាងមុខ និងសម្បូរ​ដោយ​លាភ​សំណាង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហោរាចារ្យ​ហុងកុង​ដ៏​ល្បី​មួយ​រូប​បាន​ទស្សន៍​ទាយ​ថា យោង​តាម​ធាតុ​ទាំង​៧ របស់​តារានិករ​ ឆ្នាំវក ខាល រោង មមែ ថោះ…

រាជធានី​ភ្នំពេញ ៖ ហោរាចារ្យ​ហុងកុង​ដ៏​ល្បី​មួយ​រូប​បាន​ទស្សន៍​ទាយ​ថា យោង​តាម​ធាតុ​ទាំង​៧ របស់​តារានិករ​ ឆ្នាំវក ខាល រោង មមែ ថោះ ឆ្លូវ កុរ គឺជា​មនុស្ស​មានបុណ្យ​បារមី​ខ្ពស់ សម្បូរ​ទៅ​ដោយ​លាភ​សំណាង​បរិបូណ៌​ដោយ​មាសប្រាក់​តាម​ជាប់​មក​តាំងពី​កំណើត មាន​ទំនាយ​ខ្សែជីវិត​ដូច​តទៅ ៖

លក្ខណសម្បត្តិ​នៃ​អ្នក​កើត​ឆ្នាំ​ទាំង​៧​នេះ​ជា​មនុស្ស​មានការ​ប្រុង​ប្រយ័ត្ន​វៃឆ្លាត និង​មានការ​គោរព​ខ្លួនឯង​ខ្ពស់ ។ មិន​ថា ពួក​គេ​ធ្វើ​អ្វី​ក៏​ដោយ​តែងតែ​ពឹងផ្អែក​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង និង​មិន​ដែល​បោះបង់​រហូត​ឈាន​ដល់​គោលដៅ​របស់​ពួក​គេ​ទើប​បន្ថយល្បឿន ។ លើស​ពី​នេះ​ទៀត​ពួក​គេ​មាន​ភាព​ស្មោះត្រង់ សាមញ្ញ និង​គួរ​ឱ្យ​ទុកចិត្ត ។ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​មិត្ត​ញាតិ​ទៀត​ផង ។

អ្នក​កើត​ឆ្នាំ​ទាំង​៧​នេះ​តែង​មាន​សមាន​ចិត្តល្អ​ចំពោះ​គ្រួសារ និង​មិត្តភក្តិ នឹង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​មិត្តភាព​ពិត​ស្ថិត​ក្នុង​ជីវិត ។ ស្អប់​អំពើ​អយុត្តិធម៌ ឬ​ពួក​គេ​ទៀងត្រង់ ហើយ​តែងតែ​រឹង​ចចេស​នៅ​ពេល​ខ្លះ ប៉ុន្តែ​តែងតែ​ត្រៀមខ្លួន​ស្តាប់​ទស្សនៈ​របស់​អ្នក​ដទៃ ហើយនឹង​ព្យាយាម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។

មនុស្ស​កើត​ឆ្នាំ​ទាំង​៧​នេះ តែងតែ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​សងការ​យកចិត្តទុកដាក់ និង​ផ្តល់​ជំនួយ​ដល់​អ្នក​ដទៃ ។ ពួក​គេ​កើតមក​ដោយ​មានចិត្ត​គំនិត​ស្រឡាញ់​យុត្តិធម៌ ។ នៅ​ពេល​ពួក​គេ​ជួប​រឿង​អយុត្តិធម៌ ពួក​គេ​នឹង​តវ៉ា​យ៉ាង​ខ្លាំងក្លា​រហូត​ទទួល​បាន​យុត្តិធម៌​ទើប​សុខចិត្ត ។

យ៉ាងណាមិញ មនុស្ស​ជំពូក​នេះ​មាន​កំហឹង​ងាយ​ៗ មាន​ប្រតិកម្ម​មិនល្អ ហើយ​អារម្មណ៍​មិន​ស្ថិតស្ថេរ ថែម​ទាំង​រឹង​ចចេស ដោយ​ភាគច្រើន​មាន​ទុទិដ្ឋិនិយម ។ ចំណុច​អវិជ្ជមាន គឺ​ពូកែ​ចង​ចាំ​រឿង​តូចតាច គុំកួន ពេល​ខ្លះ​ខ្វះ​គំនិត​ផ្ទាល់ខ្លួន​នៅ​ពេល​គិត​អំពី​ដំណោះស្រាយ​បញ្ហា ហើយ​ងាយ​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ផ្សេង​ទៀត តែ​ជា​ក្រុម​មនុស្ស​មាន​សមត្ថភាព និង​ភាព​ជា​អ្នក​រឹង​មាំ ។

រូបតំណាង

ស្នេហា​– ពួក​គេ​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជាប់លាប់ ហើយ តែបើ​លោ​ត្រូវ​បរាជ័យ​ឈាន​ដល់​ការ​លះលែង គឺ​មាន​តែ​នៅ​ម្នាក់ឯង មិន​យក​ជា​ថ្មី​ងាយ​ៗ​ឡើយ ។

ទ្រព្យសម្បត្តិ ៖ សំណាង​លុយកាក់​សម្រាប់​ឆ្នាំ​ទាំង​៧​នេះ​តែង​ផ្លាស់​ប្តូរ​ពី​អាក្រក់​ទៅ​ល្អ​នៅ​វ័យ​កណ្តាល​ឡើង​ទៅ ។ កាលពី​ក្មេង​គេ​មាន​ម​ហិ​ច្ឆិ​តា​តែ​មិន​មានបាន​ងាយ​ទេ លុះដល់​ក្រោយ​វ័យ​៥០​ប្លាយ ដីធ្លី​ដែល​គេ​ទុក​ចោល​ចាប់ផ្តើម​ត្រូវប៉ាន់ ឬ​សម្ភារៈ​ដែល​មិន​ធ្លាប់​ឱបក្រសោប​ឱ្យ​តម្លៃ​ចាប់ផ្តើម​ហុច​ជា​ផល ផ្តល់​ជា​កេ​រ្ត៍​មាន​ឃ្លាំង​មាសប្រាក់​ចាក់​ពេញ​ពោរ ។

អាជីព​– មនុស្ស​កើត​ឆ្នាំ​ទាំង​៧​នេះ​នឹង​ដើរ​ដោយ​រលូន​នៅ​ក្នុង​អាជីព​របស់​ពួក​គេ​ក្រោយ​វ័យ​៤០​ឆ្នាំ ។ ពួក​គេ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​មិន​ថា ពួក​គេ​ជួប​ប្រទះ​ការ​លំបាក​ប៉ុន្មាន​ទេ ។ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​ចូលរួម​នៅ​ក្នុង​ការងារ​ដែល​ទាមទារ​ការ​អត់ធ្មត់ អាច​នាំ​សក្តានុពល​របស់​ពួក​គេ​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អ្នកដឹកនាំ ។ លើស​ពី​នេះ​ទៀត​ពួក​គេ​ស័ក្តិសម​ណាស់​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង ព្រោះ​ពួក​គេ​អាច​ឆ្លងកាត់​បាន​នូវ​ដំណាក់កាល​លំបាក​ៗ​ដោយ​ងាយ ។

ហុងស៊ុយ​អ្នក​ឆ្នាំ​ទាំង​៧​នេះ នៅ​ក្នុង​ប្រតិទិន​ចន្ទគតិ មាន​លេខ​សំណាង ៧៧៧៧ ចំណែក​ពណ៌​នាំ​លាភសក្ការៈ បៃតង ក្រហម ស និង​លឿង ។ គួរ​រក​រូប​គោ​មាស ឬ​ត្រី​ពាំ​កាក់​មាស​មក​ដាក់​តាំង​បង្កើន​ថាមពល​វិជ្ជមាន​នៅ​ទី​ដំណេក ជា​ការ​ល្អ នាំ​លាភ​នាំ​សំណាង ហេង​ហេង និង​ចៀស​បាន​នូវ​ជំងឺ​ដ​ង្កា​ត់​យ៉ាង​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ